khmer star,music,song

-​ ​កុំ​ភ្លា​ញ​កំភ្លើល៍​កំភ្លៀង​ ​ឆ្ពោះ​វេះ​វិល​វាង​ដៀង​នេត្រា​
​ក្រពើ ក្រ​ពា វា​សង្ការ​ តិច​ថា​ស្លាប់​ខ្លួន​សូន្យ​ព្រោះ​មាត់​។​
-​ ​ក្អេង​ក្អាងក្អាយ ក្អាត់​ក្នុង​ក្អម​ ល្មម ល្មម​កុំ​ល្មើស​ភាំង​ភ្លេច​ភ្លាត់​
​ជួន​ជា​ជីព​ជន្ម ស៊ុន​ព្រោះ​មាត់ ​ស្ទើរ​ស្ទាត់​កុំ​ស្ទុះ​សោះ​សោកស្ដាយ​។​
-​ ​សំឡាញ់ សំឡឹង ប្រឹង សំ​ឡក់​ ភ្នែក​ល្អក់​មិន​ល្អះ ច្បាស់​បាន​ឆ្ងាយ​
​បាន​ឆ្ងាញ់​នៅ​និត្យ​ជិត​រៀង​អាយ​ ទៅ​ស្ដាយ​ជីវិត​ស្អាតស្អំ​។​
-​ ​បើ​ស្លាប់​ពោល​ពាក្យពិតៗ​ ​ចូល​ចិត្ត​ចង់​ជួយ​ជាតិ​ឧត្ដម​
​ស្លាប់​សត្តិ​ឋាន​:​អ្នក​ស្អាតស្អំ​ គ្រាន​ជា​ង​បន្លំ​លប​លួចជាតិ​។​
-​ ​លប​លួច​ចូល​ជើង​ខាង​ពួក​ខ្មាំង​ រួច​តាំង​ឆ្លៀត​ពង​ដូច​ត្រីងៀត​
​ធ្វើ​ឈ្លើយ​ជញ្ជក់​ប៉ឺត​ឈាម​ជាតិ​ ថា​ទៀត​ខ្លាច​អី​ស្លាប់ៗ​ចុះ​។​
​( ចំរៀង​ចង្រិតដែក​របស់លោក ពេជ្រ ទុំ​ក្រវិល )

មាតិកា