មន្តអាគមគាថា យ័ន្តខ្មែរ នាសម័យនគរភ្នំ (ភាគ២)
២. គាថាបែបព្រហ្មញ្ញសាសនា ភាសាសំស្ក្រឹត ជាបឋម ដើម្បីជាការចាប់ផ្តើម សូមជម្រាបថា ដូចសម័យក្រោយៗមក មន្តអាគមគាថាខ្មែរនាសម័យនគរភ្នំ ត្រូវចែកចេញជាពីប្រភេទ។ ប្រភេទទីមួយ គឺជាយ័ន្តដែលជាសរសេរជាតួអក្ស និងទីពីរជារូបគំនូរ។
កាលពីឆ្នាំ ១៩៩៤ នៅក្នុងព្រះវិហារមួយដែលស្ថិតនៅជម្រាលភ្នំដា ក្បែរប្រាសាទភ្នំដា នូវថ្មថ្លើមអណ្តើកមួយរាង៤ជ្រុង ដែលចារព្រះគាថាពិសិដ្ឋមួយបន្ទាត់ គឺ ’នមោជៃមនយេស្តនយិត្វវេស្ចាហៈ។ ព្រះគាថានេះ សរសេរជាភាសំស្ក្រឹតអមដោយសញ្ញានិមិត្ត៤ របស់ព្រះវិស្ណុ គឺ វជ្រ ត្រីសូល៌ កងចក្រ និង ខ្យងស័ង្ខ ដែលជាកេតនភ័ណ្ឌរបស់វិស្ណុ។
សំណៅផ្តាម និង ព្រះគាថា ជាភាសាសំស្ក្រឹតនៃសិលាចារឹក Ka 29 អង្គរបុរី សារមន្ទីរអង្គរបុរី (ម.ត ១៩៩៤) ពីមុន លោកវង់ សុធារ៉ា គិតដោយភ័ន្តច្រឡំថា ព្រះគាថានេះពាក់ព័ន្ធទៅនឹងលទ្ធិពុទ្ធនិយម ដោយលោកបានសរសេរថា ’សូមនមសក្ការចំពោះព្រះគ្រូដ៏មានជ័យ និងព្រះភាគ្យ (ព្រះតេជគុណត្រូវគេហៅថា ស្វាមី)” (Cf. សិលាចារឹកនៃប្រទេសកម្ពុជា សម័យមុនអង្គរ, ភ្នំពេញ ២០០៣ សកលវិទ្យាល័យភូមិន្ទភ្នំពេញ)។
សូមរំលឹកថា នៅជម្រាលភ្នំដា ដែលមានទីធ្លាដ៏ធំមួយ ហើយពីអតីតកាល គឺជាការដ្ឋានចម្លាក់មួយយ៉ាងសំខាន់បំផុតនៅអង្គរបុរី នៅការដ្ឋានចម្លាក់នេះហើយ ដែលបានផ្តល់កំណើតឲ្យរចនាប័ថ្មភ្នំដាដ៏មានប្រជាប្រិយភាព។ គេពុំឃើញមានវត្តទេ ក៏ប៉ុន្តែឃើញតែចម្លាក់សំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទ។ រីឯវត្តដែលយើងបានប្រទះនូវផ្ទាំងសិលាចារឹកនេះ គឺជាសមិទ្ធផលទំនើបទេ។
ពាក្យឱម សរសេរបម្រួញ នាសម័យនគរភ្នំ តំបន់ដែនដីសណ្តរ (ឯកសារ Le Thi Lien), ចម្លាក់លើភាជន៍ដែលមានចារអក្សរ ឱម សម័យនគរភ្នំ (ឯកសារនារយកដ្ឋានវិចិត្រសិល្បៈថៃ), ពុម្ពគ្រឿងអលង្ការ ធ្វើអំពីថ្ម មានចារពាក្យឱមពីលើ (សារមន្ទីរអង្គរបុរី, ម.ត ២០១២) សូមបញ្ជាក់ឡើងវិញថា ជាការពិតណាស់ នៅចុងស.វទី៦ ដើមស.វទី៧ ការដ្ឋានឆ្លាក់រូបខាងលើនេះ បានផ្តល់នូវថ្វីដៃឯកសំខាន់ៗយ៉ាងតិចណាស់ក៏មានចំនួនទៅដល់ ៨ ដែលលោកឌុយប៉ុង បានតាំងឈ្មោះថា រចនាប័ថ្មភ្នំដាក៏មែនពិត ក៏ប៉ុន្តែពុំមែនមានន័យថា គ្មានការផលិតចម្លាក់បែបពុទ្ធនិយមនៅទីនោះទេ។ ព្រោះថា មានរូបសំណាក់ព្រះពុទ្ធអង្គខ្នាតធំមួយចំនួន ធ្វើអំពីថ្មភក់ ក៏ត្រូវបានរកឃើញមិនឆ្ងាយពីទីនោះដែរ ពោលគឺក្នុបរិវេណនៃទីក្រុងអង្គរបុរីផ្ទាល់តែម្តង ដែលស្ថិតឆ្ងាយពីប្រាសាទភ្នំដា ប្រមាណជា ២,៥គីឡូម៉ែត្រតែប៉ុណ្ណោះ។ នេះសបង្ហាញឲ្យដឹងថា នៅក្នុងការដ្ឋានភ្នំដា អាចនឹងមានការផលិតព្រះពុទ្ធបដិមាផងដែរ ព្រមគ្នានឹងទេវរូបនៃព្រហ្មញ្ញសាសនា។ សូមជម្រាបថា ចម្លាក់ទាំងនោះត្រូវបានផលិតឡើងរវាងចុងស.វទី ៥ និងដើមស.វទី៦ បើសំអាងលើលទ្ធផលនៃការសិក្សាវិភាគរបស់លោក ប័ស ស៊ីលីយេ, ឌុយ ប៉ុង និងហ្គ្រោលីយេ។ ចំពោះផ្ទាំងសិលាចារឹកនេះ ដែលត្រូវបានប្រគល់ទៅសារមន្ទីរជាតិតាមរយៈមេស្ថាប័នក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកន្លងមក ប្រហែលជាមានលក្ខណៈព្រាហ្មណ៍និយមច្រើនជាងពុទ្ធនិយមទៅវិញ ទោះបីជាពាក្យមនសក្ការនៅដើមអត្ថបទ សរសេរថា ’នមោ”ជំនួស ’ជ័យ”Ka.44 ក៏ដោយ។
យ័ន្តចារផ្នែកខាងក្រោមយោនី អង្គរបុរី សារមន្ទីជាតិពិន្ធុវិទ្យាទួលគោក (Cf. មីសែលត្រាណេ ផ្តើមពីវប្បធម៌ អារ្យធម៌នគរភ្នំ, វប្បធម៌អង្គរបុរី, ភាគ ១ ស.វទី ១-៧), បាតថ្ម គ្រឹះប្រាសាទ ស.វទី ៧ សារមន្ទីរជាតិភ្នំពេញ (ម.ត ២០០៩) និង ព្រះគាថា ចារលើថ្មសោមសូត្រ Ka 550 នៅចង្កេះភ្នំប្រាសាទព្រះគោ ខាងកើត ឡើងភ្នំបាយ៉ង់ ចុងស.វទី ៦ និងដើមស.វទី ៧ (ទេល ពិសិដ្ឋ) ម្យ៉ាងវិញទៀត វត្តមានរបស់អត្ថបទខ្លីៗសរសេរមួយ ឬពីរបន្ទាត់ ក៏ត្រូវបានគេរកឃើញមួយចំនួនដែរនៅអង្គរបុរី។
ជារួម ការចំណារព្រះគាថា ជាភាសាសំស្ក្រឹតមួយចំនួនដែលមានអត្ថន័យដូចគ្នា ក៏ត្រូវបានគេរកឃើញដែរ។ នេះសឲ្យឃើញថា នៅចុងស.វទី៥ ដើមស.វទី៦ មានការប្រើព្រះគាថានៅអង្គរបុរី ដោយប្រជាជនខ្មែរយ៉ាងប្រាកដ។
៣. ព្រះគាថា ជាភាសាបាលីក្នុងលទ្ធិព្រះពុទ្ធសាសនា
ប៉ុន្មានឆ្នាំកន្លងមកនេះ គេបានរកឃើញនៅខេត្តអាងយ៉ាង អតីតកម្ពុជាក្រោមនូវសន្លឹកមាសមួយផ្ទាំង មានរាងជា៤ជ្រុង ទ្រវែង មានចារឹកបុរេអង្គរនេះ ត្រូវបានចារព្រះគាថាពីលើចំនួន ៥បន្ទាត់ស្មើគ្នា ជាភាសាបាលី។ សិលាចារឹកបុរេអង្គរនេះត្រូវបាន រកឃើញនៅលើទួលមួយឈ្មោះហ្គោសាយ ឬគោកស្វាយ ហើយសព្វថ្ងៃនេះ ត្រូវរក្សាទុកនៅសារមន្ទីរជាតិនៃខេត្តអាងយ៉ាងអតីតខេត្តមាត់ជ្រូករបស់ខ្មែរ។
សិលាចារឹកហ្គោសាយ ឬគោកស្វាយ ជាភាសាបាលី Ka 86 កម្ពុជាក្រោម ជាបឋម សូមជម្រាបថា បើយើងប្រៀបធៀបអក្សរចារនៃព្រះគាថានោះ ទៅនឹងតួអក្សរដែលចារលើព្រះគាថា ២បន្ទាត់ នៃចម្លាក់ព្រះពុទ្ធអង្គឈរនៅទួលព្រះធាតុ ខេត្តកំពង់ស្ពឺ ដែលសព្វថ្ងៃរក្សាទុកទៅសារមន្ទីរជាតិភ្នំពេញ។ យើងអាចសន្និដ្ឋានថា អក្សរនៃសន្លឹកមាសនេះ ត្រូវបានចារឡើងនៅក្នុងអម្លុងចុងសតវត្សទី៦ ដើមសតវត្សទី។ ព្រោះថា ស្ថិតក្នុងបរិបទវប្បធម៌បាលីដូចគ្នា ដែលបានរីកដុះដាលកាលពីចុងសតវត្សទី៦ ដើមសតវត្សទី៧ នៃគ.ស ពោលគឺមិនមែននៅសតវត្សទី៨នោះឡើយ។ នៅត្រង់នេះ យើងត្រូវនិយាយថា ទម្រង់នៃអក្សរចារទាំងប៉ុន្មានខាងលើនេះ ក៏ស្រដៀងគ្នាទៅនឹងអក្សរដែលបានចារនៅលើខ្នងព្រះពុទ្ធបដិមាមួយនាសម័យបុរេអង្គ នៅទួលព្រះធាតុ ខេត្តកំពង់ស្ពឺ។ លក្ខណៈនៃចម្លាក់នេះ ត្រូវបានធ្វើឡើងដោយមានការជ្រើសរើសយ៉ាងម្មត់ចត់ ក្នុងចំណោមរចនាប័ថ្មនៃសាលាវិចិត្រសិល្បៈកុម្ភៈ ដែលបានរីកដុះដាលសម័យនគរភ្នំ ឬចុងសម័យនគរភ្នំ ពោលគឺរវាងស.វទី ៦ និងទី ៧ នៃគ.ស។ តទៅនេះ ខ្លឹមសារទាំងស្រុងនៃអត្ថបទសិលាចារឹក ហ្គោ សាយ (គោកស្វាយ) នៅកម្ពុជាក្រោម :
១- យេ ធម្មា ហេតុប្បភវា តេសម ហេតុម តថាគតោ អវច តេសញ្ច យោធិរោធោ ឃេវមរាទី មហាជាប់ សមនោ ២- ទុហ្ខម ទុហ្ខលមុត្បាទោ ទុហ្ខស្សា ច រាក្កមោ អៃរោ អត្ថង្គិកោ មគ្គោ ទុហ្ខខោបសមគាមិកោ ៣- តឡថា ទណ្ទកេ បហ្ទេកេ កៅរន្ទេ ក្យេយូរេ ទន្តិលេ ទន្តិលេ ស្វាហៈ ៤- តឡថា អធមេ អមវតេ អមវរេ បរិកុញ្ច រាតនាត បុស្ករាធហ ជល ខម ខយ អិលិមី ៥- លិកិ លិមិលិ កិរ្តតិ ចរមុទ្រេ បុទ្រមុខេ ស្វាហាៈ
ចម្លាក់ព្រះពុទ្ធអង្គ និងព្រះគាថាជាភាសាបាលី Ka 688 នៅខេត្តនគររាជសីមា (ឯកសារ Cf. Skilling, Peter. 1999 “A Buddhist inscription from Go Xoai, Southern Vietnam and notes towards a classification of Ye Dharma inscription”, in 80th Anniversary of Professor Praserth Na Nagara, 20-March. 2542 BE-Bkk-) , ព្រះពុទ្ធរូប និងសិលាចារឹក K. 820 / Ka 401 ទួលព្រះធាតុ កំពង់ស្ពឺ សារមន្ទីរហ្គីមេ (ម.ត ២០០៤) តាមការស្រាវជ្រាវរបស់លោក ស្គិល្លិញ ក្នុងសិលាចារឹក បាលីខាងលើនេះ គេឃើញអត្ថបទចំនួន ៤ យេធម្មា ទុហ្ខាសមុត្បា ហើយមន្តអាគមពីរ។
ព្រះគាថា យធម្មាទី១ មានប្រភពចេញពីវនយ មហាវគ្គ និងមហាវស្តុ។ រីឯព្រះគាថាទុហ្ខម ទុក្ខសបុត្បាទ វិញ មានប្រភពចេញពីគម្ពីរធម្មបទ។
យ័ន្ត សម័យទំនើប (ម.ត ២០១០) នៅឯខ្ពង់រាបនគរាជសីមាឯណោះវិញ ដែលជាអតីតអាណាខេត្តរបស់ខ្មែរ គេក៏បានជួបប្រទះនូវចម្លាក់ព្រះពុទ្ធអង្គថ្មមួយព្រះអង្គ ដែលមានចារព្រះគាថាជាភាសាបាលីនៅខាងក្រោយខ្នង។ សូមជម្រាបថា ព្រះគាថានេះ ក៏មានអាយុប្រហាក់ប្រហែលទៅនឹងព្រះគាថាចារក្រោយខ្នងនៃចម្លាក់ព្រះពុទ្ធអង្គបុរេអង្គរ នៅទួលព្រះធាតុ ក្នុងខេត្តកំពង់ស្ពឺផងដែរ។
ដោយសារតែទិន្នន័យបុរាណវិទ្យា នាសម័យបុរេអង្គរទាំងនោះហើយ ទើបយើងអាចវាយតម្លៃយ៉ាងត្រឹមត្រូវថា យ័ន្ត មន្តអាគម គាថា នាសម័យទំនើបបានប្រសូតចេញពីខឿនវប្បធម៌អរូបីយនាសម័យនគរភ្នំ៕
(ម.ត្រាណេ)