ជ្រោះ​ពេជ្រ​ចិន្តា​

បទ​ភ្លេង​ទំនុក​ច្រៀង​    ​    ​សម្រួល​តន្ត្រី​    ​    ​ច្រៀង​ដោយ​
​គ​ង្គ ប៊ុន​ឈឿន​    ​    ​        ហាស់ សាឡ​ន​    ​រស់ សេរី​សុទ្ធា​

​    ​១-​    ​ភ្នំ​វែង​អន្លាយ​    ​រាយ​គ្នា​ព័ទ្ធ​វង់​
​    ​    ​ដែន​ដី​ព្រៃ​ជ្រៅ​ជ្រោះ​ជ្រង​    ​ទឹក​ហូរ​លេង​ដង​បុព្វ​តា​
​    ​    ​ខ្ទម​អ្នក​បង់បត់​    ​កត់​ចាំ​វាសនា​
​    ​    ​កត់​ឈ្មោះ​ជ្រោះ​ពេជ្រ​ចិន្តា​    ​ល្អាង​ទឹកនេត្រា​គ្មាន​ត្រើយ ។​
​    ​២-​    ​ទឹកជ្រោះ​បែកផ្សែង​    ​ប្រឡែង​នឹង​ថ្ម​
​    ​    ​អូន​យំ​រងំ​បន្ត​    ​    ​ទឹកភ្នែក​ស្រក់​ហូរ​គ្មាន​ស្បើយ​
​    ​    ​ហេតុ​អ្វី​កម្ម​កាត់​    ​ឱ្យ​ព្រាត់​បងហើយ​
​    ​    ​អូន​នឹក​រូប​បង​គ្មាន​ស្បើយ​    ​    ​យំ​កើយ​លើ​ផ្នូរ​ជីវ៉ា ។​
​    ​R-​    ​អូន​ជា​ក្រមុំ​    ​    ​ក្រុង​បាត់ដំបង​
​    ​    ​ជួប​នឹង​ប្រុស​បង​    ​នៅ​ពេជ្រ​ចិន្តា​
​    ​    ​យើង​បាន​ស្នេហ៍ស្និទ្ធ​    ​ផ្តេកផ្តិត​សត្យា​
​    ​    ​រើស​យក​ថ្មដា​    ​ពូន​ផ្នូរ​តែមួយ ។​
​    ​៣-​    ​តែ​កម្ម​កំណាច​    ​ឱ្យ​យើង​ព្រាត់​គ្នា​
​    ​    ​ព្រាត់​ព្រោះ​មិត្ត​ចិត្តឫស្យា​    ​ប្រហារ​ស្នេហ៍​ឱ្យ​រំ​ជួយ​
​    ​    ​ដូច​ផ្កា​រលួស​    ​    ​ព្យុះ​បោក​រលួយ​
​    ​    ​ជាតិ​ក្រោយ​សូម​ព្រះ​លោក​ជួយ​    ​ជួប​នឹង​បង​មួយ​កុំ​ឃ្លាត ។​

ប្រវត្តិ​ដើម​
​    ​មេ​ឡូ​ឌី​របស់​បទ​“​ជ្រោះ​ពេជ្រ​ចិន្តា​” លោក​គ​ង្គ ប៊ុន​ឈឿន​បាន​តែង​យូរហើយ គឺ​តាំងតែ​ពី​លោក​នៅ​រៀន ម្ល៉េះ ។ កាលណោះ លោក​គ​ង្គ ប៊ុន​ឈឿន តែងតែ​យក​បទ​នេះ​ទុក សូ​ឡូ ម៉ុង​ដូលីន សម្រាប់​ពេល​ប្រគំ​តន្ត្រី​ម្តងៗ ។​
​    ​រហូតមកដល់​ឆ្នាំ​១៩៧៤ ពេល​ដែល​ក្រុមហ៊ុន ឡាក់ ស៊ា តម្រូវ​ឲ្យ​លោកគ​ង្គ ប៊ុន​ឈឿន​ធ្វើ​បទ​ដាក់ កាស្សែត ទើប​លោក​បាន​យក​បទ​នេះ​មក​ច្នៃ​រៀបចំ​ឡើង​វិញ ដោយ​ដាក់ឈ្មោះថា ជ្រោះ​ពេជ្រ​ចិន្តា ។​
​    ​លោក​គ​ង្គ ប៊ុន​ឈឿន​សរសេរ​បទ​នេះ គឺ​ដើម្បី​រំលឹក​ដល់​រមណីយដ្ឋាន​ទេសចរណ៍​មួយ​នៅ​ខេត្ត​បាត់ដំបង តាម​ផ្លូវ​ទៅ​ស្រុក​រតនមណ្ឌល​(​ប៉ៃលិន​) ។
​    ​កាលណោះ ក្រោយពី​លោក​គ​ង្គ ប៊ុន​ឈឿន​រួច​ទុក្ខទោស ព្រោះ​វិបត្តិ​ប្រលោមលោក​រឿង​“​វិមាន​នរក​” នោះមក លោក​បាន​ទៅលេង​ជ្រោះ​ពេជ្រ​ចិន្តា​ជាមួយ​ឪពុកក្មេក និង​បងប្រុស​លោក ដើម្បី​ជា​ការ​រំហើយ​កាយ​ឱ្យ​ផុត ពី​ភាព​តប់ប្រមល់​ផង និង​ដើម្បី​រក​ផ្កា​អរ​គី​ដេព្រៃ​ផង ។​
​    ​លោក​គ​ង្គ ប៊ុន​ឈឿន ឃើញ​ជ្រោះ​ពេជ្រ​ចិន្តា ក៏​នឹក​អរគុណ​ដល់​ធម្មជាតិ ដែល​ចេះរ​ច​នាដងព្រៃ​នោះ​ឱ្យ ទៅ​ជា​រមណីយដ្ឋាន​មួយ ប្រកប​ដោយ​សោភ័ណភាព សែន​ស្រងេះស្រងោច​ខ្លោចផ្សា ។​
​    ​ដោយសារ​លំអ​របស់​ទីនោះ បាន​ចាក់​ធ្លុះ​មុត​ជ្រៅ​ទៅក្នុង​បេះដូង​របស់​អ្នកទេសចរ​ជា​ច្រើន​នោះ​ហើយ ទើប​លោក​គ​ង្គ ប៊ុន​ឈឿន​ប្រសិទ្ធ​នាម​បទ​នេះ​ថា​“​ជ្រោះ​ពេជ្រ​ចិន្តា​” ។
​    ​នៅពេល​ថត​បទ​នេះ លោក​គ​ង្គ ប៊ុន​ឈឿន​នឹក​អាណិត​អ្នកស្រី រស់ សេរី​សុទ្ធា ពន់ពេក​ណាស់ ព្រោះ អ្នកស្រី​ច្រៀង​បណ្តើរ មាន​ដំណក់ទឹក​ដ​ក់ដាម​ក្នុង​រង្វង់​ភ្នែក​បណ្តើរ ។ នេះ​ក៏​ព្រោះ​តែ​អ្នកស្រី​នឹក​ស្រណោះ​នៅ​កន្លែង​នោះ អនុស្សាវរីយ៍​ដែល​អ្នកស្រី​ធ្លាប់​ទៅ​លេង​កម្សាន្ត​កាលពី​នៅ​ក្មេង ។​
​    ​ដោយ​ពិត​នោះ អ្នកស្រី រស់ សេរី​សុទ្ធា ក៏​ជា​អ្នកស្រុក​បាត់ដំបង​ដូច​លោក​គ​ង្គ ប៊ុន​ឈឿន​ដែរ គឺ​ផ្ទះ​របស់ អ្នកស្រី​នៅ​ភូមិ​វត្ត​គ ហួស​ពី​ផ្សារ​លើ​តែ​បន្តិច​ប៉ុណ្ណោះ ។​
​    ​នៅក្នុង​បទ​“​ជ្រោះ​ពេជ្រ​ចិន្តា​” ក្រៅ​ពី​សំឡេង​ដ៏​ក្រអួន​ក្រអៅ​របស់​អ្នកចម្រៀង​រូបនេះ ក៏​នៅ​មាន​សំឡេង ត្រុំ​ប៉ែ​ត​មាស​របស់លោក ប៉ិច សា​លឿន ដែល​សូ​ឡូ​អម​បណ្តើរ​តាម សែន​លន្លង់លន្លោច​រហូត​មកដល់​សព្វថ្ងៃ ។​

តន្ត្រី ចម្រៀង