នរសិង្ហ
ពាក់កណ្តាលជាសត្វសិង្ហ និងពាក់កណ្តាលទៀតជាមនុស្សនរសិង្ហ គឺជាសត្វអច្ឆិរយៈប្រកបដោយមហិទ្ធិឫទ្ធ គួរឲ្យកោតខ្លាច។ គឺហេតុការនេះ ដែលធ្វើឲ្យគេគោរពបូជានរសិង្ហក្នុងសម័យបុរាណកាល។
សូមជម្រាបថា មានសញ្ញាណជាច្រើនបង្ហាញយើង ប្រារព្ធឡើងឲ្យដឹងថា ការគោរពបូជានរសិង្ហពិតជាបានប្រសូតតាំងពីសម័យវប្បធម៌នគរភ្នំ និងចេនឡាយ៉ាងប្រាកដ។ នេះយើងយោងទៅលើការសិក្សាប្រៀបធៀបខាងបដិមាសាស្ត្រ។
នរសិង្ហ ប្រាសាទបន្ទាយឆ្មារ និង ក្បាច់សសរផ្អោប មហិទ្ធិឫទ្ធិនៃនរសិង្ហនាសម័យបាយ័ន ត្រូវបានគូសបញ្ជាក់តាមរយៈចម្លាក់ថ្មធំៗនៅទីក្រុងអង្គរធំ នៅប្រាសាទបន្ទាយឆ្មារ ឬក៏នៅប្រាសាទព្រះខ័នកំពង់ស្វាយ។
ជាទូទៅ នរសិង្ហគឺជាអ្នកថែរក្សាមូលនិធិសង្គមសាសនា។ ជួនកាលគេក៏ឃើញនរសិង្ហនៅលើក្បាច់សសរផ្អោបផងដែរ៕
(ម.ត្រាណេ)