ស្នេហា១គូ បានកំពុងទទួលការចាប់អារម្មណ៍ និងរំភើបជំនួសជាខ្លាំង ពីសំណាក់អ្នកលេងហ្វេសប៊ុក ព្រោះតែពុំនឹកស្មានថា ពួកគេបានក្លាយជាគូដណ្តឹងនឹងគ្នា ដោយផ្តើមចេញពីប្រវត្តិគ្រូ និងសិស្ស ដែលដោយសារតែខាងនារីជាសិស្សចូលចិត្តនិយាយច្រើនអត់បានការ អត់សូវខំប្រឹងរៀន ហើយគូដណ្តឹងរបស់នាង (ជាគ្រូ) គាត់តែងតែស្តីអោយនាង ដែលធ្វើឲ្យនាងខឹងពេក តាមញ៉ែគ្រូយកធ្វើសង្សារឲ្យ និងបន្ទាប់មកពួកគេក៏ចាប់ផ្តើមមានចិត្តនឹងគ្នា ស្រឡាញ់គ្នា រហូតពួកមានថ្ងៃនេះ ។
តាមរយៈគណនីរបស់ខ្លួន នាង Sen Darapkay បានផុសពីប្រវត្តិស្នេហ៍រវាងនាង និងគូដណ្តឹងជាគ្រូរបស់នាងថា៖
ស្នេហា គ្រូ និង សិស្ស 😂
នៅពេលគេសួរថា ពីរនាក់នឹងជួបគ្នាយ៉ាងមិុចនឹង? ខ្ញុំញញឹមខ្ចឹប ហើយឆ្លើយថា គាត់គឺជាគ្រូញុំ☺ ហើយគេសួរទៀតថា មិុចបានស្រឡាញ់គ្នាចឹង? ចម្លើយនោះគឺ ខ្ញុំជាសិស្សចូលចិត្ត និយាយច្រើនអត់បានការ😌 ហើយគាត់វិញ ស្តីអោយខ្ញុំរហូត ខឹងចិត្តពេក ញ៉ែគ្រូយកធ្វើសង្សាមួយ អោយរាង កុំចេះតែហ៊ាន😂
រំលឹកដល់ថ្ងៃនេះ កាលពី៤ឆ្នាំមុន ថ្ងៃដែលទើបតែស្រឡាញ់គ្នាដំបូង គឺពួកយើងចាប់ផ្តើមដោយ គ្មានក្តីសង្ឃឹមសោះថានឹងមកដល់ថ្ងៃនេះ😔 ព្រោះពួកយើងនៅ ឋានៈខុសគ្នាណាស់ បងជាគ្រូ បងមានអាយុច្រើនជាងអូន។ ចំណែកអូន ជាសិស្សដែលនិយាយច្រើន ជេ អឹម😂 ហើយ អាឡិក អាឡក់ គ្មានដឹងខ្យល់សោះ មិនគួរណា បងគ្រូស្រឡាញ់អូនសោះ😌។ ផ្តើមដំបូង ពួកយើងមានការភ័យខ្លាច😫 ខ្លាចគេដឹង មិនហ៊ានផុសរូបជាមួយគ្នាទេ ពេលខ្លះអូនក៏អន់ចិត្តដែរ បងមិនង្ហាញប្រាប់អ្នកដទៃថាពួកយើងគឺជាសង្សា នឹងគ្នា បុ៉ន្តែយូរៗទៅការភ័យខ្លាច ក៏រំសាយបន្តិចម្តង ដោយក្តីស្រឡាញ់ដែលមានលើចំណងស្នែហ៍មួយនេះ។ រហូតមកដល់ថ្ងៃ ២១ ខែធ្នូ ឆ្នាំ២០១៧នេះ បងក៏បានបង្ហាញ ប្រាប់មនុស្សគ្រប់គ្នាថា បងស្រឡាញ់អូន បងមិនមែនជាសង្សា តែបងជា គូដណ្តឹង ជា អនាគត ស្វាមីអូន ☺ បងផ្តល់កិត្តិយសដល់អូន និង គ្រួសារ ក្នុងនាមជាកូនប្រុស។ អរគុណដែល ស្រឡាញ់អូន អរគុណដែលស្រឡាញ់ ក្មេងស្រី អាឡិកអាឡក់ម្នាក់នេះ កាលពី៤ឆ្នាំមុន ។ អរគុណដែលស្រឡាញ់អូន ក្នុងពេលដែលមនុស្សគ្រប់រូប មើលមិនឃើញ ពីភាពល្អរបស់អូន អរគុណដែលទទួលគ្រប់ អារម្មណ៍របស់អូន ទៅលើបង អរគុណដែលទ្រាំជាមួយ កូនទោលហើយក្បាលរឹងដូចជាអូន។ អូនស្រឡាញ់បង😘 ស្រឡាញ់បងតែម្នាក់ តាំងពី៤ឆ្នាំមុន មកដល់ថ្ងៃនេះ និង ជារៀងរហូតទៅ។ ហើយចុងក្រោយ ក៏អរគុណដល់ ទឹប្រឹក្សាទាំងអស់ ដែលជួយជ្រោមជ្រែងពួកយើងកន្លងមក😘😘😘
សេន ដារ៉ាផ្កាយ ❤️ ផន សីហា
(គណនេយ្យ ប៉ះ អាយធី) 😂😂😂