សត្វអច្ឆរិយៈវប្បធម៌អង្គរបុរី (ត)
សត្វដំរី ដំរីមិនគ្រាន់តែជាយានជំនះរបស់ព្រះឥន្ទ្រតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជាវត្ថុសិរីមង្គលមួយក្នុងបណ្តាសិរីមង្គលចំនួន១០៨ របស់ស្តេចចក្រពត្រថែមទៀតផង ជាពិសេសដំរីស ។
វត្តមានសន្លឹកមាសមួយចំនួន ដែលមានឆ្លាក់រូបដំរីពីលើ ក្បាលមួយ ឬក្បាលបី (ព្ធរាវ័ន) ដែលបុព្វបុរសខ្មែរបានប្រើជាយ័ន្តនៅទួលគោកស្វាយ (ហ្គោសាយ) ជាភាសាវៀតណាម នៅខេត្តឡុងអាង នៅស.វទី៧ ជាភស្តុតាងស្រាប់ ។
សូមជម្រាបថា ទន្ទឹមនឹងនេះ គេក៏បានឃើញនូវសន្លឹកមាស ដូចគ្នាដែលមានរូបដំរីឆ្លាក់ពីលើនៅទួលហ្គោថាន់ នៅខេត្តតៀងយ៉ាង ។ យ័ន្តទាំងនោះ ក៏ស្ថិតក្នុងសម័យកាលដូចគ្នា គឺរវាងសតវត្សទី៧ បើតាមការសន្និដ្ឋានរបស់អ្នកបុរាណវិទូវៀតណាម ។
ចម្លាក់ដំរី នៅលើសន្លឹកយ័ន្តធ្វើំអំពីមាស នៅកម្ពុជាក្រោម ឯកសារសាធារណរដ្ឋវៀតណាម
និង ៣-៤ : ឯកសាររបស់លោកស្រី Le Thi Lein ក្នុងប្រព័ន្ធគំនិតបុរាណ ដំរីតំណាងឲ្យភាពត្រជាក់ ព្រោះវាជានិមិត្តរូបនៃទឹកភ្លៀង ហើយវាក៏ជាប្រភពនៃភាពផូរផង់ ឬក៏ទ្រព្យសម្បត្តិផងដែរ ។
ដូច្នេះជាមួយនឹងមូលហេតុជំនឿសាសនា ខ្មែរយើងក៏បានឲ្យតម្លៃសត្វនេះយ៉ាងខ្ពស់ផងដែរ ។ ឧទាហរណ៍ជាក់ស្តែងមួយពាក្យដែលថា ’ធ្វើឫទ្ធិដូចជាមានដំរី១០” គឺជាសំដៅលើគុណសម្បត្តិដ៏វិសេសវិសាលនៃសត្វដំរីយ៉ាងប្រាកដ ។
មួយយ៉ាងទៀត គប្បីជ្រាបថា ទាំងក្នុងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា សុទ្ធសឹងតែមានការរាប់អានសត្វដំរីដែលជួនកាលឋានៈត្រូវបានលើកតម្កើងឲ្យស្មើនឹងអាទិទេពដូចដែលមានរៀបរាប់អធិប្បាយក្នុងជាតកមួយចំនួន ។
យ័ន្តជាសន្លឹកមាស ឆ្លាក់ជាដំរី ព្ធរាវ័នពីលើ នៅហ្គោសាយ (ឯកសារ Le Thi Lein) និង ចម្លាក់ថ្ម សារមន្ទីរស្រុកអង្គរបុរី (ម.ត ២០១២) ខាងលើនេះ សឲ្យឃើញថា ដំរីក្បាលមួយ និងក្បាលបី (ព្ធរាវ័ន) ដែលមានប្រភពចេញពីឥណ្ឌា ព្រោះថា សត្វអច្ឆរិយនេះត្រូវបាននាំចូលតាមរយៈការផ្សព្វផ្សាយនៃលទ្ធិសាសនាឥណ្ឌា ត្រូវបានខ្មែរចាត់ទុកថា ជាអាទិទេពរង ឬបន្ទាប់បន្សំជាទីគោរពសក្ការៈរបស់ខ្លួន តាំងតែដើមស.វទី១ មកម្ល៉េះ។ ថ្មីៗនេះ ការរកឃើញនូវចម្លាក់ដំរីធ្វើពីថ្មមួយ នៅអង្គរបុរី ដែលសព្វថ្ងៃនេះត្រូវបានរក្សាទុកក្នុងសារមន្ទីរនៃស្រុកនេះ ក៏ស្ថិតក្នុងអត្ថន័យនេះដែរ។
ជារួម ត្រូវជ្រាបថា ខ្មែរដែលជាជនជាតិចាស់ ក៏ធ្លាប់គោរពបូជាសត្វដំរីផងដែរ ដែលគេចាត់ទុកថា ជាសត្វប្រកបដោយឥទ្ធិពលបុណ្យបារមីដ៏ឧត្តមឧត្តុង្គឲ្យកោតខ្លាចមុនឥណ្ឌូរូបនីយកម្ម ៕
(ម.ត្រាណេ)