| កូនស្រីមកជិតម្ដាយ | ម៉ាក់ខ្វល់ខ្ចាយក្នុងចិន្តា | |
| ថ្ងៃនេះបុណ្យសង្សារ | ដូចបន្លាអារទ្រូងម៉ែ។ | |
| ឥឡូវកូនក្រមុំ | កិច្ចតូចធំដឹងហូរហែរ | |
| ទំនៀមទម្លាប់ខ្មែរ | កេរ្តិ៍ម៉ែគឺកិត្តិយស។ | |
| កុំជឿពាក្យថ្នាក់ថ្នម | ស្តីលួងលោមមិត្តព្រានប្រុស | |
| ពោលថាគេស្ម័គ្រស្មោះ | មានចំពោះកូនពិសី។ | |
| បើគេសេ្នហ៍កូនពិត | អោយញាតិមិត្តគេមកស្ដី | |
| ព្រោះកូនគឺជាស្រ្តី | សេ្នហ៍ភក្ដីស្ដីមេបា។ | |
| កូនមានម្ដាយម៉េម៉ាយ | មិនត្រូវចាយពាក្យបាតផ្សារ | |
| កូនស្រីគឺព្រហ្មចារ្យ | ស្រីខេមរារក្សាទុក្ខ។ | |
| តម្លៃនៃស្រីខ្មែរ | គឺចេះថែឈ្មោះម៉ែពុក | |
| នោះកូននឹងសោយសុខ | ត្បិតម៉ែពុកជូនពរជ័យ។ |
មាតិកា