ភ្នំពេញ ៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញចេញជនជាតិចិន៦៩នាក់ ក្នុងនោះមានស្រី១៨នាក់ ចេញពីប្រទេសកម្ពុជា ដោយមានយន្តហោះពិសេសរបស់ប្រទេសចិន ២គ្រឿង មកទទួលយកពួកគេដើម្បីយកទៅកាត់ទោស នៅប្រទេសចិន។
ជនជាតិចិនទាំង៦៩នាក់នេះ ត្រូវបានបង្ក្រាបដោយសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីក្លែងបន្លំ តាមប្រព័ន្ធទូរគមនាគមន៍ នៅប្រទេសចិន។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើងអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ការបណ្ដេញជនជាតិចិនខាងលើ សមត្ថកិច្ចប្រទេសចិន ចំនួន១៥០នាក់ និងយន្តហោះពិសេសចំនួន២គ្រឿង មកទទួលយកនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕ ដោយ ៖ បញ្ញាស័ក្តិ