ផ្តល់ព័ត៌មានរហ័សនិងអាចជឿទុកចិត្តបាន ជាមួយ Cambodia Express News
1 : "​ធនាគារឯកជន មីក្រូហិរញ្ញវត្ថុ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​របស់​ឯកជន​មួយរយ​ភាគរយ ហើយ​មិនមែនជា​របស់​រដ្ឋ​"​​។​2-នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​១ នៅ​វិមាន​សន្តិភាព​។​3-នៅ​ថ្ងៃទី ១ ខែមីនា សាលាដំបូង រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់​លោក កែម ឡី​។​    2 :
  

​About ( ស្តីពី CEN )

គេហទំព័ររបស់ www.cen.com.kh គឺជាទីកន្លែងប្រមូលផ្តុំនូវព័ត៌មាន, ដំណឹង, វប្បធម៌, កំសាន្ត, បច្ចេកវិទ្យា, វិស័យអប់រំ, កសិកម្ម, និងចំណេះដឹងផ្សេងៗជាច្រើនទៀត ។

គោលបំណងសំខាន់របស់ ស៊ី អ៊ី អិន (Cambodia Express News) គឺនាំយកដំណឹង និងព័ត៌មានទាំងឡាយមកផ្តល់ជូន ឲ្យបានលឿន និងរហ័សទៅតាម ហេតុការណ៍ដែលបានកើតឡើង ទាំងនៅក្នុងប្រទេស និងពិភពលោក ។ គម្រោង និងការរៀបចំ ដំណើរការជាច្រើនកំពុងតែប្រព្រឹត្តិ ទៅដើម្បីធ្វើយ៉ាងណាឲ្យ ស៊ី អ៊ី អិន (CEN) មានលទ្ធភាពក្លាយខ្លួនទៅជាមណ្ឌលព័ត៌មានមួយ អាចឲ្យអ្នកអានគ្រប់ស្រទាប់វណ្ណៈអាចជឿទុកចិត្ត បាន និងអាចស្រាវជ្រាវរកព័ត៌មានផ្សេងៗ ទៅតាមតម្រូវការជាខេមរភាសា ដោយមិនចាំបាច់ត្រូវចំណាយអ្វីទាំងអស់ ។

នេះគឺជាលើកទីមួយហើយ នៅក្នុងប្រទេសកម្ពុជាយើងដែលមានគេហទំព័រ ចេញផ្សាយជូននូវដំណឹងទូទៅជាភាសាខ្មែរ ព្រមទាំងអាចបើកអានបានគ្រប់ទីកន្លែងទូទាំងពិភពលោក ដោយគ្រាន់តែមានភ្ជាប់សេវាអិនថឺរណិត ជាមួយកុំព្យូទ័រប្រើប្រព័ន្ធ MS Windows XP (Service Pack 2) ឬ MS Windows Vista និងមានប្រើ Microsoft Internet Explorer Version 6. ឬខ្ពស់ជាង (សូមប្រើ version 7 ឬលើសពីនេះ) ។

ស៊ី អ៊ី អិន (CEN) ជាមិត្ត អ្នកអានជានិច្ច និងព្យាយាមនាំយកមកជូននូវរាល់ដំណឹង ដែលបានកើតឡើងឲ្យបានលឿន និងរហ័សតាមរយៈអ្នកយកព័ត៌មានរបស់ ស៊ី អ៊ី អិន (CEN) ដែលមាននៅគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ។

យើងខ្ញុំសង្ឃឹមថា ស៊ី អ៊ី អិន (CEN) នឹងបានក្លាយទៅជាអ្នកផ្តល់ព័ត៌មានដែលអាច ទុកចិត្តបាននៅគ្រប់ពេលវេលា ជារៀងរហូតតទៅ ។

សូមអរគុណ.