khmer star,music,song

បទចំរៀង ត្រឡោក និង ឆៃយ៉ាំខ្មែរ

    ចំរៀងទាំងពីរបទដែលមានពាក្យពេចន៍ដូចខាងក្រោមនេះ ត្រូវបានស្រាវជ្រាវឡើងដោយក្រុមវិចិត្រសិល្បករខ្មែរក្នុងសម័យសង្គមនិយម មានអត្ថន័យ អត្ថរសដ៏ឧត្តុងឧត្តមណាស់ ។ ពីព្រោះវាមិនគ្រាន់តែជាកញ្ចក់ឆ្លុះនូវទេពកោសល្យរបស់ខ្មែរ ក្នុងការតែងបទភ្លេង ដែលពោរពេញទៅដោយពាក្យផ្អែមល្ហែម ដោយប្រុស និងស្រី ប៉ុណ្ណោះទេតែវាក៏ជាប្រភពនៃសាមគ្គីធម៌មួយដែរ ជុំវិញការថែរក្សាវប្បធម៌សម្បត្តិធម្មជាតិ និងបូរណភាពទឹកដីខ្មែរ ។

    ជាមរតកអរូបិយ៍ខ្មែរ របាំត្រឡោក និងឆៃយ៉ាំទាំងពីរនេះទើបតែ ត្រូវជនជាតិថៃជាបងប្អូនយកទៅបញ្ចូលក្នុងប្រពៃណីរបស់ជាតិខ្លួន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺក្រោយពីឆ្នាំ ១៩៦៣ ។ សូមរំលឹកផងដែរថា អ្នករបាំថៃ បានរៀនសូត្រពីខ្មែរ ក្នុងខណៈដែលខ្មែររាប់សែននាក់បាន ស្ថិតក្នុងជំរុំភៀសខ្លួនដូចជា កាវអាយដាវ និងសាយប៊ីតាមព្រំប្រទល់ដែនខ្មែរ ថៃ បច្ចុប្បន្ន ៕ ( ម.ត្រាណេ )

            ចំរៀងរបាំត្រឡោក   
ភ្លេង ក្បាល
១-ត្រឡោកថ្លៃអើយបងមានពីរ ថ្លៃអើយមានញីហើយមានឈ្មោល
ត្រឡោកទាំងពីរចេះបូលថ្លៃអើយប្រមូលរកគូររាំ
២- រូបរាងថ្លៃអើយត្រឡោកបងដូចបេះដូងបងស្រល់ស្រងាំ
រលីងរលោងស្រគាំនិមិត្តចិត្តខ្មែរបរិសុទ្ធស្អាត
ភ្លេងក្បាលកន្ទុយ
៣- សំឡេងថ្លៃអើយត្រឡោកបងស្រែកផ្តាំនួនល្អងថាឲ្យឆ្លាត
ចូរស្រីស្រស់នាងសង្វាតស្រឡាញ់ពូជខ្មែរនិង ឈាមខ្មែរ
៤-របាំថ្លៃអើយណាត្រឡោកស្រឡាញ់ពូជខ្មែរនិង ឈាមខ្មែរ
៤-របាំថ្លៃអើយណាត្រឡោកដំណាលផលភោគរបស់ខ្មែរ
ជាជាតិខ្លាខ្លាំងពូកែសំបូរណ៍ភោគផលកសិកម្ម
៥-បងគោះថ្លៃអើយណាត្រឡោកថ្លៃអើយខែកខោកទាំងឆ្វេងស្តាំ
ប្រាប់អស់់បរទេសឲ្យចាំសាមគ្គីឥតឃ្លាតការពារទឹកដី
ភ្លេងក្បាលកន្ទុយ

            ចាប់ច្រៀងវគ្គទី៦ គឺច្រៀងឡើងវិញ
                ចប់


            ចំរៀង ឆៃយ៉ាំ
                                           
១-ហែរយោម៉ាសាកាត់ហែយ៉ាត់ម៉ាសាគីមិត្តយើងមូលមីរទះស្គរឆាយ៉ាំ

ហាត់វាយឲ្យស្ទាត់ចិត្តយើងចងចាំពាក្យពេជន៍បណ្តាំព្រលឹងដូចតា ។
បន្ទរ :រស់នៅស្រុកខ្មែរអើយស្រុកចំការសប្បាយធ្វើការបង្កើតភោគផល

រដូវរំហើយជុំគ្នារចល់ការងារបានផលធ្វើបុណ្យចូលឆ្នាំ ។
២-ហែរយោម៉ាសាកាត់ហែយ៉ាត់ម៉ាសាគីមិត្តភក្ត៍មូលមីរប្រជុំសប្បាយ

ម៉ាឆ្នាំម្តងប្រឡងអស់ដៃទាំងប្រុសទាំងស្រីទះស្គរឆៃយ៉ាំ ។
បន្ទរ :-----------------------------


៣-ហែរយោម៉ាសាកាត់ហែយ៉ាត់ម៉ាសាគីនាំគ្នាសាមគ្គីបង្កើនភោគផល

កាប់គាស់ឲ្យអស់    កុំឲ្យមានសល់ចែកចាយភោគផលក្នុងសង្គមយើង ។
បន្ទរ :------------------------------


៥- ហែរយោម៉ាសាកាត់ហែយ៉ាត់ម៉ាសាគីស្មារតីគ្រប់គ្នាត្រូវភ្ញាក់រលឹក

ថែរទាំឲ្យគង់សម្បត្តិដីទឹកធម្មជាតិព្រៃព្រឹក្សទុកបង្កើតផល ៕
បន្ទរ :----------------------------

តន្ត្រី ចម្រៀង