Cen
Bg_head_banner

​ណែម​ត្រី​

​គ្រឿងផ្សំ​

​ត្រី​ប្រមា (​ត្រី​សមុទ្រ​) សាច់ជ្រូក​បី​ជាន់ ស្បែក​ជ្រូក អង្ករ​លីង រំដេង ប៉េងប៉ោះ​កំប៉ុង ខ្ទឹម​ប្រៃ ខ្ទឹម​បារាំង ​ម្ទេសផ្លោក​ទុំ ស្លឹក​វ៉ាន់ស៊ុយ សាឡា​ត់ ម្ទេស​នាងដៃ​ទុំ ក្រូចឆ្មារ ស្ករស អំបិល ទឹកត្រី ម្សៅ​ស៊ុប ។​

​វិធី​ធ្វើ​

​១- ត្រី​ប្រមា (​ត្រី​សមុទ្រ​) កាត់​ក្បាល កន្ទុយ​ចេញ ចំណែក​ខ្លួន​វា​កាត់​ជា​កង់ៗ យក​ទៅ​ចំហុយ​ឲ្យ​ឆ្អឹន​ហើយ​ ​ក្បាល និង កន្ទុយ​ដូ​សដាក់ចាន​ទុក យកសា​ច់មក​បេះៗ កុំ​ឲ្យ​ដោយ​ស្បែក ច្របាច់​ឲ្យ​ម៉ដ្ធ ដាក់​អំបិល ទឹកខ្មេះ​ច្របល់​ចូល​ ​គ្នា ផ្អាប់​ទុក​កន្លះ​ម៉ោង ទើប​ពូត​យក​ទឹក​ចេញ​ដាក់​ចាន​ទុក ។​ ​
​២- សាច់ជ្រូក​បី​ជាន់​ស្ងោរ​ឲ្យ​ឆ្អិន​ហាន់​ជា​សរសៃ​ឆ្មា​រៗ​ ​ ​
៣- ស្បែក​ជ្រូក (​ទិញ​យក​គេ​ហាន់​ស្រាប់ ទើប​បាន​ឆ្មារ​ល្អ​) ចាក់ទឹក​ក្ដៅ​ត្រាំ​ឲ្យ​រីក ដាក់​សាច់ជូ​បន្តិច ច្របាច់​ ​នឹង​ទឹកខ្មេះ​ឲ្យ​ឡើងស លាង​ឲ្យ​ច្រើនទឹក​លុះត្រាតែ​ថើប​មើលទៅ​លែង​ធុំក្លិន ទើប​យក​មក​ប្រី​បាន ។​ ​
​៤- អង្ករ​លីង ៗ ឲ្យ​ល្អិត តែ​កុំឲ្យ​ក្រហម បុក​ឲ្យ​ម៉ដ្ធ ។​ ​
​៥- ខ្ទឹម​បារាំង (​រើស​យក​មើម​ឲ្យ​តូចៗ​ល្មម​) បកសំបក​លាង​ទឹក​ឲ្យ​ស្អាត ហាន់​ទាំងមូល​ជា​ទទឹងៗ​ស្ដើង​ ​ល្មម ហើយ​ដោះ​ទុក​ឲ្យ​វា​នៅ​ជា​វង់​មូលៗ ។​ ​ ​
៦- ខ្ទឹម​ប្រៃ​ហាន់​ជា​បន្ទះ​ស្ដើងៗ ស្លឹក​វ៉ាន់ស៊ុយ​ហាន់​ជា​បន្ទះ​ល្អិតៗ ។​ ​ ​
៧- រំដេង​ដុត​ឲ្យ​ឈ្ងុយ​បុក​ឲ្យ​ល្អិ​ត ។​ ​ ​
៨- ម្ទេសផ្លោក​ទុំ​ហាន់​ជា​សរសៃ​ឆ្មា​រៗ ម្ទេស​នាងដៃ​ទុំ​ចិត​ជា​ផ្កា ។​ ​ ​
៩- សាឡា​ត់​បេះលាងទឹក​ឲ្យ​ស្អាត​ហាន់ឲ្យ​ល្អិ​តៗ ។​ ​
​១០- យក​ត្រី​ដែល​ពូត​ទុក​នោះ សាច់ជ្រូក ស្បែក​ជ្រូក ប៉េងប៉ោះ​កំប៉ុង អង្ករ​លីង ខ្ទឹម​ប្រៃ រំដេង​បុក​មក​ច្រ​ ​បល់​លាយ​ចូលគ្នា ចាក់​ទឹកត្រី ច្របាច់​ក្រូចឆ្មារ អំបិល ស្ករស ម្សៅ​ស៊ុប ភ្លក់​មើល​ឲ្យ​ល្មម ទើប​យក​ទៅ​ដាក់​ចាន​ពងក្រពើ​ ​ហើយ​យក​ក្បាល​និង​កន្ទុយ​ត្រី​មក​ត​ភ្ជាប់​គ្នា​ឲ្យ​ដូចរា​ង​ត្រី ទើប​យក​ម្ទេសផ្លោក​មក​រៀប​ដាក់​ចំ​កណ្ដាល​តួ​ត្រី យក​ស្លឹក​វ៉ាន់​ ​ស៊ុយ​ដាក់​សងខាង​ហើយក​ខ្ទឹមបារាំង​រៀប​ចុង​ដើម​ធ្វើ​ជា​ស្រកា​រួច​យក​សាឡា​ត់រៀប​ដាក់​ជុំវិញ​ត្រី​ដោត​ម្ទេស​តាម​ចំហៀងៗ​ ​ជា​ការ​ស្រេច ។​

វិជ្ជាមេផ្ទះ