khmer star,music,song

ប្រវត្តិអ្នកចម្រៀង


ទំនុកច្រៀង

I. (ប) នាងស្រីនាងទៅណាអូន (ស) មើលគេភ្លេចខ្លួនមិនចេះអៀនសោះ
(ប) នាងស្រីនាងទៅណាអូន (ស) មើលគេភ្លេចខ្លួនមិនចេះអៀនសោះ
(ប) ខ្ញុំសូមស្ម័គ្រស្រីដោយស្មោះ ខ្ញុំសូមស្ម័គ្រស្រីដោយស្មោះ
(ស) ណ្ហើយថយចេញចុះ (ប) ប្រុសបងសូមស្នេហ៍
(ស) ខ្ញុំមិនស្ម័គ្រទេប្រុសបង (ប) នួនល្អងសូមកែវអាណិត
(ស) កុំមកជិតខ្ញុំមិនត្រូវការ។
II. (ប) បើអូនសុខចិត្តព្រមស្នេហ៍ (ស) ខ្ញុំខ្លាចឪម៉ែគាត់វាយគាត់ចង
(ប) បើអូនសុខចិត្តព្រមស្នេហ៍ (ស) ខ្ញុំខ្លាចឪម៉ែគាត់វាយគាត់ចង
(ប) បើវាយ ឲ្យវាយបងផង បើវាយ ឲ្យវាយបងផង
(ស) ទេ ទេ ប្រុសបង (ប) នួនល្អងកុំព្រួយ
(ស) មិនប្រថុយ ទេប្រុសបង (ប) ស្នេហ៍ស្នងកុំប្រកែកអី
(ស) មិនបេតីទេ ណាបងអឺយ។

ចម្រៀងផ្សេងទៀត