ម៉េចបានជាខ្ញុំកើតមកបាន !
កូនក្មេងប្រុសម្នាក់បានសួរទៅឪពុករបស់វា ៖
-ប៉ា! តើម៉េចបានជាខ្ញុំកើតមកបាន?
ឪពុកឆ្លើយទៅកូនវិញៈ
-រឿងហ្នឹងវាយ៉ាងនេះណាកូន! នៅថ្ងៃមួយកូនឯងនឹងបានដឹងដោយខ្លួនឯងមិនខាន......តាមពិតទៅរឿងដែលកូនឯងកើតមកគឺវាដូច្នេះ........
.....មានថ្ងៃមួយនោះម៉ាក់កូនឯងនឹងប៉ាបានជួបគ្នាតាមរយៈ chat របស់ MSN បន្ទាប់ពីនោះមកប៉ាបានណាត់ជួបម៉ាក់កូនឯងតាមរយៈ Email ដោយទៅជួបគ្នានៅ Cyber cafe ពេលកំពុងជួបគ្នានោះ ម៉ាក់និងប៉ាបានលួចទៅជួបគ្នាក្នុងបន្ទប់ស្ងាត់មួយ ពេលនោះដែរ ម៉ាក់កូនឯងព្រម download ពី hard drive របស់ប៉ា ភ្លាមៗ បន្ទាប់ពីរប៉ាព្រប upload ឲ្យម៉ាក់កូនឯង ទើបប៉ានិងម៉ាកកូនឯងដឹងថា មិនបានប្រើ firewall តែវាយឺតពេលទៅហើយ ព្រោះម៉ាក់កូនឯងបាន download យក file ដែលប៉ាបាន upload ឲ្យទៅនោះបាត់ទៅហើយ វាយឺតពេលនិងចុច cancel button ផង ប៉ានិងម៉ាក់កូនឯងក៏សុខចិត្តបណ្តោយឲ្យវាទៅតាមនោះទៅ ។ ៩ ខែក្រោយមកមាន pop up មួយចេញមកមានពាក្យថាៈ
-ប៉ា និងម៉ាក់បាន Male មួយ គឺរូបកូនឯងនេះហើយ ......!!!
ជើងខ្លាំង
បុរសម្នាក់បានជិះរថយន្តរបស់ខ្លួនចូលក្នុងកន្លែងផឹកស៊ីមួយ ដោយមិនបានដឹងថា ទីនោះគឺជាកន្លែងដែលសម្បូរណ៍ចោរលួចនោះឡើយ។
បន្ទាប់ពីផឹករួច ចេញមកដល់ខាងក្រៅ ស្រាប់តែបាត់រថយន្តមិនដឹងជាអ្នកណាលួចបាត់ ខឹងណាស់ បុរសរូបនោះដើរចូលទៅក្នុងហាងផឹកស៊ីវិញ រួចស្រែកសន្ធាប់ ព្រមទាំងកាំភ្លើងខ្លីពីក្នុងអាវបាញ់ឡើងលើចំនួនមួយគ្រាប់ :
- អ្នកណាលួចឡានអញ! ឆាប់យកមកវិញភ្លាម កុំឲ្យអញខឹងទាន់! អញមិនចង់ធ្វើខ្លាំងដូចកាលនៅភ្នំពេញទេ ហើយក៏មិនចង់ធ្វើខ្លាំងនៅទីនេះដែរ ឥឡូវនេះអញផឹកប៊ីយែរមួយកំប៉ុនងទៀត បើអស់ប៊ីយែរនេះហើយនៅតេមិនឃើញឡាននោះត្រឡប់មកវិញទេ កុំថាអញមិនចេះត្រាប្រណីឲ្យសោះ!
បន្ទាប់ពីផឹកអស់ប៊ីយែរមួយកំប៉ុង បុរសជើងខ្លាំងរូបនោះចេញមកខាងក្រៅហាង ស្រាប់តែឃើញឡានវិញ។ ហៀបនឹងចេញទៅវិញហើយ ស្រាប់តែអ្នកលក់ម្នាក់នៅក្នុងហាងស្រែកសួរបុរសនោះ :
- កាលនៅភ្នំពេញ ពេលមានរឿងបែបនេះលោកធ្វើយ៉ាងម៉េចទៅ?
បុរសជើងខ្លាំងឆ្លើយវិញ :
- កាលណោះខ្ញុំជិះម៉ូតូឌុបទៅផ្ទះវិញ!
1 2 3 ..4
បន្ទាប់ពីរៀបការបានមិនប៉ុន្មានឆ្នាំផុត បុរសជាប្តីបានធ្លាក់ចូលក្នុងក្តីអស់សង្ឃឹម ព្រោះតែមិនអាចឲ្យអាអូនតូចវាងើបឡើងធ្វើការបានដូចសព្វដង។ ព្រួយចិត្តណាស់ បុរសជាប្តីរូបនោះបានលួចទៅពីគ្រោះជាមួយគ្រូពេទ្យឯកទេសខាងព្យាបាលបុរសអសមត្ថភាព។ នៅក្នុងបន្ទប់ពិគ្រោះជម្ងឺ :
គ្រូពេទ្យ : ខ្ញុំបានដឹងពីមូលហេតុរបស់លោកហើយ បញ្ហាបែបនេះ ខ្ញុំមិនអាចជួយបានទេ! លោកចាំបាច់ត្រូវពឹងទៅលើមន្តអាគមហើយ ទើបអាចជួយដោះស្រាយបញ្ហានេះបាន! សូមលោកទៅជួបជាមួយគ្រូមន្តអាគមចុះប្រហែលជាអាចមានសង្ឃឹមខ្លះ។
បុរសជាប្តីក៏ប្រញាប់រួសរាន់ទៅជួបជាមួយស្ត្រីម្នាក់ជាគ្រូមន្តអាគម :
គ្រូស្រី : ខ្ញុំអាចជួយលោកបាន! អ្វីដែលលោកត្រូវធ្វើនោះ គឺរាប់ ១ ២ ៣ មុនលោកចាប់ផ្តើមវា!
បុរស : ចុះពេលដែលខ្ញុំចង់ឲ្យវាទន់ចុះមកវិញ តើធ្វើម៉េច?
គ្រូស្រី : លោក ឬប្រពន្ធលោកគ្រាន់តែនិយាយពាក្យថា ១ ២ ៣ ..៤ នោះវានឹងទន់មកវិញមិនខាន តែត្រូវប្រយ័ត្នផង ព្រោះបើសិនជាវាឡើងហើយ តែលោក ឬប្រពន្ធលោកនិយាយថា ១ ២ ៣ ..៤ ភ្លាម បន្ទាប់ពីនោះ លោកត្រូវរង់ចាំមួយឆ្នាំទៀត ទើបអាចប្រើការវិញបាន!
ទៅដល់ផ្ទះភ្លាម មិនបង្អង់យូរ បុរសនោះប្រញាប់ប្រញាល់ដឹកដៃប្រពន្ធឡើងលើគ្រែ រួចនិយាយពាក្យថា ១ ២ ៣ ភ្លាមនោះអាអូនតូចងើបឡើងភ្លាម។ ភរិយារបស់បុរសនោះឆ្ងល់ណាស់ បានសួរទៅប្តីវិញ :
- បង ! បងឯងនិយាយ ១ ២ ៣ ..៤ ដើម្បីអី!
ជួយព្រួយពីរឿងលុយ
បុរសម្នាក់ដែលទើបបញ្ចប់ការសិក្សាផ្នែកគណនេយ្យ បានដាក់ពាក្យសុំចូលធ្វើការក្នុងក្រុមហ៊ុនតូចមួយ ដែលបានប្រកាសរើសបុគ្គលិកតាមកាសែត។
នៅថ្ងៃចូលទៅសម្ភាសន៍យុវជននេះបានជួបផ្ទាល់ជាមួយម្ចាស់ក្រុមហ៊ុន ដែលជាអ្នកសម្ភាសន៍ផ្ទាល់តែម្តង :
ម្ចាស់ក្រុមហ៊ុន : ខ្ញុំត្រូវការអ្នកពូកែខាងគណនេយ្យម្នាក់ ដែលអាចជួយរំលែកបញ្ហាលុយកាក់របស់ក្រុមហ៊ុនខ្ញុំ។
អ្នកដាក់ពាក្យ : បញ្ហាគណនេយ្យ! ខ្ញុំអាចដោះស្រាយបានទាំងស្រុង។
ម្ចាស់ក្រុមហ៊ុន : ល្អ! ខ្ញុំមានបំណងផ្ទេរការព្រួយបារម្ភពីរឿងលុយកាក់នេះ ជូនទៅលោកជាអ្នកដោះស្រាយឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំបានធូរស្រាលក្នុងចិត្តខ្លះ! បើលោកអាចធ្វើការ ខ្ញុំជូនប្រាក់ខែលោកក្នុង ១ខែ ៧៥០០០ដុល្លារ!
អ្នកដាក់ពាក្យ : យី! លោកប្រាក់ខែនេះច្រើនណាស់សម្រាប់ខ្ញុំ ប៉ុន្តែក្រុមហ៊ុនលោកតូចមួយបែបនេះធ្វើម៉េចអាចផ្តល់ប្រាក់ខែឲ្យខ្ញុំបានច្រើនបែបនេះទៅកើតទៅ!
ម្ចាស់ក្រុមហ៊ុន : នេះហើយជាការព្រួយបារម្ភ ដែលខ្ញុំត្រូវផ្ទេរឲ្យលោកជាអ្នកដោះស្រាយ! ព្រោះខ្ញុំបារម្ភរឿងនេះច្រើនជាងគេ បើលោកដោះស្រាយបានជារឿងល្អណាស់!
អ្នកដាក់ពាក្យ : ....????
តើបងជាទីមួយ
ព្រះច័ន្ទចោលរស្មីព្រិចៗឆ្លុះចូលក្នុងទឹកបឹងគួរឲ្យគយគន់ លាយឡំជាមួយជំនោររាត្រី ដែលកំពុងអង្រន់ទងស្មៅឲ្យរេរាំតាមខ្យល់ជំនោរ អមដោយសម្លេងសត្វបន្ទរតាមឥតដាច់ បង្កើតបានជាសម្រស់រាត្រីមួយយ៉ាងត្រកាល តែទាំងអស់នេះ វាមិនផ្អែមល្ហែមជាងគូស្នេហ៍ក្មេងខ្ចីមួយគូ ដែលកំពុងផ្តោះផ្តងស្នេហាគ្នានៅក្រោមដើមឈើធំមួយដើមប្របមាត់បឹងនោះ។
កម្លោះយើងខំពត់សម្លេងឲ្យទន់សួរទៅស្រីស្នេហ៍សំណប់ចិត្ត :
- បណ្តូលចិត្តបង! បងពិតជាបុរសដែលមានសំណាងបំផុតក្នុងលោកនេះ ដេលមានវាសនាបានរូបកាយអូន...! ឈប់បន្តិច ទើបកម្លោះយើងបន្តទៀត។
- អូនអាចប្រាប់បងបានទេថា តើបងនេះ! ពិតជាបុរសកំពូលស្នេហ៍ទីមួយរបស់អូនមែនៗឬយ៉ាងណា?
ស្រីស្អាតរកបានគគោកក្នុងលោក មិនមែនមានតែមួយ ឆ្លើយដោយសម្លេងទន់ភ្លន់តបវិញ :
- ពិតណាស់! បងសម្លាញ់! បងមិនត្រឹមតែជាកំពូលដួងចិត្តរបស់អូនទីមួយប៉ុណ្ណោះទេ ប៉ុន្តែជាប្រុសដែលអូនស្រឡាញ់គ្មានថ្ងៃណាភ្លេចបានឡើយ! តែអូនមិនយល់សោះថា ហេតុអ្វីបានជាប្រុសៗពេលបាននៅក្បែរអូនចូលចិត្តសួរសំនួរឆ្កួតៗបែបនេះដាក់អូននោះ! បងដឹងទេ?
ដាក់កណ្តឹងគោក្នុងបាល់
លោកគ្រូប្រចាំសាលាក្មេងពិការភ្នែក បានរៀបចំនាំយកសិស្សពិការភ្នែកមួយក្រុមដែលមានជំនាញយ៉ាងពិសេសអាចលែងបាល់ទាត់បានយ៉ាងល្អ ទៅប្រកួតជាមួយសាលារៀនមួយទៀត នៅក្រៅក្រុង។
នៅតាមផ្លូវធ្វើដំណើរលោកគ្រូបានឲ្យរថយន្តដឹកក្រុមសិស្សពិការភ្នែកឈប់សម្រាក់នៅទីក្បែរទីវាលក្បែរផ្ទះអ្នកចំការមួយ។ នៅខណៈក្មេងៗនាំគ្នារត់លេងបាល់លោកគ្រូរូបនោះឆ្លៀតយកពេលជជែក លេងជាមួយអ្នកភូមិរស់នៅទីនោះ ។ អ្នកភូមិម្នាក់បានសួរទៅលោកគ្រូ៖
- លោកគ្រូ! ខ្ញុំមើលទៅកូនសិស្សទាំងនោះ ឃើញដូចជាពួកគេពិការភ្នែករូចចុះពួកគេអាច លេងបាល់បានយ៉ាងម៉េចទៅកើត!
លោកគ្រូរបស់សិស្សិពិការភ្នែកព្យយាមពន្យល់ៈ
- ពីដំបូងខ្ញុំគិតថាវាពិបាកដែរ ប៉ុន្តែរ បន្ទាប់ពីស្រាវជ្រាវសាកល្បងអស់ជាច្រើនលើកច្រើនសារ យើងក៏បានសម្រេចចិត្តបង្កប់កណ្តឹងគោនៅក្នុងបាល់ ដូច្នេះពួកគេដឹងថាបាល់នៅទីណា ក្រោយមកពួកគេក៏អាចលេងបាល់ និងទាត់បានយ៉ាងល្អ!
អ្នកភូមិ
- យីរ! ចំជាឆ្លាត់មែន ចេះរកនឹកឃើញ !
កំពុងតែជជែកគ្នាលេងស្រាប់តែមានអ្នកភូមិម្នាក់ទៀតស្រែកចេញមកតាមបង្អួច៖
-លោកគ្រូ ! លោកគ្រូ! គួរហៅពួកគេ(សិស្ស)ត្រឡប់មកវិញភ្លាមមក!
លោកគ្រូតបវិញៈ
-ទុកឲ្យពួកគេលេងបន្តិចសិនទៅ !
អ្នកភូមិរូបនោះ ឆ្លើយតបវិញទាំងកំហឹងៈ
-បើលោកគ្រូមិនឆាប់ហៅពួកគេត្រឡប់មកវិញទេ មេគោខ្ញុំច្បាស់ជាស្លាប់មិនខាន!
ហេតុអ្វីទៅៈ
អ្នកភូមិ
-ពួកសិស្សទាំងនោះឮកណ្តឹងមេគោខ្ញុំទៅដល់ណាពួកគេទៅដល់នោះដែរ ទាត់មេគោខ្ញុំឡើងទក់សាច់ហើយ .....! ។
តើប្រពន្ធជាអ្នកត្រួតប្តី
"ទីប្រឹក្សាជម្លោះ"
បន្ទាប់ពីរៀបការហើយបានចំនួនត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ប្តីប្រពន្ធមួយគូរបានសម្រេចចិត្តថា ត្រូវតែរកអ្នកជួយដោះស្រាយបញ្ហាវិវាទរវាងពួកគេទាំងពីរនាក់ ព្រោះតែការនិយាយមិនចូលខ្ទុងគ្នា ។
អត់ទាន់ចប់
"ផ្លែឈើស្លាប់រស់''
មានថ្ងៃមួយបុរសបីនាក់បានជួបគ្នានៅក្នុងព្រៃ អ្នកទាំងបីសឹងជាអ្នកចូលចិត្តដើរកំសាន្តតាមព្រៃ ដើម្បីបានឃើញអ្វីៗប្លែកពីអ្វី ដែលមាននៅក្នុងក្រុង ។ បន្ទាប់ពីបានជួបគ្នា បុរសទាំងបីបានព្រមព្រៀងរួមដំណើរជាមួយគ្នា មិនយូរប៉ុន្មានពួកគេបានជួបជាមួយមនុស្សរស់នៅក្នុងព្រៃមួយក្រុមធំ ពួកមនុស្សព្រៃទាំងនោះបានវាយឲ្យសន្លប់បុរសទាំងបីរួចនាំយកទៅកាន់មូលដ្ឋានរបស់ពួកគេ ។
បន្ទាប់ពីពួកបុរសទាំងបីដឹងខ្លួនវិញពួកគេបានស្ថិត....ជាស្រេចនៅចំពោះមុខមេកន្ទ្រាញរបស់ពួកមនុស្សព្រៃ ។
ភ្លាមនោះមេកន្ទ្រាញរូបនោះបានប្រាប់បុរសទាំងបី:
-បើពួកអ្នកឯងរៀងៗខ្លួនអាចរកផ្លែឈើបានចំនួន ១០ផ្លែ រួចនាំយកវាត្រឡប់មកវិញនោះជីវិតពួកអ្នកឯងប្រហែលជាអាចនៅរស់ទៅមុខទៀត ។
បន្ទាប់ពីមួយរយះពេលកន្លងទៅ បុរសទីមួយបានត្រឡប់មកមុនគេជាមួយផ្លែក្រសាំងចំនួន ១០ផ្លែ ភ្លាមនោះមេកន្ទ្រាញបានបញ្ជាឲ្យបុរសនោះដាក់ផ្លែក្រសាំងទាំង ១០ ចូលតាមរន្ធគូថដោយមិនឲ្យបង្ហាញទឹកមុខប្លែកពីធម្មតាឡើយ គឺគ្មានយំ ស្រែក ឬសើចអ្វីទាំងអស់ !
ជាដំបូងបុរសទីមួយមានការពិកបាកខ្លាំងដើម្បីដាក់ក្រសាំងចូលតែវាបានទៅផុតដល់ផ្លែក្រសាំងទីពីរ បុរសទីមួយនេះទ្រាំមិនបានក៏ស្រែកចេញសំសំដែងនូវការឈឺចាប់ ភ្លាមនោះបុរសនេះត្រូវបានគេយកទៅសម្លាប់ចោល ។
បន្ទាប់ពីនោះបន្តិចបុរសទីពីរបានមកដល់ជាមួយផ្លែពុទ្រាចំនួន ១០ផ្លែ មេកន្ទ្រាញក៏បានបញ្ជារឲ្យបុរសរូបនេះធ្វើដូចបុរសទីមួយដែរ បន្ទាប់ពីផ្លែពុទ្រាដាក់ចូលបាន ៩ផ្លែហើយនោះ ស្រាប់តែបុរសនេះផ្ទុះសំណើចដោយឯកឯងទប់មិនជាប់ បុរសទីពីរក៏មានវាសនាដូចបុរសទីមួយដែរ គឺត្រូវគេយកទៅសម្លាប់ចោល ។
បន្ទាប់ពីត្រូវស្លាប់បុរសទាំងពីររូបបានជួបគ្នានៅឯឋានសួគ៍បុរសទីមួយបានសួរទៅបុរសទីពីរ:
-ហេតុអ្វីបានជាលោកឯងសើច វានៅសល់តែផ្លែពុទ្រាមួយគ្រាប់ទៀតសោះ លោកឯងនឹងត្រូវបានគេលែងទៅហើយ !
បុរសទីពីរតបវិញ
-បើមិនឲ្យខ្ញុំសើចយ៉ាងម៉េច បើពេលដែលខ្ញុំកំពុងតែហៀបដាក់ផ្លែពុទ្រាទី១០នោះចូលទៅហើយ តែជួនជាក្រឡេកឃើញបុរសទី៣ ត្រឡប់មកវិញជាមួយផ្លែម្នាស់ ១០ផ្លែឯណោះនោះ...!!!
"រឹងដូចថ្ម"
ឪពុករបស់ក្មេងប្រុសម្នាក់ទើបត្រឡប់មកពីធ្វើការនិងបានសួរទៅប្រពន្ធរបស់គាត់រក កូនប្រុសតាមទម្លាប់របស់គាត់ :
- ម៉ែវា! កូនយើងទៅណាបាត់ហើយ
- វានៅខាងក្រោយផ្ទះឯណោះ! ប្រពន្ធឆ្លើយតបវិញ
មិនបង្អង់យូរគាត់ក៏ដើរទៅខាងក្រោយផ្ទះ ពេលហៀបទៅជិតដល់ក៏ឮសូរសម្លេងដំប៉ូកៗ.....
បុរសជាឪពុកក៏សួរទៅកូន
- កូនឯងម៉េចយកដែកគោលទៅដំលើជញ្ជាំងអីញ្ជឹង?
ក្មេងប្រុសឆ្លើយវិញ
- អត់ទេប៉ា! តាមពិតខ្ញុំបានយកសារធាតុគីមីស្រាវជ្រាវឃើញពីសាលាមកដាក់លើជន្លេនស្រាប់តែវាក្លាយជារឹងដូចថ្ម ខ្ញុំក៏យកវាទៅដំសាកមើល! គិតមួយសន្ទុះបុរសជាឪពុកប្រាប់ទៅកូនប្រុសគាត់វិញ :
- កូនឯងអាចឲ្យវាមកប៉ាបានទេ ចាំប៉ាទិញឡានវ៉ុលវ៉ាហ្គែនថ្មីឲ្យមួយ!
- ខ្ញុំអាចឲ្យប៉ាបានមិនអីទេ......!
ស្អែកឡើងក្មេងប្រុសរូតរះទៅរោងចតឡានដើម្បីរកមើលឡានថ្មីរបស់វាតែមិនឃើញ បែរជាឃើញបែរស៊ឺដេសមួយថ្មីទៅវិញ វាក៏សួរទៅឪពុករបស់វា :
កូន : ប៉ា! ឯណាឡានខ្ញុំ
ឪពុក : អូ!ឡានកូនឯងនៅខាងមុខឡាននេះ
កូន : ចុះឡានបែរស៊ឺដេសនេះរបស់អ្នកណា?
ឪពុក : អាបែរស៊ឺដេសនេះ ម៉ាក់កូនឯងទើបទិញឲ្យប៉ាជារង្វាន់ណា៎!
(គិតមើលបន្តិចយល់ហើយ)
សំណើច "កម្តៅពីធម្មជាតិ ក្នុងរដូវត្រជាក់"
នៅប្រទេសលោកខាងលិច គេបានចាត់ទុកថារដូវក្តៅគឺជាពេលវេលាមួយដ៏ស្រស់ ស្រាយបំផុតសម្រាប់ជីវិត ព្រោះនៅពេលរដូវក្តៅចូលមកដល់ភ្លាមគ្រប់សកម្មភាពទាំងអស់ហាក់ដូចជារស់រវើកជាងនៅក្នុងរដូវត្រជាក់ដែលមានភាពស្ងាត់ជ្រងំ សឹងគ្មានមនុស្សដើរនៅតាមដងផ្លូវ។
ដោយសារហេតុផលនៃភាពត្រជាក់ក្នុងរដូវធ្លាក់ព្រិលធ្វើឲ្យពួកគេភាគច្រើនស្ថិតនៅ តែក្នុងផ្ទះ អង្គុយមើលទូរទស្សន៍ ព្រោះពុំដឹងថាទៅណា។ អ្នកមានប្រាក់កាសគេចេញ ទៅកម្សាន្តនៅប្រទេសក្រៅដែលមានអាកាសធាតុក្តៅ ដូចជានៅអាស៊ីយើងជាដើម ប៉ុន្តែសម្រាប់អ្នកដែលមិនមានលុយកាក់ ជាប់នៅតែក្នុងផ្ទះ ការមើលទូរទស្សន៍បំបាត់ភាពអផ្សុកបានក្លាយទៅជាទម្លាប់របស់គេទៅហើយ។
ឯក្រុមហ៊ុនដែលផលិតកម្មវិធីសម្រាប់ទូរទស្សន៍ក៏មិនភ្លេចរកវិធីបង្កើតកម្តៅឲ្យអ្នកដែលមិនបានចេញទៅណានោះដែរ មើលចុះសូម្បីតែអ្នកផ្សាយពីព័ត៌មានអាកាសធាតុប្រចាំថ្ងៃ ក៏ខំប្រឹងឆ្លៀតជួយបង្កើនកម្តៅឲ្យដល់អ្នកមើលដែរ បើបានមើលយូរប៉ុន្មានក៏កើនកម្តៅចេញពីក្នុងខ្លួនច្រើនប៉ុននោះ ហើយបើមិនមើលក៏មិនកើតព្រោះជាកម្មវិធីសំខាន់ និយាយប្រាប់ពីអាកាសធាតុដែលពលរដ្ឋនៅលោកខាងលិចចូលចិត្តតាមដានជាងគេ ព្រោះវា "សំខាន់ណាស់" មិនអាចរំលងកម្មវិធីនេះចោលបានឡើយ។
នៅលើអេក្រង់ទូរទស្សន៍បានបង្ហាញថា អាកាសធាតុត្រជាក់ធ្លាក់មកនៅត្រឹម ១៥ ដឺក្រេ តែអ្នកមើលវិញអាចមានកម្តៅភាយចេញពីក្នុងខ្លួនមកខ្ពស់ជាងនេះ ហើយសូមអរគុណផងដែរដល់កម្មវិធីផ្សាយពីអាកាសធាតុដែលបានជួយរកវិធីបង្កើនកម្តៅឲ្យដល់អ្នកមើល ដោយមិនចាំបាច់ចំណាយប្រាក់ទិញម៉ាស៊ីនកម្តៅដាក់ផ្ទះ៕
សំណើច "បើកតាមល្បឿនលេខផ្លូវ"
ប៉ូលិសមួយរូបបានបញ្ឈប់រថយន្តមួយគ្រឿងដែលបើកបរក្នុងល្បឿន ២០ Km ក្នុងមួយម៉ោងនៅលើ Highway លេខ ២០។ បន្ទាប់ពីរថយន្តត្រូវបានបញ្ឈប់គាត់ឃើញអ្នកនៅក្នុងរថយន្តសឹងជាមនុស្សតឿទាំងអស់។
ប៉ូលិស : អ្នកស្រីបើកក្នុងល្បឿនត្រឹមតែ ២០ Km ក្នុងមួយម៉ោងនៅលើផ្លូវ Highway.....!
ស្ត្រីអ្នកបើកបរ : ខ្ញុំបានបើកតាមផ្លាកសញ្ញាយ៉ាងត្រឹមត្រូវ, លោកមើលទៅចុះន៎ោះ (ស្ត្រីអ្នកបើកចង្អុលទៅផ្លាកមួយ) ផ្លាកនោះហើយ !
ប៉ូលិស : មិនមែនទេអ្នកស្រី នោះគឺជាលេខផ្លូវ មិនមែនផ្លាកល្បឿនឲ្យបើកបរទេ ! អ្នកស្រីច្រឡំហើយ !
បន្ទាប់ពីបានសូមទោសភ្នាក់ងារប៉ូលិសរួចស្ត្រីអ្នកបើកបរបានចូលក្នុងឡានវិញ តែចៃដន្យប៉ូលិសក្រឡេកមើលទៅអ្នកនៅក្នុងឡានផ្នែកខាងក្រោយ ឃើញពួកគេហាក់ដូចជាភិតភ័យខ្លាំង ប៉ូលិសក៏សួរ :
ប៉ូលិស : ហេតុម៉េច ! បានជាអ្នកទាំងនោះភ័យខ្លាំងម្ល៉េះ?
ស្ត្រីអ្នកបើកបរ : ពួកគេមិនអីទេ លោកប៉ូលិស ! ពួកយើងទើបបើកចេញមកពីផ្លូវលេខ ១៥៥ មុននេះបន្តិច.......
ប៉ូលិស : ...................!!!
១ to ១២ of ២៨៥ ទៅមុខ
រឿងកំប្លែងខ្លី/ រូបត្លុក