ទស្សនៈរបស់ព្រះអង្គម្ចាស់ថៃ សុភទ្រទិស ឌិស្គូល ជុំវិញប្រវត្តិសាស្ត្រ និង សិល្បៈថៃ
ដោយសារផ្អែកតាមព្រឹតិ្តការណ៍ប្រវត្តិសាស្ត្រ និងទិន្នន័យខាងបុរាណវិទ្យាគេអាចដឹងថា ព្រះរាជាណាចក្រថៃបច្ចុប្បន្ន គឺជាផ្នែកមួយ នៃចក្រភពកម្ពុជទេសរបស់ប្រជាជនខ្មែរដែលស្ថិតក្នុងអម្បូរមន-ខ្មែរ មុនការមកដល់នៃជនជាតិថៃ និងលាវ ។ ឯកសារផ្តល់ឧទាហរណ៍ជាក់ ស្តែងខាងសិក្សាស្រាវជ្រាវរបស់អ្នកស្រាវជ្រាវខាងសិល្បៈថៃដ៏ឆ្នើមមួយរូប គឺអ្នកអង្គម្ចាស់ Subhadradis Diskul បានបញ្ជាក់រំលឹកថា
"from the linguistic point of view, the Thai people might have originally lived in southeastern China. They presumably migrated down little by little into present-day Thailand and encountered the Mon and the Khmer that had been living there before. The Thai adopted as well as adapted the Mon and Khmer cultures until the were strong enough to declare their independence against the Khmer in the middle of the 13th century. (Cf. Thai Art History, A brief History, 1986 in Expedition, Vol. 18, No 4, Smmer 1976)".
(១-២)- ទស្សនៈកិច្ចរបស់បងស្រីរបស់ព្រះបាទយូពួរ នៅប្រាសាទអង្គរវត្ត មានរូបខ្ញុំចូលរួមផង តាមសំណើររបស់អភិបាលសៀមរាប និង (៣)- ទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ថៃ សុភទ្រទិស ឌិស្គូល នៅខេត្តសៀមរាបអង្គរ ទស្សនៈខាងលើនេះ ទោះបីជាមិនសមស្របនឹងព្រឹតិ្តការណ៍ប្រវតិ្តសាស្ត្រទាំងស្រុងក្តី ព្រោះមានភាពច្របូកច្របល់ជាអវិជ្ជមានជា ច្រើនអន្លើ ក៏ប៉ុន្តែបង្ហាញយ៉ាងច្បាស់ថា ទឹកដីនៃព្រះរាជាណាចក្រថៃបច្ចុប្បន្ន ដើមឡើយគឺជាទឹកដីរបស់ប្រជាជនមន និងខ្មែរ ដែលជាប្រជា ជាតិទាំងពីរស្ថិតក្នុងអម្បូរមនុស្សតែមួយគឺអម្បូរមន-ខ្មែរ ។ សូមរំលឹកថា ជនជាតិមន នឹងជនជាតិខ្មែរមុនការបង្កើតរដ្ឋ ដោយឥណ្ឌូវូបនីយកម្ម គឺជាជនជាតិតែមួយ ទាំងភាសា ទាំងពូជសាសន៍ ទាំងវប្បធម៌ និងភូមិសាស្ត្រជាប្រវត្តិសាស្ត្រ ។ មានន័យថា អម្បូរមន-ខ្មែរ គឺជាអ្នកស្រុក អាយ មិនមែនជាអន្តោប្រវេសន៍ដូចជាជនជាតិថៃ ដែលជាអ្នកចំណូលថ្មីក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ចាប់តាំងពីស.ត ទី១៣ នៃគ.ស ។ គឺជាប្រការចម្បងនេះហើយ ដែលទទួលស្គាល់ដោយព្រះរាជវង្សានុវង្សថៃ ធ្វើឲ្យគេឃើញថា រាល់សមទ្ធផលសង្គម វប្បធម៌ សិល្ប: ជាពិសេសសម័យបុរេប្រវត្តិក៏ដូចសម័យ និងដោយឡែកសម័យអង្គរ មិនអាចត្រូវរាប់បញ្ចូលក្នុងខឿនវប្បធម៌របស់ប្រជាជនថៃបានជាដាច់ខាត ។ ដូច្នេះហើយការដែលយើងចាក់ទុកថា ស្នាដៃសិល្បៈស្ថាបត្យកម្មទាំងឡាយដែលត្រូវបានបង្កបង្កើតឡើង នាសម័យបុរេប្រវត្តិសាស្ត្រ ក៏ដូចជា សមិទ្ធិផលសង្គមមុនស.វ ទី១៣ គឺជាសមិទ្ធផលដូនតារបស់ប្រជាជនមន និង ខ្មែរយ៉ាងប្រាកដ ដែលជាអ្នកស្រុកអាយ ឬ រដ្ឋវាសី ។
ប្រាសាទភ្នំរុង និង ជណ្តើរមានបង្កាន់ដៃជាសត្វនាគរាជ (ថត ១៩៧៨) ព្រោះថា រាល់ការបកស្រាយ ក្រៅបរិបទខាងលើ ដែលបានកំណត់ដោយអ្នកអង្គម្ចាស់ខាងលើ គឺជាការបកស្រាយដែលមានលក្ខណៈ នយោបាយ ឬ ស្នេហាជាតិជ្រុលនិយមជាងប្រវត្តិសាស្ត្រ ឬ វិទ្យាសាស្ត្រ ។ ក្នុងន័យនេះ គប្បីក្នុងការស្រាវជ្រាវសិក្សាអំពី ខ្មែរ យើងមិនត្រូវ មើលរំលងនូវកត្តាប្រវត្តិសាស្ត្រខាងលើ ដែលពាក់ព័ន្ធនឹងទឹកដីកំណើតនៃប្រជាជនថៃមិងការតាំង កាលបរិច្ឆេទនៃការមកដល់របស់អម្បូរថៃ រួមមានប្រជាជនលាវ (ឡាវ) ផងដែរ ក្នុងភូមិភាគអាស៊ីអាគេ្នយ៍យើងនេះ ។ ក្រោយពីបាននីយ៍ទេស ចាកចេញពីមាតុភូមិកំណើតរបស់ខ្មែរ ដោយសារបញ្ហាសង្គ្រាមវាតទីនិយមរបស់ពួកមងហ្គាល ។ នៅលើទឹកដ៏បវរនៃព្រះរាជាណាចក្រថៃ ដែលជាទឹកដីកំណើតរបស់ដូនតាខ្មែរ ដែល ស្ថិតក្នុងអម្បូរមន-ខ្មែរ គេបានរកឃើញនូវបុរាណវត្ថុគ្រប់សម័យកាល ពីយុគវប្បធម៌សម័យថ្មបំបែក បំបែកក្លាយថ្មរំលីងដល់យុគវប្បធម៌សំរិទ្ធិ និងដែកតាមស្ថានីយ៍នានា ដែលជាកេរ្តិ៍មរតក វប្បធម៌ដ៏រុងរឿង ពុំមែនជាថៃ ឬមុនថៃ ។
តាមពិតទៅ ទស្សនៈទានខាងលើនេះ ពិតជាត្រឹមត្រូវ ហើយជាគោលការណ៍គ្រឹះដែលអ្នកប្រវត្តិវិទូ ទាំងថៃទាំងខ្មែរ ត្រូវគោរព ទោះ បីអ្នកជាអ្នកនិពន្ធមិនសូវយល់ដឹងអំពីផ្នែកជាតិពន្ធុវិទ្យាបានល្អិតល្អន់ក៏ដោយ ។ បើនិយាយម្យ៉ាងទៀត លោកមិនបានញែកឲ្យដាច់រវាងសមិទ្ធផលមន-ខ្មែរ និង ខ្មែរនៅលើទឹកដីថៃបច្ចុប្បន្ន ។ តែយ៉ាងណាក៏ដោយ ក៏យើងត្រូវដឹងថា ជនជាតិមនដែលរួមពូជសាសន៍ជាមួយខ្មែរ ទាំងជាតិ ពន្ធុ ទើបតែឃ្លាតឆ្ងាយពីខ្មែរ ដោយយន្តការឥណ្ឌូវូបនីយកម្មនាចុងសតវត្សទី ៦ ដើមសតវត្សទី ៧ តែប៉ុណ្ណោះ ហើយរដ្ឋទ្វារវតីដែលខ្លួនបាន បង្កើតឡើងនៅលើទឹកដីនគរភ្នំនោះ ក៏ត្រូវបានរលត់រលាយដោយការទន្ទ្រានវាតទីទឹកដីពីសំណាក់ពួកថៃនៅសតវត្សរ៍ទី ១៤ នៃ គ.ស ផងដែរ ៕
(ម.ត្រាណេ)