* ឈុតគំរូអក្សរខ្មែរ (Download simple font khmer)
* ប្រូក្រាមសំរាប់បង្កើតឈុតអក្សរ
Free ឈុតអក្សរខ្មែរ Unicode គ្រប់ប្រភេទ
Free Khmer Fonts Collections គ្រប់ប្រភេទ
សព្វថ្ងៃនេះទោះបីឈុតអក្សរខ្មែរ សម្រាប់ប្រើការមានច្រើនសម្បូរណ៍គួរសម ល្មមអាចប្រើការបានហើយក៏ដោយ ក៏សេចក្តីត្រូវការនៃឈុតអក្សរថ្មីប្លែកៗ នៅតែជាបំណងប្រាថ្នារបស់អ្នកប្រើកុំព្យូទ័រនៅឡើយ ។
អ្នកខ្លះគិតថា ឈុតអក្សរដែលកំពុងប្រើរាល់ថ្ងៃ មិនសមតាមបំណងប្រាថ្នា អ្នកខ្លះយល់ថា ល្មមអាចប្រើការបាន ទេអ្នកដែលមានសេចក្តីត្រូវការចាំបាច់ ក៏បានទៅជួលអ្នកដែលចេះបង្កើតឈុតអក្សរ ឲ្យធ្វើអក្សរដែលខ្លួនត្រូវការ ឬចង់បានតាមបំណងរបស់គេ ។
សេចក្តីត្រូវការខាងឈុតអក្សរខ្មែរ សម្រាប់ប្រើការជាមួយ PC នឹងមិនមានទីបញ្ជប់ឡើយ នោះក៏ព្រោះតែចំណូលចិត្តរបស់អ្នកប្រើ មានការពេញចិត្តចំពោះឈុតអក្សរ ( Font ) ខុសៗគ្នា ។ អ្នកប្រើខ្លះចង់បានរូបរាងអក្សរបែបនេះ អ្នកប្រើខ្លះទៀតចង់បានឈុតអក្សរបែបនោះ ហេតុនេះចំណូលចិត្តមិនដូចគ្នានេះ បាននាំដល់ឲ្យមានការបង្កើតឈុតអក្សរថ្មីៗឡើង ។
ការបង្កើតឈុតអក្សរណាមួយ មិនមែនជារឿងងាយស្រួលប៉ុន្មាននោះឡើយ ពីព្រោះវាទាមទារទាំងជំនាញនៃការគូរ ការអំណត់ព្យាយាម និងចំណេះដឹងនៃការបង្កើតឈុតអក្សរនោះផងដែរ ។ ដោយហេតុថា ការបង្កើតឈុតអក្សរថ្មីៗមានការលំបាកបែបនេះ ទើបមិនសូវមានអ្នកបង្កើតឈុតអក្សរ ឬអាចមកពីមិនបានដឹងរបៀបនៃការបង្កើតឈុតអក្សរនោះក៏ថាបាន ។
ដើម្បីជួយឲ្យការបង្កើត ឬរៀនបង្កើតឈុតអក្សរថ្មីៗ អាចធ្វើទៅបានទាំងអ្នកចេះប្រើកុំព្យូទ័រធម្មតាៗ ក៏អាចធ្វើបានផងនោះ យើងខ្ញុំបានរៀបចំមេរៀននៃការបង្កើតឈុតអក្សរនេះឡើង ដោយមានបំណងបង្កើនចំនួនអ្នកចេះ បង្កើតឈុតអក្សរខ្មែរឲ្យមានកាន់តែច្រើនឡើង ដូច្នេះចំនួនឈុតអក្សរខ្មែរ សម្រាប់ប្រើការនឹងមានចំនួនកាន់តែច្រើនឡើងថែមទៀតដែរ បើមានអ្នកចេះបង្កើតឈុតអក្សរខ្មែរច្រើននោះ ។