ផ្តល់ព័ត៍មានរហ័សនិងអាចជឿទុកចិត្តបាន ជាមួយ Cambodia Express News - ចំណេះដឹងទូទៅ
Cen
Bg_head_banner

​ញាំ​ប៉េងប៉ោះ​

​គ្រឿងផ្សំ​

​សាច់ជ្រូក​បី​ជាន់ សាច់​បង្កង ប៉េង​ប៉ោះ ត្រសក់ ខ្ទឹម​បារាំង ពងមាន់​ក្រូចឆ្មារ អំបិល ទឹកត្រី ស្ករស ម្សៅ​ស៊ុប ស្លឹក​វ៉ាន់ស៊ុយ ។​

​វិធី​ធ្វើ​

​១- ប៉េង​បោះ (​រើស​យក​ផ្លែ​ធំ​) កាត់​ក្បាល​ចេញ​ខ្វៀល​យក​គ្រាប់​និង​សាច់​ចេញ​លាង​ទឹក​ឲ្យ​ស្អាត​ (​ឆ្លាក់​មាត់​ជុំវិញ ហើយ​ផ្កាប់​លើ​កញ្ច្រែង​ទុក​ឲ្យ​ស្រក់ទឹក​) ។​ ​
​២- សាច់ជ្រូក សាច់​បង្កង ស្ងោរ​ឲ្យ​ឆ្អិន សាច់ជ្រូក​ហាន់​ជាស​សៃ​ឆ្មា​រៗ សាច់​បង្កង​ហាន់​ជា​បន្ទះ​ស្ដើងៗ ។​ ​
​៣- ប៉េង​បោះ​ពុះ​ជា​ពីរ​យក​គ្រាប់​ចេញ ហាន់​ជា​បន្ទះ​ស្ដើងៗ ។​ ​
​៤- ត្រស​ក់ពុះ​ជា​ពីរ​យក​បណ្ដូល​ចេញ ហាន់​ជា​បន្ទះ​ស្តើងៗ (​ហាន់​ទាំង​សំបក​) ប្រឡាក់​អំបិល​ច្របាច់​ពូត​ យក​ទឹក​ចេញ​។​ ​
​៥- ខ្ទឹមបារាំង​ពុះ​ជា​ពីរ​ហាន់​ជា​បន្ទះ​ស្ដើងៗ ។​ ​ ​
៦- ពង​មាន់ស្ងោរ​ឲ្យ​ឆ្អិន បកសំបក​ចេញ ហើយ​យក​កាំបិត ដែល​មាន​មុខ​ស្ដើង (​កាំបិត​ឡា​ម​)​កាត់​ទទឹងៗ​ ​ឲ្យ​ស្ដើងៗ ។​ ​
​៧- ស្លឹក​វ៉ាន់ស៊ុយ​បេះ​លាង​ទឹក​ឲ្យ​ស្អាត រៀប​ដាក់​ចាន​សំ​ប៉ែត ។​ ​
​៨- យក​សាច់ជ្រូក សាច់​បង្កង ត្រសក់ ប៉េង​ប៉ោះ ខ្ទឹម​បារាំង មក​ច្របល់​ចូលគ្នា ចាក់​ទឹកត្រី អំបិល ស្ករស​ ​ម្សៅ​ស៊ុប ទឹក​ក្រូចឆ្មារ ភ្លក់​មើល​ឲ្យ​ល្មម ហើយ​ច្រក​ចូលទៅក្នុង​ប៉េងប៉ោះ​ដែល​ឆ្លាក់​ទុក​នោះ​យក​ពងមាន់​ចាក់​ពី​លើ​ ​មួយ​បន្ទះៗ​ហាន់​ស្លឹក​វ៉ាន់ស៊ុយ​ឲ្យ​ល្អិ​តៗ រោយ​ឲ្យចំ​កណ្ដាលព​ង​ក្រហម​ទើប​យក​ទៅ​រៀប​ដាក់​ចាន​ដែលមាន​ស្លឹក​ ​វ៉ាន់ស៊ុយ​នោះ ។​

វិជ្ជាមេផ្ទះ