ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងត្រូវប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈទូរទស្សន៍ជាតិកម្ពុជា (TVK) នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងថា លទ្ធផលផ្លូវការដែលប្រកាសនៅយប់ថ្ងៃទី១៥សីហានេះ នឹងបង្ហាញទាំងអស់នូវ សំឡេងសន្លឹកឆ្នោត ឈ្មោះបេក្ខជនជាប់ឆ្នោត រួមទាំងចំនួនអាសនៈរដ្ឋសភា ដែលគណបក្សនយោបាយទទួលបាន។
គ.ជ.ប បានបញ្ជាក់ថា “ការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត គឺជាការប្រកាសឈ្មោះបេក្ខជន ជាប់ឆ្នោតជាតំណាងរាស្ត្រ និងការកំណត់បែងចែកអាសនៈ សម្រាប់គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត តាមមណ្ឌលនីមួយៗ”៕ ដោយ ៖ កូឡាប