ខ្យងក្តក់
បទភ្លេងទំនុកច្រៀង សម្រួលតន្ត្រី ច្រៀងដោយ ស្វាយ សំអឿ ម៊ែរ ប៊ុន សាមុត-សុទ្ធា ១- ខ្យងក្តក់ទឹកជន់ ព្រលឹងបងអើយ ខ្យងក្តក់ទឹកជន់ (ពីរដង)
ភ្លៀងផ្គរបន្ទរទឹកជំនន់(ពីរដង) ទីទុយគយគន់ទាំងឱភ័យភិត ។
២- ទឹកជោរហើយនាច ក្រមុំបងអើយរាចពេញព្រឹក្សព្រៃ (ពីរដង)
ត្រីឆ្តោស្ទុះធ្លោឃើញចំណី (ពីរដង) ផុងខ្លួនស្ទើរក្ស័យនៅ...ឱក្នុងជុច។
-ភ្លេង-
៣- ខ្យងក្តក់ ក្តក់ហៅក្រមុំហៅរកទឹកេភ្លៀង (ពីរដង)
កង្កែបចេញវាលហើយស្រែកច្រៀង (ពីរដង) ភ្នែកដៀងសម្លឹង
ទាំងក្តីស្រមៃ ។
៤- បងហែលឆ្លងព្រែក សម្លាញ់ចិត្តអើយ ជួបគុម្ពឫស្សី (ពីរដង)
ឃើញទំពាំងម៉ុមអើយទូលដី (ពីរដង) ស្រាំងទិចបងភ័យហែល
ឱហួសទៅ ។
ប្រវត្តិដើម
កវី ស្វាយ សំអឿភាគច្រើនស្នាដៃរបស់លោកច្រើនរៀបរាប់ពាក់ព័ន្ធនឹងធម្មជាតិ បែបស្រុក ស្រែចម្ការ តួយ៉ាងដូចជាបទខ្យងក្តក់ជាដើម ។ ធាតុពិតនៃបទចម្រៀងនេះ រៀបរាប់តែពីទឹកព្រែក សត្វខ្យង កង្កែប ត្រី ជុច និងរុក្ខជាតិ ដូចជាគុម្ពឫស្សី ទំពាំង ពីស្រាំងទិច...៘ ដែលសុទ្ធសឹងតែសម្បត្តិធម្មជាតិនៃទឹកដីជនបទ របស់មាតុភូមិ យើង កាយកាន់តែឃ្លាត ចិត្តកាន់តែនឹករលឹក ហើយរឹតតែឱ្យចិត្តស្រឡាញ់ស្រុកទេស គ្មានថ្ងៃបំភ្លេចបាន ។ ជាងនេះទៅទៀត បទនេះក៏ជាអនុស្សាវរីយ៍ខ្លោចផ្សាមួយរបស់ លោក ស៊ីន ស៊ីសាមុត ផងដែរ នាក្រោយថ្ងៃ ១៧មេសា១៩៧៥ ។ គឺនៅម្តុំវត្តចំប៉ា ឃុំព្រែកឯង កន្លែងដែលលោកទៅស្នាក់នៅផ្ទះមួយពេលគេជម្លៀសទៅនោះ រៀងរាល់ ល្ងាចគឺជាពេលដែលអារម្មណ៍របស់លោកសែនតប់ប្រមល់មែនទែននោះ លោកតែង តែគេចខ្លួ តែម្នាក់ឯង ចូលទៅក្នុងរថយន្តរបស់គាត់ ហើយចាក់កាស្សែតបទខ្យងក្តក់ នេះជារៀងរាល់ពេល រហូតដល់ពេលគាត់ត្រូវអង្គការ អាវខ្មៅចាប់បញ្ជូនយកទៅដាក់ នៅមន្ទីរឃុំឃាំងឯកោះធំ ហើយក្រោយមកជីវិតលោកបានបាត់រលត់ពីលើលោកនេះ ទៅ រហូតមកដល់សព្វថ្ងៃ មិនខុសពីម្ចាស់បទកវី ស្វាយ សំអឿប៉ុន្មានឡើយ ។
(តាមឯកសាររបស់សមាគមស៊ីន ស៊ីសាមុត)