ផ្តល់ព័ត៌មានរហ័សនិងអាចជឿទុកចិត្តបាន ជាមួយ Cambodia Express News
ដើម្បី​អាន​អត្ថបទ​និង​ដំណឹង​ផ្សេងៗ តាមរយៈ​គេហទំព័រ ខេ​ម​បូឌា​អិច​ប្រេ​សញូស៍ បាន​ត្រឹមត្រូវ សូម​ធ្វើ​ដូចខាងក្រោម​នេះ​
  1. សូម​ចុច Start
  2. ចុច​យក Control Panel
  3. នៅក្នុង Control Panel សូម​ចុច​ពីរដង (double click ) ត្រង់ icon system
  4. នៅពេល​នេះ​បើក dialog មួយ​ចេញ​មក​នោះ​យើង​នឹង​បាន​ឃើញ​ព័ត៌មាន​ផ្សេងៗ ស្ដីពី​ប្រព័ន្ធ MS. Windows ដែល​យើង​ប្រើ​រួម​ជាមួយ និង​ព័ត៌មាន​ផ្សេងៗ​ទៀត​ជាមួយ​ផងដែរ ។ សូម​ពិនិត្យ​រកមើល​ត្រង់​ផ្នែក System ដែល​នៅ​លើ​គេ

    system

  5. បើសិនជា​ម៉ាស៊ីន​កុំព្យូទ័រ​របស់​លោក​អ្នក​មាន Service Pack 2 ឬ​ខ្ពស់ជាង​នេះ នោះ​ទើប​អាន​អត្ថបទ​ទាំងអស់​បាន​ត្រឹមត្រូវ​ Microsoft Internet Explorer 6 ឬ ខ្ពស់​ជាង​នេះ ដើម្បី​ឲ្យ​ការអានអាច​មើលឃើញ​អក្សរ​ខ្មែរ​បាន​ត្រឹមត្រូវ សូម​ប្រើ Microsoft Internet Explorer Version 6 ឬ ខ្ពស់​ជាង​នេះ បើសិន​អាច​ប្រើ Version 7 បាន​នោះ​រឹតតែ​ប្រសើរ ដើម្បី​ឆែក​មើល​ឲ្យដឹងថា Internet Explorer របស់​លោក​អ្នក Version ប៉ុន្មាន​នោះ សូម​ធ្វើ​ដូចខាងក្រោម​នេះ​

១ - ចុច​ពីរដង (double click) បើក Internet Explorer

២ - ពេលដែល Internet Explorer បាន​បើក​រួចហើយ សូម​ចុច​ត្រង់ Menu នៅ​ចុង​គេ​គឺ help នៅ​ផ្នែក​ខាងក្រោម​គេ​គឺជា Menu Item មួយ​ឈ្មោះ About Internet Explorer គ្រាន់តែ​ចុច​យក Menu នេះ​ភ្លាម យើង​នឹង​បានឃើញ dialog Windows ចេញ​មក​ប្រាប់​ពី​ព័ត៌មាន​របស់ Internet Explorer នោះ​ហើយ

Cleartype

គេហ​ទំព័រ ខេ​ម​បូឌា អិច​ប្រេ​សញូស៍ បាន​ប្រើប្រាស់ Clear type Font ធ្វើ​ជា​គោល​ដើម្បី​ធានា​ថា តួអក្សរ​ខ្មែរ​យើង​អាច​អាន​បាន​យ៉ាង​ត្រឹម ត្រូវ មាន​ភាពច្បាស់​ល្អ ទោះជា​ប្រើ​ដោយ​ប្រភេទ Monitor LCD ឬ CRT ក៏ដោយ ។

​ដើម្បីឲ្យ​ការបញ្ចេញតួ​អក្សរម​ក​បាន​ច្បាស់​ទាំង​ភាសា​ខ្មែរ​និង​អក្សរ​ឡាតាំង សូម​ធ្វើ​ដូចខាងក្រោម​នេះ

- ជម្រើស​មាន ២ យ៉ាង :

- ទី ១ : download យក tool "Cleartype'' ពី Internet តាមរយៈ Link នេះ​
http://www.microsoft.com/typography/ClearTypePowertoy.mspx

- ទី ២ :

សូម​ចុច Start

​ចូលទៅក្នុង Control Panel

ចុច​ត្រង់ Icon display ពីរដង ដើម្បី​បើក​ត្រង់ Tab ''Appearance''

ចុច​ត្រង់ ''Effects...''

​នៅក្នុង​ផ្ទាំង​នេះ​មាន Combo box ចំនួន ២

សូម tick (Cheek) Box

* Use the following method to smooth edges of screen fonts

clear type dialog box

ប្តូពី standard មក ​ clear type បន្ទាប់​មក​សូម​ចុច ok ជាការ​ស្រ​ច​

​ដើម្បីឲ្យ​ការអាន​កាន់តែ​ច្បាស់ល្អ​ថែម​មួយ​កំរិត​ទៀត​ សូម download យក​ឈុត​អក្សរ​ដូចខាងក្រោម​នេះ​

១ - CEN Angkor Meas

២ - Cen Decoration

​៣ - CEN Angkor Chey

វិធី Install ឈុត​អក្សរ​ថ្មី​ចូល​ក្នុង​ប្រព័ន្ធ Windows ​ ​យើង​អាច​ធ្វើ​តាម​វិធី​ច្រើនបែប​ដូចខាងក្រោម​

* សូម​សំគាល់ថា ឈុត​អក្សរ​ទាំងអស់​របស់ Windows គឺ​ស្ថិតនៅក្នុង folder តែមួយ គឺ font folder

font

​folder នេះ​ស្ថិតនៅ​ក្នុង Control Panel ​ ​fonts ​ ​ដូចនេះ​ដើម្បី​បន្ថែម​ឈុត​អក្សរ​ថ្មី ឬ​ដក់​ឈុត​អក្សរ​ណា​មួយ​ចេញ សូម​ចូលមកក្នុង folder នេះ​រួច​ធ្វើ​ការដក ឬ ដាក់​ថ្មី​ទៅ​តាម​សេចក្ដីត្រូវការ ។​

វិធី​ទី ១ : នៅពេល​យើង​បើក font folder វា​នឹង​លេច​ចេញ​ផ្ទាំង​មួយ​នៅក្នុង​ផ្ទាំង​នេះ យើង​អាច​ចុច​ទៅលើ file menu រួច​ចុច​យក​ត្រង់ Install New Font... វា​នឹង​ចេញ​ផ្ទាំង​ថ្មី​មួយទៀត​ដែល​អាច​ឲ្យ​យើង Install ឈុត​អក្សរ​ថ្មី​បាន សូម​តម្រង់​ទៅរក​ទីតាំង​ដែល​លោក​អ្នកបា​ន​រក្សាទុក Font ឈុត​អក្សរ​ដែល​ត្រូវ Install រួច​ចុច ok

វិធី​ទី ២ :​បើសិន​លោក​អ្នក​បាន​ស្គាល់​ពី​ទីតាំង (Directory) ដែល​យើង​បាន​រក្សាទុក​ឈុត​អក្សរ​នោះ ហើយ​សូម Right Click ទៅលើ​ឈុត​អក្សរ​នោះ រួច​ចុច​យក Copy បន្ទាប់​មក​សូម Paste ឈុត​អក្សរ​នោះ​ទៅ​ក្នុង Font Folder គឺជា​ការ​ស្រេច​

វិធី​ទី ៣ : គឺ drag យក​ឈុត​អក្សរ​ដែល​លោកអ្នក​ចង់​បញ្ចូល​ថ្មី ចាប់​ទៅ​ទម្លាក់​នៅក្នុង Font Folder តែ​ម្ដង​បាន ។​

សូម​អាន : ដើម្បី​ធ្វើឲ្យ​ម៉ាស៊ីនរបស់​លោកអ្នក​អាចប្រើប្រាស់​អក្សរ Unicode ខ្មែរ​បាន និង​ស្វែងយល់​ពី​ការប្រើប្រាស់​ឈុត​អក្សរ​យូ​នី​កូដ​ឲ្យបាន​ត្រឹមត្រូវ

១ - អក្សរ​យូ​នី​កូដ មាន​ស​លក្ខណៈ​ដោយឡែក​មួយ​ខុសពី ឈុត​អក្សរ​ធម្មតា​ដែល​យើង​ធ្លាប់បាន​ប្រើប្រាស់​នា​ពេលកន្លងមក ។ ដោយហេតុ​ថា​ឈុត ឈុត​អក្សរ​នេះ​ត្រូវបាន​បង្កើតឡើង​សម្រាប់​ភាសា​ណាមួយ​ដែល​បាន​ប្រមូល​ចងក្រង​ដោយ​គណៈកម្មការ (​ស្ថប័ន​អន្តរជាតិ​) មួយ​ហៅថា Unicode .... Consortium Communitiee ។​

​នៅក្នុង​នោះ​ភាសា​ខ្មែរ​យើង​ត្រូវបាន​ដាក់​រួម​បញ្ចូល​និង​ទទួលបាន​សេចក្ដីយល់ព្រម ដោយ​គណៈកម្មការ​យូ​នី​កូដ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ឈុត​អក្សរ​យូ​នី​កូដ រួមផ្សំ​ទៅដោយ​បច្ចេកវិទ្យា​យ៉ាង​ទំនើប​បំផុត នឹង​ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា ''Opentype'' មិនមែន​មាន​ឈ្មោះ​ថា Unicode Font មាន​លក្ខណៈ​ដោយឡែក​ផ្សេងទៀត ថែមទាំង​មិន​មាន​លក្ខណៈ​ពិសេស​ដូចជា Opentype Font ឡើយ ហេតុ​នេះ​សូម​កុំ​មាន​ការយល់ច្រឡំ​ត្រង់នេះ

- ដើម្បី​ប្រើប្រាស់​ឈុត​អក្សរ true type ធម្មតា​យើង​ពុំ​ចាំបាច់​ត្រូវ​មាន​អ្វី​ជា​បន្ថែម​ឡើយ ពីព្រោះ​វា​ពុំ​មាន​លក្ខណៈ​ពិសេស​ណាមួយ ត្រូវបាន​គេ​ដាក់​រួម​បញ្ចូល​ទៅក្នុង​ឈុត​អក្សរ​នោះ​ក៏​ទេ​ដែរ ។

សម្រាប់​ឈុត​អក្សរ Opentype វិញ​វា​មាន​ការលំបាកក្នុងការ​ធ្វើ​ជាង​មាន​ចំនួន​អក្សរ (Glypb) នោះ​ក៏​ច្រើន ព្រមទាំង​ត្រូវ​ធ្វើ​ឲ្យបាន​ត្រឹមត្រូវ​ទៅ​តាម​ចំនួន​តួអក្សរ​ដែល​បានកំណត់​រួចមកហើយ ។​

បន្ទាប់ពី​បាន​ធ្វើឲ្យ​មាន​ចំនួន​តួអក្សរ​បាន​គ្រប់គ្រាន់ អ្នកបង្កើត​ឈុត​អក្សរ (Opentype) ខ្មែរ​យើង​ត្រូវ​រក​វិធី​ធ្វើយ៉ាងណា​ឲ្យ​តួអក្សរ​ទាំងនោះ​អាច​អាន​បាន​ក្នុង​ទំហំ​ផ្សេងៗ​គ្នា ។

តាម​ពាក្យ​បច្ចេកទេស គេ​ហៅ​វិធី​នេះ​ថា Hinting ដើម្បី Hint តួអក្សរ​នីមួយៗ​ឲ្យបាន​ត្រឹមត្រូវ ត្រូវការ​ពេលវេលា​យ៉ាងយូរ និង​ភាព​ជំនាញ​យ៉ាង​ល្អិតល្អន់ ។

ជំ​ហ៊ាន​បន្ទាប់​ទៀត​នោះ គឺ​ត្រូវ​ធ្វើការ​តំរូវការ​ផ្គុំ​ពាក្យ (​ផ្គុំ​អក្សរ​ឲ្យ​កើត​ជា​ធាតុ​ផ្សំ​) នៃ​គ្រប់​ព្យាង្គ​តំរួត​ទាំងអស់ រាប់​គិត​ទាំង​ស្រះ​ផ្សំ​ជើងព្យញ្ជនៈ វណ្ណយុត្តិ និង​សញ្ញា​ផ្សេងៗ​ទៀត ឧទាហរណ៍​វិធី​នេះ​គេ​ហៅថា Shapping ដោយ​ប្រើ​ប្រូ​ក្រាម​មួយបែប​របស់​ក្រុមហ៊ុន Microsoft (​សម្រាប់​តែ​សមាជិក​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធ​ប្រើ​ប្រូ​ក្រាម​នេះ​ស្រប​ច្បាប់​) គឺ MS . Volt

បន្ទាប់​ពី​អ្វីៗ​គ្រប់យ៉ាង​ត្រូវបាន​បំពេញ​ត្រឹមត្រូវ​ហើយ គេ​នឹង Complete (​ធ្វើឲ្យ​សម្រេច​) ឲ្យ​វា​អាច​យក​មក​ប្រើការ បញ្ជា​មួយទៀត​នោះ គឺ​ឈុត​អក្សរ Opentype ទាំង​ខ្មែរ​និង​របស់​ភាសា​ផ្សេងៗ​ទៀត​លើកលែង​ឈុត​អក្សរ​ឡាតាំង​ចេញ ចាំ​បាត់​ត្រូវ​ពឹង​ទៅលើ USP Engine (​ប្រព័ន្ធ​បញ្ជា​តួរ​អក្សរ​) ហៅថា USP10-dll ប្រព័ន្ធ​នេះ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការកំណត់​វិធី​ប្រើប្រាស់​នៃ​ភាសា​ណាមួយ ពី​របៀប​នៃ​ការ​ផ្គុំ​តួរ​អក្សរ​បញ្ចូល​គ្នា​ឲ្យបាន​ត្រឹមត្រូវ ។ ដូចនេះ​ដើម្បី​ឲ្យ​អាច​ប្រើ​ឈុត​អក្សរ​ខ្មែរ Opentype នេះ​បាន គឺ​ចាំបាច់​ត្រូវ install USP-dll នេះ​ចូល​ទៅក្នុង Windows/System 32 ដោយ​ប្រើប្រាស់ toll មួយ​ដែល​បាន​បង្កើតឡើង​ជា​ពិសេស​សំរាប់​ខ្មែរ​យើង​គឺ :

- Khmer Unicode 1.2.5 Find USP វា​ជា​វិធី​ដែល​ងាយ​ជាងគេ​បំផុត​ដើម្បី lnstall USP10-dll ចូលទៅ​ក្នុង​ប្រព័ន្ធ Windows របស់​យើង​ដើម្បី​ជំនួស USP10-dll ចាស់​ដែល​មាន​ស្រាប់​នៅ​ក្នុង​ម៉ាស៊ីន ។​

- tool នេះ​អាច download យក​បាន​តាមរយៈ Website ​ ​www.khmeros.com

​* ក្នុង​ខណៈ​ដែល​យើង​បាន Install USP10-dll នេះ​ចូល​រួចរាល់​ហើយ យើង​នៅ​មិនទាន់​អាច​ប្រើ​ឈុត​អក្សរ​ខ្មែរ Opentype នោះ​បាន​នៅឡើយ​ទេ គឺ​ត្រូវ​ស្វែងរក​ឈុត​អក្សរ​ខ្មែរ (​ឈុត​អក្សរ Opentype ខ្មែរ​) តាមរយៈ lnternet ឬ​តាម​ទី​ផ្សេងៗ​

​* ការប្រើប្រាស់​ឈុត​អក្សរ Opentype ខ្មែរ​

នៅពេលដែល USP10-dll ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ប្រព័ន្ធ Windows រួចរាល់​ហើយ​

ឈុត​អក្សរ Opentype ត្រូវបាន install រួចរាល់​ហើយ​

យើង​ចាំបាច់​ត្រូវមាន Key board Driver ដើម្បី​ឲ្យ​អាច​ប្រើ​ឈុត​អក្សរ​នេះ​បាន​- ឧទាហរណ៍ Key board Driver មាន​ចេញមក​ពី​ច្រើន​ប្រភព​និង​មាន​វិធី​នៃ​ការប្រើ​មិន​ដូច​គ្នា​ទេ (​លំដាប់​នៃ​ការរៀប​តួរ​អក្ស​រលើ Key board) តែ​ត្រង់នេះ​មិនមែន​ជា​ប្រការ​សំខាន់​នោះទេ គឺ​អាស្រ័យ​លើ​ចំណូលចិត្ត​របស់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ ។​

យើង​អាច download យក Key board Driver សំរាប់​ប្រើ​ឈុត​អក្សរ Opentype ខ្មែរ​បាន​តាមរយៈ Link ខាងក្រោម​នេះ​ ​ ​- www.khmeros.com ក្រៅពីនេះ​លោក​អ្នក​អាច down Load យក tool ផ្សេងៗ​ទៀត​ជាច្រើន ដែល​ត្រូវការ ។​

ក្នុងករណី​ដែល​លោក​អ្នក​មិន​អាច​មើល​អក្សរ​ខ្មែរ​បាន​តឹ្រមត្រូវឬ​មាន​បញ្ហា​ណាមួយ​ក្នុង​ការអាន សូម​ទាក់ទង​មកកាន់ email នេះ ommony@hotmail.com និង​តាមរយៈ email ceninformation@cen.com.kh យើងខ្ញុំ​រីករាយ​នឹង​ឆ្លើយ​ជំរាប​ជូន​នូវ​ចម្លើយ​ចំពោះ​សំនួរ​ទាំងឡាយ​យ៉ាង​ឆាប់រ​ហ័យ​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន ៕​

- tool នេះ​អាច download យក​បាន​តាមរយៈ Website ​ ​www.khmeros.info

​* ក្នុង​ខណៈ​ដែល​យើង​បាន Install USP10-dll នេះ​ចូល​រួចរាល់​ហើយ យើង​នៅ​មិនទាន់​អាច​ប្រើ​ឈុត​អក្សរ​ខ្មែរ Opentype នោះ​បាន​នៅឡើយ​ទេ គឺ​ត្រូវ​ស្វែងរក​ឈុត​អក្សរ​ខ្មែរ (​ឈុត​អក្សរ Opentype ខ្មែរ​) តាមរយៈ lnternet ឬ​តាម​ទី​ផ្សេងៗ​

​* ការប្រើប្រាស់​ឈុត​អក្សរ Opentype ខ្មែរ​

នៅពេលដែល USP10-dll ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ប្រព័ន្ធ Windows រួចរាល់​ហើយ​

ឈុត​អក្សរ Opentype ត្រូវបាន install រួចរាល់​ហើយ​

យើង​ចាំបាច់​ត្រូវមាន Key board Driver ដើម្បី​ឲ្យ​អាច​ប្រើ​ឈុត​អក្សរ​នេះ​បាន​- ឧទាហរណ៍ Key board Driver មាន​ចេញមក​ពី​ច្រើន​ប្រភព​និង​មាន​វិធី​នៃ​ការប្រើ​មិន​ដូច​គ្នា​ទេ (​លំដាប់​នៃ​ការរៀប​តួរ​អក្ស​រលើ Key board) តែ​ត្រង់នេះ​មិនមែន​ជា​ប្រការ​សំខាន់​នោះទេ គឺ​អាស្រ័យ​លើ​ចំណូលចិត្ត​របស់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ ។​

យើង​អាច download យក Key board Driver សំរាប់​ប្រើ​ឈុត​អក្សរ Opentype ខ្មែរ​បាន​តាមរយៈ Link ខាងក្រោម​នេះ​ ​ ​- www.khmeros.info ក្រៅពីនេះ​លោក​អ្នក​អាច down Load យក tool ផ្សេងៗ​ទៀត​ជាច្រើន ដែល​ត្រូវការ ។​