ប្រាសាទភូមិប្រាសាទនៅខេត្តកំពង់ធំ (ភាគ ២)
២- ក្បាច់ផ្តែរ និង ប្លង់នៃប្រាសាទ
ភូមិប្រាសាទ
ដូចយើងធ្លាប់ដឹងស្រាប់មកហើយថា
ស្ថិតនៅក្នុងភូមិប្រាសាទខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណជា ៦២,៥
គ.ម ពីស្គន់ ប្រាសាទភូមិប្រាសាទ ស្ថិតក្នុងរចនាប័ថ្មកំពង់ព្រះ
ហើយត្រូវបានសាងសង់ឡើងនៅឆ្នាំ ៧០៦ នៃគ.ស
បើសំអាងលើសិលាចារឹកនៃប្រអប់ទ្វារប្រាសាទ
។
ជ្រុងខាងត្បូងឈៀងខាងកើត មុន និង ក្រោយការរលុះ និង
សិវៈលិង្គនៃប្រាសាទ (ម.ត
២០០៤)
តាមពិតទៅប្រាសាទនេះ
គឺជាប្រាសាទមួយដែលសំខាន់ជាងគេ ដែលនៅសេសសល់
ហើយមានលក្ខណៈល្អបង្គួរនៅឡើយ ក្នុងចំណោមក្រុមប្រាសាទ
ដែលមានចំនួនយ៉ាងហោចណាស់ក៍ ៦ ទៀត ស្ថិតនៅជុំវិញ បាក់បែកខ្ទេចខ្ទាំ
នៅសល់តែគ្រឹះ ដែលជាឧបសម្ព័ន្ធ ។ ថ្វីត្បិតតែប្រាសាទនេះ
ជ្រុងខាងត្បូងនៃប្រាសាទនេះ ត្រូវបានរបេះ
ហើយជ្រុះក្នុងអម្លុងឆ្នាំ១៩៩៦ - ១៩៦៧ ក្តី ប្រាសាទភូមិប្រាសាទ
នៅតែរក្សាបានទ្រង់ទ្រាយល្អជាងគេបំផុត
ក្នុងចំណោមស្ថាបត្យកម្មនាសម័យចេនឡា
។
ក្បាច់ផ្តែរ រចនាប័ថ្មកំពង់ព្រះ នៃប្រាសាទភូមិប្រាសាទ
(ម.ត
១៩៩៤)
ដូចប្រាសាទដទៃៗឯទៀត
ដែលសាងសង់អំពីឥដ្ឋ ក្នុងសម័យវប្បធម៌ចេនឡា លើកលែងតែប្រអប់ទ្វារ
សរសរពេជ្រនិងផ្តែរដែលជាថ្មភក់ ប្រាសាទនេះបែរមុខទៅទិសខាងកើត
ស្ថិតក្នុងដើមរចនាប័ថ្មកំពង់ព្រះ ម្យ៉ាងវិញទៀត
ប្រាសាទភូមិប្រាសាទមានប្រាង្គតែមួយ ឬតួប៉មទោល មានរាងចតុកោណកែង
ហើយជញ្ជាំងមានកម្រាស់ប្រមាណជា ១ ម៉ែត្រ ។ ស្ថិតនៅលើខឿនមួយ
ដែលសព្វថ្ងៃត្រូវកប់ក្នុងដីយ៉ាងជ្រៅ ពីកើតទៅលិច
បណ្តោយនៃប្រាសាទផ្នែកខាងក្រៅមានប្រវែង ៥,៥០ ម៉ែត្រ ពីជើងទៅត្បូង
ទទឹងមានប្រវែង ៥,១០ ម៉ែត្រ និងកំពស់ប្រមាណជា ១២ ម៉ែត្រ ។
រីឯផ្នែកខាងក្នុងវិញ ពីទិសខាងកើតទៅទិសខាងលិច ប្រវែងប្រមាណជា ២,៩
ម៉ែត្រ និងពីទិសខាងជើងទៅត្បូង មានទំហំប្រមាណជា ២,៤៥ ម៉ែត្រ ។
ប្លង់ប្រាសាទ ភូមិប្រាសាទ ដោយ អួង វន (Cf. M. Tranet,
Sambaur-Prei-Kuk, Monuments d’Icanavarma, 615-628 AD) et ses environs
(1998-1999. Volume 3)
បើយើងវាស់ទ្វារចូលវិញ
ដែលពីដើមមានសន្លឹកទ្វារឈើបិទ យើងឃើញថា
ទ្វានេះមានកំពស់ប្រមាណជា ១,៨៥ ម៉ែត្រ និងទទឹងប្រមាណជា ០,៧៧ ម៉ែត្រ ។
តាមពិតទៅទំហំនៃក្លោងទ្វាចូលនេះ គឺត្រូវបានអនុឡោម
តាមលក្ខណៈក្បួនខ្នាតដ៏សមស្របនាសម័យនោះ
។
វត្តមានដែលគូនៅលើស៊ុមទ្វារខាងលើ ជាចំណុចបង្ហាញថា
ពីដើមមានសន្លឹកទ្វារធ្វើអំពីឈើបើកបិទ
តែឥឡូវនេះត្រូវបានបាត់បង់អស់ទៅហើយ ។
សំណង់ស្ថាបត្យកម្មខាងលើ
បានទទួលឥទ្ធិពលពីប្រទេសឥណ្ឌាខាងត្បូង ។ សូមជម្រាបថា
ជញ្ជាំងប្រាសាទដែលត្រូវបានសាងសង់អំពីឥដ្ឋដុតឆ្អិននោះ
ត្រូវបានរៀបដោយមានលក្ខណៈត្រង់ ពីក្រោមឡើងទៅលើ
ដោយមានការបង្រួមខ្នាតឲ្យតូចបន្តិចម្តងៗ
ចាប់ពីផ្ទាំងក្បាច់ផ្តែរឡើងទៅលើ
តាមបច្ចេកទេសឲ្យមានលក្ខណៈជាថ្នាក់ៗ ចំនួន ៣ ថ្នាក់ ។
ប្រាសាទមានរាងកោងដូចដំបូលទូក ដោយមានថ្មមួយបន្តុបពីលើ
ហើយនៅជុំវិញលំអដោយក្បាច់ក្រឡោតខ្ពស់ ជាវិមានអាកាស
នៅតាមថ្នាក់និមួយៗនៃប្រាសាទ
។
សៀវភៅសម្បូរព្រៃគុក សរសេរជាភាសាបារាំង
បោះពុម្ភនៅភ្នំពេញ ឆ្នាំ
១៩៩៩
ពាក់ព័ន្ធនឹងផ្ទាំងក្បាច់ផ្តែរ
ដែលមានរាងជាចតុកោណកែង (១,៦៥ម៉ែត្រ x ០,៦០ម៉ែត្រ x ០,២៧ម៉ែត្រ)
ហើយធ្វើអំពីថ្មភក់ យើងកត់សំគាល់ថា
ក្បាច់ផ្តែរនេះរក្សានូវលក្ខណៈដើមទាំងជ្រុង
ដោយគ្មានខូចខាតអ្វីទាំងអស់ ។ ចម្លាក់ផ្ទាំងផ្តែរនេះ
មានកម្រងផ្កាមានរាងដូចជាដងធ្នូឆ្លាក់ក្រឡោត ហើយជ្រៅតាមបណ្តាយ
ដោយមានក្បាច់សន្លឹកនៅចំកណ្តាលមានរូបជាព្រះកាល ឬកិរ្តិមុខ
(កេរ្តិ៍មុខ) តំណាងឲ្យពេលវេលា ហើយនៅចុងទាំងសងខាងនៃក្បាច់សន្លឹក
មានរាងកួចឡើងទៅលើយ៉ាងសមសួន
។
បើយើងប្រៀបធៀបទៅនឹងក្បាច់ផ្តែរ នៃប្រាសាទកំពង់ព្រះ
នៅខេត្តកំពង់ចាមយើងឃើញថា មានលក្ខណៈដូចគ្នា
ក៏ប៉ុន្តែខុសពីលក្ខណៈរចនាប័ថ្មព្រៃក្មេង នៅខេត្តសៀមរាបទៅវិញ ។
បើនិយាយម្យ៉ាងទៀត ខុសពីក្បាច់ផ្តែរនាសម័យមុន ដែលមានរាងជាអ័ក្ស
ក្នុងសម័យកាលនេះអ័ក្សនេះ បានក្លាទៅជាក្បាច់ដងធ្នូ
ដែលជាលក្ខណៈថ្មីមួយ ពុំធ្លាប់មានពីមុនមក ។ យ៉ាងណាមិញ
នៅក្នុងរចនាប័ថ្មព្រៃក្មេង
ក្បាច់ផ្តែរមានរាងជាក្បាច់កម្រងផ្ការំយោល តែឥឡូវនេះ
ត្រូវបានជំនួសដោយក្បាច់សន្លឹកកណ្តាលមួយ អមដោយក្បាច់សន្លឹកតូចៗ
ម្ខាងមានចំនួនបី នៅផ្នែកខាងលើនិងផ្នែកខាងក្រោម
នៃក្បាច់ដងធ្នូទៅវិញ ៕
(ម.ត្រាណេ)