
1) សូមចាក់សាំងណាដែលកម្រិតអុកតាន (octane) ទាប
ដើម្បីឲ្យបានច្បាស់ថាតើយើងគួរចាក់សាំងប្រភេទណា
សូមបើកមើលសៀវភៅរបស់រថយន្ត (owner's manual) ។
លើកលែងតែរថយន្តយើងត្រូវបានតម្រូវឲ្យប្រើប្រេងសាំងប្រភេទព្រីមៀម
(premium) ដូចនេះសូមធ្វើតាមនោះចុះ ប៉ុន្តែបើគ្មានការតម្រូវទេនោះ
សូមប្រើត្រឹមសាំងធម្មតាបានហើយ
ពីព្រោះសាំងប្រភេទនោះពុំបានជួយឲ្យរថយន្តយើងឲ្យស៊ីសាំងតិច
ឬបង្កើនអ្វីដល់ម៉ាស៊ីនក៏គ្មានដែរ ។ ដរាបណាម៉ាស៊ីនរថយន្តរបស់យើង
រត់ក្នុងសម្លេងធម្មតាគ្មានការប្រែប្រួលអ្វីទេនោះ
សូមប្រើប្រេងធម្មតាបានហើយ វាគ្មានអ្វីអស្ចារ្យសម្រាប់ម៉ាស៊ីនរថយន្តឡើយ
។
2)
សូមកុំចាក់សាំងឲ្យពេញធុងឲ្យសោះ កាលណាយើងចាក់សាំងពេញធុង
ចំហាយសាំងប្រឹងរកកន្លែងចេញ វាជ្រាបចេញភាគច្រើនតាមរយៈគម្របបិទបើក
(កន្លែងចាក់សាំង)
ហេតុនេះសាំងមួយចំនួនហើរភាយចេញបាត់បង់ចោលខាតដោយពុំបានប្រើ ចាក់ត្រឹមតែ
3/4 នៃធុង ឬ 3,5/4 នៃធុងសាំងយើងបានហើយ ។
គំរបសាំងត្រូវបិទឲ្យជិតល្អបំផុត ពីព្រោះសាំងអាចជ្រាបចេញតាមនេះបាន
បើគំរបសាំងនេះរលុង ឬមានការសង្ស័យថាដូច្នេះ គួររកគំរបថ្មីសម្រាប់ប្តូរ ។
គេបានរកឃើញថាសាំងចំនួន
១៤៧លានហ្កាឡុងបានភាយចេញតាមរយៈគំរបសាំងជារៀងរាល់ឆ្នាំ
រកវិធីគ្រប់យ៉ាងគ្របគំរបសាំងឲ្យជិតបំផុតតាមដែលអាចធ្វើទៅបាន ។
ពេលចតរថយន្តត្រូវរកទីណាមានម្លប់សំរាប់ចត
កន្លែងដែលមានកំដៅថ្ងៃចាំងចំរថយន្តអាចធ្វើឲ្យសាំងភាយចេញបានយ៉ាងងាយបំផុត
បើមានទីល្មមអាចចតឡានបានសូមចតឡានទុកក្រោមដំបូល ឬម្លប់ ។
កង់របស់រថយន្តគួរសប់វាទៅតាមកំរិតដែលបានតម្រូវដោយការកំណត់របស់រថយន្ត
កង់ធូរធ្វើឲ្យរថយន្ត ស៊ីសាំង កង់មានសម្ពាធពុំស្មើគ្នា រថយន្តមិននឹងន
ក៏បណ្តាលឲ្យស៊ីសាំង ។
ទិញប្រដាប់សម្រាប់វាស់សម្ពាធកង់ប្រភេទនាឡិកា (digital)
ទើបបានបង្ហាញសម្ពាធកង់បានត្រឹមត្រូវល្អ ។ កាលណាកង់របស់យើងធូរ
ម៉ាស៊ីនត្រូវប្រឹងខ្លាំងជាងមុនដើម្បីអូសឡានឲ្យទៅមុខ
សូមបើករថយន្តក្នុងល្បឿនមួយល្មមបានហើយ ចន្លោះ 80-100Km ក្នុង១ម៉ោង
គឺល្មមសម្រាប់ផ្លូវល្អ ចន្លោះ 65-75 ក្នុងផ្លូវដែលមិនមានស្ថានភាពល្អ ។
ការត្រួតពិនិត្យសម្ពាធកង់ត្រូវឲ្យបាន១សប្តាហ៍ម្តង
ប្រើកង់ដែលមានក្រឡាញឹក
មិនគួរប្រើកង់ដែលមានក្រឡាធំសម្រាប់បើកផ្លូវធម្មតាទេ
វាធ្វើឲ្យម៉ាស៊ីនប្រឹងខ្លាំងជាង
រលាក់ខ្លាំងព្រមទាំងញ័រដល់តួរថយន្តខ្លាំងជាងប្រើកង់ក្រឡាញឹក
សូមប្រើកង់ប្រភេទនោះតែនៅពេលបើកចូល ឬទៅផ្លូវព្រៃ
ឬទីគ្មានផ្លូវល្អបានហើយ ។
ត្រួតពិនិត្យប៊ូហ្សី ខ្សែប៊ូហ្សី តម្រងខ្យល់ត្រូវស្អាតជានិច្ច
រថយន្តរត់ស្ងាត់ជាង ខ្លាំងជាងបើតម្រងខ្យល់ស្អាត បើអាចប្តូរបានរាល់
២-៣ខែ គឺល្អបំផុត ។
ប្រេងបាតសម្រាប់ប្តូរត្រូវប្រើប្រេងដែលតម្រូវឲ្យដោយសៀវភៅឡាន
មិនត្រូវចេះតែប្តូរតាមការនឹកឃើញនោះឡើយ រកមើលប្រេងណាមានដាក់ពាក្យ "Energy
conserving" នៅលើ API ផ្លាករបស់ប្រេង
ពីព្រោះប្រេងប្រភេទនេះអាចជួយឲ្យម៉ាស៊ីនរត់ស្រួល
អាចកាត់បន្ថយបញ្ហាបានមួយចំនួនរបស់ម៉ាស៊ីន ។
បើស្រឡាញ់ឡានត្រូវយកចិត្តទុកដាក់ចំពោះម៉ាស៊ីនឲ្យបានច្រើនបំផុត
ព្យាយាមធ្វើតាមអ្វីដែលបានកំណត់ឲ្យដោយសៀវភៅរថយន្ត
ឬឲ្យបានញឹកញាប់ជាងសម្រាប់ប្រទេសយើងដែលមានធូលីដីច្រើន និងកំដៅក្តៅជាង
។
សុវត្ថិភាពក្នុងការបើកបរ
