
កន្លែងកើតហេតុនៅថ្ងៃទី១៥ ខែសីហា
នៅថ្ងៃទី១៦សីហាម្សិលមិញនេះ ប្រធានអយ្យការនៃទីក្រុង Genoa ដែលកើតមានការបាក់ស្ពានឱ្យដឹងថា នៅមានមនុស្សចន្លោះពី១០ទៅ២០នាក់ពុំទាន់ត្រូវបានរកឃើញក្រោយករណីបាក់ស្ពានកាលពី៣ថ្ងៃមុន។ ប្រធានអយ្យការរូបនេះបានបំភ្លឺថា៖ ព័ត៌មានខាងលើទទួលបានពីភ្នាក់ងារសង្គ្រោះនិងចម្លើយឆ្លើយប្រាប់ពលរដេ្ឋអំពីបណ្ដាករណីដែលសាច់ញាតិរបស់គេ នៅពុំទាន់ឃើញត្រឡប់មកផ្ទះវិញក្រោយករណីបាក់ស្ពាននាវេលាថ្ងៃត្រង់។
ប្រភពខាងលើក៏បានប៉ាន់ស្មានថា នៅខណៈពេលដែលស្ពាននោះបាក់ មានរថយន្ដទេសចរណ៍ប្រមាណ៣០គ្រឿងនិងរថយន្ដដឹកជញ្ជូនមួយចំនួនកំពុងធ្វើចរាចរណ៍នៅពីក្រោមស្ពាន។បច្ចុប្បន្នកងកម្លាំងសង្គ្រោះកំពុងប្រឹងប្រែងសហការជាមួយសមត្ថកិច្ចផ្សេងទៀតប្រើប្រាស់ទាំងស្រណក់ជំនាញដើម្បីរុករក ជនរងគ្រោះក្រោយការបាក់ស្ពានប្រវែង២០០ម៉ែត្រពីរយៈកម្ពស់ប្រមាណ១០០ម៉ែត្រ ធ្វើឱ្យមនុស្ស៣៩នាក់បានស្លាប់និង ១៦នាក់រងរងួស ក្នុងនោះមានមនុស្ស១២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
សូយន