ស្ត្រីម្នាក់បានស្លាប់គួរឲ្យអាសូរ និងមនុស្ស៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រថយន្ត 4WD ១គ្រឿង បានបើកបុករះទាំងកម្រោល ទៅលើកន្លែងពិសារអហារពេលល្ងាច នៅដីវាលខាងក្រៅភោជនីដ្ឋានមួយកន្លែង នៅ Taman Equine, Seri Kembangan ប្រទេសសិង្ហបុរី នាវេលាម៉ោង ៨ និង ១៥ នាទី យប់ថ្ងៃទី១៨ វិច្ឆិកា ។
យោងតាម The Star បានឲ្យដឹងថា រថយន្ត១គ្រឿង បានបោះពួយយ៉ាងលឿន ចូលតុអាហារមួយ នៅតំបន់វាលស្រស់ស្រូបខ្យល់អាកាស នៃមជ្ឈមណ្ឌលលក់ទំនិញ ស្ថិតតាមបណ្តោយផ្លូវ Jalan Equine 9B ។ បន្ទាប់បើកបុកដំបូង អ្នកបើកបរនោះ បានបើកចាកចេញ និងទៅព្រលះនឹងរថយន្តអស់៣គ្រឿងថែមទៀតនៅទីនោះ ។
កាសែតនេះបន្តថា គ្មានសាក្សីណាម្នាក់ អាចគ្រប់គ្រងកត់ចំណាំបានស្លាកលេខរថយន្តបង្កនេះទេ ។ ជនរងគ្រោះត្រូវបាននាំយកទៅសង្គ្រោះនៅឯកាន់មន្ទីរពេទ្យ Serdang ភ្លាមៗផងដែរ ។
ផ្អែកតាមរបាយការណ៍ដោយ Sinar Harian នោះស្ត្រីអាយុ ៥៧ ឆ្នាំម្នាក់ ដែលបានស្លាប់ គឺជាជនជាតិម៉ាឡេស៊ី គាត់មានឈ្មោះ Wong Sow Lin ខណៈជនរងគ្រោះ៤នាក់ផ្សេងទៀត ត្រូវបានស្គាល់មានទី១.ឈ្មោះ Wong Mei Hwa អាយុ ៣៦ ឆ្នាំ, ទី២.ឈ្មោះ Lei Kok Lu អាយុ ៧១ ឆ្នាំ, ទី៣.ឈ្មោះ Leong Eng How អាយុ ៣៥ ឆ្នាំ និងទី៥.ឈ្មោះ Vial Sian Mung អាយុ ៣៣ ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា ។
Sinar Harian ក្រោយមក បានបញ្ជាក់ថា ជនសង្ស័យបានរត់គេចខ្លួន បន្ទាប់បើករថយន្តបង្កគ្រោះថ្នាក់ដ៏សាហាវនេះ ប៉ុន្តែ ក្រោយមក ត្រូវបានប៉ូលីសតាមចាប់ខ្លួននៅវេលាម៉ោង ១ និង ៤៣ នាទី ថ្ងៃនេះ (១៩ វិច្ឆិកា) ។
តាមរយៈការធ្វើតេស្តទឹកនោម ត្រូវបានរកឃើញថាអវិជ្ជមាន ។ ទោះយ៉ាងណា បើយោងតាម Ismadi គំរូឈាមរបស់ជនសង្ស័យ ក៏ត្រូវបានយកទៅពិនិត្យដើម្បីធ្វើតេស្តរកសារជាតិអាកុល ៕ ដោយ៖ ឧត្តម (ប្រភព៖ worldofbuzz)