khmer star,music,song

  • ឈ្ងុយ​ប្រហើរ​ ​ដើរ​រាយា​អាយ​ ​ភាយ​ទៅដល់​
​ក្លិន​វិលវល់​ ​ខ្យល់​ជាប់​ជាតិ​ ​ជ្រៀត​នាសា​
​ទោះ​ទៅរស់​ ​ដល់​ក្រហែង​ ​ជើងមេឃ​ណា​
​ក៍​ឆ្លេឆ្លា​ ​ប្រាថ្នា​ជួប​ ​ចង់បាន​ក្លិន ។​
  • មិន​ក្រអូប​ ​តែ​ខាន​ស្រូប​ ​ក៍​មិន​បាន​
​ឈ្ងុយ​ជាប់​ចាន​ ​ចង្គ្រាន​ឆ្នាំង​ ​ទាំង​ឆ្អៅ​ឆ្អិន​
បើ​ចំហុយ​ ​ក្លឹន​ឈ្ងុយ​ជាប់​ ​ក្នុង​សុបិន្ត​
​នេះ​គឺ​ខ្លិន​ ប្រហុក​ខ្មែរ​ ​កេរ្ត៍​ដូនតា ។​
​ក្លិន​ជ្រួល​ជ្រាប​ ​លាប​ជិវិត​ ​ប្រពៃណី​
​ក្លិន​គ្មាន​ពីរ​ ​ក្លឹន​សាមគ្គី​ ​ជាតិ​ខេមរា​
​ក្លិន​បរិសុទ្ធ​ ​មុះមុត​ក្នុង​ ​ពង្ស​សាវតា​
​ក្លិន​ហានក្លា​ ​ស្លាប​នា​ប្រា​ ​សាត​អង្គរ ។​

មាតិកា