Cen
Bg_head_banner

​របៀប​ដែល​អ៊ីស្រាអែល​ធ្វើ​កសិកម្ម ''​ជា​អ្នកធ្វើ​កសិកម្ម​នាំមុខគេ​ក្នុង​ពិភពលោក​''

វិស័យ​កសិកម្ម​របស់​អ៊ីស្រាអែល គឺជា​កសិកម្ម​បែប ​ឧស្សាហកម្ម​ គឺ​ធ្វើ​ក្នុង​រូបភាព​ជាការ​ប្រមូលផ្តុំ អ្វីដែល​ដាំ​បាន គឺ​លក់បាន​ទាំងអស់ និង​គ្មាន​អ្វីដែល​សល់​លក់​មិន​ចេញ ​ឡើយ​។ រហូតមកទល់​ពេលនេះ ប្រទេស​អ៊ីស្រាអែល គឺជា​អ្នក​នាំចេញ​កសិផល​នាំមុខគេ​នៅក្នុង​ពិភពលោក ហើយក៏​ជា​ប្រទេស​ដេ​ល​មាន​បច្ចេកទេស​កសិកម្ម​ឈានមុខ​គេ​ដែរ ទោះបីជា​ប្រទេស​នេះ មាន​ដី​ដែ​ល​គ្មាន​ជីជាតិ​សោះ​ក៏ដោយ តែ​អ៊ីស្រាអែល​អាច​ប្រើប្រាស់​ដី​ខ្សោះ​ជីជាតិ​នោះ​ឲ្យ​ផលិត​ដំណាំ​កសិកម្ម​បាន​ដោយ​ជោគជ័យ និង​ទៅតាម​ការចង់បាន​យ៉ាង ​ទៀងទាត់​បំផុត​។​

​ ​ជាង​ពាក់កណ្តាល​របស់​ប្រទេស​អ៊ីស្រាអែល គឹជា​ដី​វាល​ខ្សាច់​រហោឋាន គ្មាន​ទឹក​ប្រើប្រាស់ គ្មាន​ប្រភពទឹក​សម្រាប់​ប្រើ​ធ្វើជា​មូលដ្ឋាន​ផ្គត់ផ្គង់​ទឹក ដែលជា​បច្ច័យ​មួយ​អាក្រក់ ​សម្រាប់​ការធ្វើ​កសិកម្ម​។ មាន​ផ្ទៃដី​ចំនួន​ត្រឹមតែ​ប្រមាណ​ជ​ជា ២០​ភាគរយ​ប៉ុណ្ណោះ ដែល​អាច​ដាំ​ដំណាំ​បាន ឬ​អាច​​ហៅថា​ជា​ដី​សម្រាប់ធ្វើ​កសិកម្ម​។​

​ ​សព្វថ្ងៃនេះ ផ្នែក​កសិកម្ម​តំណាង​ឲ្យ​ប្រមាណ​ជា ២.៥​ភាគរយ​នៃ​ចំណូល GDP និង​ប្រហែលជា ៣.៦​ភាគរយ គឺជា​ប្រាក់ចំណូល​បានមកពី​ការនាំចេញ​កសិផល​ជាតិ​សរុប​។

ដោយឡែក​អ្នកធ្វើការ​នៅក្នុង​វិស័យ​កសិកម្ម​មាន​ចំនួន ៣.៧​ភាគរយ នៃ​កម្លាំង​ពលកម្ម​ផ្នែក​កសិកម្ម​។​

​ ​ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​អ៊ីស្រាអែល​ផលិត​ភោគ​ផ​ផល​កសិកម្ម​សម្រាប់​ខ្លួនឯងបាន​រហូតដល់ ៩៥​ភាគរយ នៃ​សេចក្តីត្រូវការ​ទូទាំងប្រទេស​ សម្រាប់៥​ភាគរយ ​ទៀត ប្រទេស​នេះ​ត្រូវ​នាំចូល​ពី​បរទេស​មានដូចជា​គ្រាប់​ធញ្ញជាតិ សាច់ កាហ្វេ ស្ករ និង​គ្រាប់​រុក្ខជាតិ​មាន​ផ្ទុក​ប្រេង​។​

​ ​ការធ្វើ​កសិកម្ម​នៅ​អ៊ីស្រាអែល​ត្រូវបាន​ចែកជា​ពីរ​ក្រុម​ផ្សេងគ្នា :

​ ​- ក្រុម​មួយ​ឈ្មោះថា Kibbutz ត្រូវបាន​ចងក្រង​ឡើង​ដោយ​ក្រុម​អ្នកធ្វើ​កសិកម្ម​មកពី​ក្រុម​តូចៗ​រួមគ្នា ពួកគេ​ឥតមាន​ដី​ផ្ទាល់ខ្លួន​ទេ ប៉ុន្តែ​អាច​ចូលរួម​ធ្វើ​កសិកម្ម​ជាមួយ​គេ​បាន ដោយ​ប្រើប្រាស់​ដី​រួម​របស់​សហគមន៍ កសិករ​ណា​ម្នាក់​ដែល​ចូលរួម​ធ្វើ​កសិកម្ម​តាមរបៀប​នេះ គេ​ហៅថា​ការធ្វើ​កសិកម្ម​រួម អ្នកធ្វើ​ត្រូវ​តាំងចិត្ត​ដើម្បី​ក្រុម និង​ដើម្បី​ទាំងអស់គ្នា​។ ផល ​ដែល​ទទួល​បានមក​ត្រូវបាន​បែងចែក​ឲ្យ​សមាជិក​របស់​ក្រុម​តាមបែប​ផែន​ជា​ចំណែក​នៃ​ការងារ​ដែល​បាន​ចូលរួម ធ្វើ​ច្រើន​បាន​ច្រើន ធ្វើ​តិច​បាន​តិច​។​ ​ ​- ក្រុម​មួយទៀត​មាន​ឈ្មោះថា Moshavim ជា​របៀប​ធ្វើ​កសិកម្ម​មួយ​ ដែល​គ្រួសារ​នីមួយៗ​មាន​ដី​ផ្ទាល់ខ្លួន និង​គ្រប់គ្រង​រាល់​បញ្ហា​គ្រួសារ​ដោយ​ខ្លួនឯង គឺ​ធ្វើ​កសិកម្ម​ផង ធ្វើ​កិច្ចការ​ផ្ទះ​ តាម​ការបែងចែក​នៃ​ពេលវេលា​។ សមាជិកគ្រួសារ​ទាំងមូល​ត្រូវ​បែងចែក​ការងារ​របស់ខ្លួន​ទាំង​នៅផ្ទះ និង​នៅឯ​ចំការ​របស់​ទីផ្សារ និង​ការបញ្ជាទិញ​ទាំង​ក្នុងស្រុក និង ​សម្រាប់​ការនាំ​ចេញទៅ​ក្រៅប្រទេស​។ សម្រាប់​ការលក់​កសិផល ក្រុម​ទាំងពីរ​នេះ ធ្វើការ​រួមគ្នា​លើ​បញ្ហា​នេះ ដើម្បី​សម្រួល​រាល់​អ្វីដែល​គេ​ផលិត​បាន សម្រាប់​តម្រូវ​តាម​សេចក្តីត្រូវការ ​របស់​ទីផ្សារ និង​ការបញ្ជាទិញ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​។​

​ ​ការសហការ​គ្នា​របស់​ក្រុម​ទាំងពីរ ស្ថិតនៅលើ​ជំហរ​តែមួយ គឺ​លៃ​ធ្វើ​យ៉ាង​ឲ្យ​ការធ្វើ​កសិកម្ម​បាន​ប្រសើរ​ជាង​បច្ចុប្បន្ន និង​ពង្រីក​ចំណេះដឹង​នៃ​ការធ្វើ​ឲ្យ​ដល់​អ្នក​ដាំ​ផ្សេងទៀត ​អាច​យកទៅ​ធ្វើជា​គំរូ​។​ ​ ​រាល់​វិធី​នៃ​ការដាំ ការថែទាំ ការប្រមូល​ផល ចំនួន​ផល ដែល​ទទួលបាន នឹង​ត្រូវបាន​កត់ត្រា​យ៉ាង​ត្រឹមត្រូវ សម្រាប់​យកទៅ​ប្រដូច​ជាមួយ​ការដាំដុះ​លើក​ក្រោយៗ​ទៀត និង ​សម្រាប់​ធ្វើជា​ដំបូន្មាន​ឲ្យ​ដល់​អ្នកធ្វើ​ការដែល​មិនមែនជា​សមាជិកគ្រួសារ ឬ​ក្រុម​សហគមន៍​។​ ​ ​ក្រុម​ទាំងពីរ Kibbutz និង Moshavim ផលិត​ប្រមាណ​ជា ៧៦​ភាគរយ នៃ​ផល​សរុប​របស់​កសិក​ម្ម​ក្នុងប្រទេស​អ៊ីស្រាអែល ព្រមជាមួយ​កសិផល​ផ្សេងទៀត​ជាច្រើន ក៏ត្រូវ ​បាន​ផលិត​ចេញ​មកពី​ក្រុម​ទាំងពីរ​នេះដែរ​។​ ​ ​ដោយសារតែ​ប្រទេស​នេះ មាន​សីតុណ្ហភាព​ជា​មធ្យម​ត្រឹមតែ ១៤.៥ ដឺ​ក្រេ និង​សីតុណ្ហភាព​ខ្ពស់បំផុត​ត្រឹម ៣២​ដឺ​ក្រេ ធ្វើ​ឲ្យ​អ៊ីស្រាអែល​មាន​អំណោយផល​យ៉ាង​ល្អ​ក្នុង​វិស័យ ​កសិកម្ម​។​

​ ​ការប្រើប្រាស់​ជីរ​បស់​អ៊ីស្រាអែល :

​ ​នៅ​ប្រទេស​នេះ គេ​ប្រើ​ជីគីមី​សឹង​ទាំងស្រុង ប៉ុន្តែ​ជា​ប្រភេទ​ជីគីមី​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើ​។ Potassium Chloride គឺជា​ជី​ចំបង​គេ និង​ត្រូវបាន​ផ្សំ​លាយ

​ជាមួយ​ជីអ៊ុយរ៉េ រួច​លាយ​ជាមួយ​ទឹក​សម្រាប់​ស្រោចស្រប បន្តក់​តាម​គល់​ដំណាំ​តែម្តង​។ ការធ្វើជា​ជី​កំ​ប៉ុស្តិ៍​សម្រាប់​ប្រើ​នៅក្នុង​ប្រទេស​នេះ គឺជា​ការ​មួយ​ពិបាក ព្រោះ​គ្មាន​ដើមឈើ​ដុះ​ច្រើន

ហើយក៏​គ្មាន​ការ​ជម្រុញ​ឲ្យ​ធ្វើជា​ជី​កំ​ប៉ុស្តិ៍​សម្រាប់​ប្រើ​ដែរ​។ ជី​ទឹក គឺជា​រូបមន្ត​ផ្សំ​ឡើង​ដោយ​សារធាតុ​មួយចំនួន​មាន : Potassium Chloride (KCL), Potassium sulfate (K2SO4),

Potassium Nitrate (KNO3) និង Mono Potasium Phospate (KH2PO4) ក្រៅពី​គ្រឿងផ្សំ​ទាំង​ប៉ុន្មាន​មុខ​ខាងលើនេះ នៅមាន​សារធាតុ​មួយទៀត ដែល​ត្រូវគេ​យកមកប្រើ​ដែរ

ប៉ុន្តែ​ក្នុង​ចំនួន​តិចជាងគេ គឺ Potassium Carbonate (K2CO3) និង Potassium Silikate (K-Si)​។​

​ ​ទោះបី​ជី​ទឹក​ប្រភេទ​ដូចខាងលើ ត្រូវបាន​គេ​ជ្រើសរើស​យកមកប្រើ​ជា​ចម្បង​ក៏ដោយចុះ ប៉ុន្តែ​ការត្រួតពិនិត្យ​ទៅលើ​គុណភាព តម្លៃ ភាព​ដែល​អាច​រលាយ​ក្នុង​ទឹកបាន និង

​ភាពងាយស្រួល​ក្នុងពេល​ប្រើ ត្រូវបាន​គេ​ពិចារណា​ជា​កត្តា​ចម្បង​គេ បើ​អ្វីៗ​ត្រូវបាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​ហើយ ទើប​គេ​ទិញ​យកមកប្រើ​។ តែ​ជាទូទៅ អ្វីៗ​គ្រប់យ៉ាង​ត្រូវបាន​រៀបចំ

​រួចជាស្រេច​ដោយ​ក្រុមហ៊ុន​អ្នកផ្តល់ គឺ​គេ​បានរៀបចំ​ដី​តម្រូវ​ទៅតាម​ប្រភេទ​របស់​ដំណាំ ឯ​រូបមន្ត​ជី​វិញ ត្រូវបាន​គេ​ផលិត​ដោយ​យកតាម​ស្តង់​ស្តា​របស់​អ្នក​ប្រើ​ចង់បាន​។ ​

​ ​គ្មាន​ចំនួន​បរិមាណ​របស់​សារធាតុ​ណាមួយ​ត្រូវបាន​គេ​កំណត់​ឡើយ វត្ថុធាតុដើម​របស់​ជី ត្រូវបាន​ផ្តល់​ឲ្យ​ដោយឡែកៗ​ពីគ្នា អ្នក​ប្រើ​ត្រូវ​ជ្រើស​យកមក​ផ្សំ​តាម​ទៅតាម​រូបមន្ត

​របស់ខ្លួន ឬ​ឲ្យ​គេ​ផ្សំ​ឲ្យ​ហើយ​ស្រេច​ក៏បាន​។​

​ ​ចំនួន​ជី​ប្រើ​មាន​ពី 50.75 ទៅ 100Kg ក្នុង​១​ហិកតា ភាគច្រើន​ជា N, P2O5 និង K2O​។ ដំណាំ​ភាគច្រើន​ប្រើ N និង P2O5 ប្រើ​សម្រាប់​លាយ​ជាមួយ​ទឹក​ស្រោច​តែម្តង​។ ជី

​គ្រាប់​មិនត្រូវ​បាន​ប្រើ​ច្រើន​នោះទេ ឬ​តិចតួច​ណាស់ ព្រោះ​មិនសូវមាន​ប្រសិទ្ធ​ភាពដូចគ្នា ប្រើ​ជី​ទឹក ឬ​ដី​លាយ​ជាមួយ​ទឹក​។​

​ ​ដំណាំ​ដែល​កសិករ​អ៊ីស្រាអែល​ដាំ គឺ​សឹង​អាច​ទាយ​ជាមុន​នូវ​ផល​ដែល​គេ​នឹង​ទទួលបាន ពីព្រោះ​ការ​ដុះ​លូតលាស់​របស់​វា​ត្រូវបាន​គ្រប់គ្រង​ដោយ​ជី និង​ទឹក ដែ​ល​គេ​ផ្តល់​ឲ្យ

​ដំណាំ​ ដូច្នេះការ​ដុះ​លូតលាស់​របស់​ដំណាំ​ គឺ​ដូចគ្នា​ ស្មើគ្នា មិនមាន​ដើម​ណាមួយ​ដុះ​អន់​ជាងគេ​នោះឡើយ​។​

​ ​ដោយសារតែ​ការធ្វើ​កសិកម្ម​ស្ថិតនៅក្នុង​រោង​ដែល​គ្រប​ជិត ដូច្នេះ​កំដៅ​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង ការបំផ្លាញ​ដោយ​សត្វល្អិត​គឺ​គ្មាន ការប្រើ​ថ្នាំ​គីមី​សម្លាប់​សត្វល្អិត​គឺ​គ្មាន

ដូច្នេះ​អ្វីដែល​គេ​ផលិត​បាន​មាន​សុវត្ថិភាព​ទាំងស្រុង​សម្រាប់​បរិភោគ​។​

​ ​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​របស់​ប្រទេស​នេះ ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង​តាមរយៈ​ប្រព័ន្ធគ្រប់គ្រង​ទឹក​ដ៏​ទំនើប​បំផុត​មួយ គ្មាន​ពីរ​ក្នុង​ពិភពលោក​។ កសិករ

​អ៊ីស្រាអែល​បាន​រកឃើញថា ការផ្តល់​របប​ទឹក​ឲ្យ​ដំណាំ​បាន​ត្រឹមត្រូវ​តាម​សេចក្តីត្រូវការ​របស់​ដំណាំ គឺជា​កត្តា​មួយ​សំខាន់​ណាស់ មិនតែប៉ុណ្ណោះ​វា​នៅបាន​ជួយ​កាត់​បន​ថយ​ចំនួន​ទឹក​ដែល

​ត្រូវ​ប្រើ​ទៀតផង​។ ពួកគេ​នៅបាន​ស្រាវជ្រាវ​ឃើញថា ការផ្តល់​ទឹក​តិចជាង រួមជាមួយ​ចំនួន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ អាចជួយ​ឲ្យ​ដំណាំ​ផ្តល់​ផល​បានល្អ​ជាង​ការផ្តល់​ទឹក​តាម​របប​របស់

​ដំណាំ​។ ការពិសោធន៍​ទៅលើ​ការប្រើប្រាស់​ទឹក​ឲ្យ​នៅ​តិច​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​ ​ប្រទេស​អ៊ីស្រាអែល ប្រើប្រាស់​ទឹក​អស់​ប្រហែលជា ១២០០​លាន​ម៉ែត្រត្រីគុណ សម្រាប់​ការស្រោចស្រប​ដំណាំ និង​ការ​ចិញ្ចឹមសត្វ​, ចំនួន​ទឹក​នេះ​ស្មើ​និង ៦៦​ភាគរយ​នៃ​ចំនួន

​ទឹក​ប្រើប្រាស់​ក្នុងប្រទេស​នេះ​ទាំងមូល​។ ៧០​ភាគរយ គឺជា​ទឹក​ថ្មី ៣០​ភាគរយ​ទៀត គឺជា​ទឹក​ដែល​បាន​កែច្នៃ​យកមកប្រើ​វិញ​ពី​ទឹក​កខ្វក់ ដែល​បាន​ប្រើ​រួចហើយ​។​

​ ​បច្ចុប្បន្ននេះ ប្រទេស​អ៊ីស្រាអែល កំពុង​ស្រាវជ្រាវ​កា​រប​ន្សុ​ទទឹក​ពី​ទឹក​កខ្វក់​ឲ្យ​មានគុណ​ភាពល្អ​ជាង​មុន សម្រាប់​ជំនួស​ឲ្យ​ការប្រើ​ទឹក​ថ្មី​ទាំងស្រុង​សម្រាប់​វិស័យ​កសិកម្ម និង

​បង្វែរ​ទឹក​ថ្មី​សម្រាប់​យកមកប្រើ​តាម​ផ្ទះ​វិញ​។​

​ ​

​ ​របៀប​នៃ​ការប្រើប្រាស់​ដី​

​ ​ដី​សម្រាប់​ដាំ​ដំណាំ គឺ​គ្រាន់តែ​ជា​ដី​​មូលដ្ឋាន​សម្រាប់​ការដាំ​ដំណាំ ទោះបីជា​ដី​នោះ​ជា​ប្រទេភ​ដី​អ្វី​ក៏ដោយ វា​មិនបាន​ត្រូវ​វិនិច្ឆ័យ​ថា ជា​កត្តា​សំខាន់​ឡើយ​។ មុនពេល​ដំណាំ​ណាមួយ

​ត្រូវគេ​យកមក​ដាំ ការ​វាស់ PH របស់​ដី​ជាមុន គឺជា​រឿង​ដែល​ត្រូវធ្វើ​ដោយ​ខានមិនបាន បន្ទាប់ពី​ត្រូវបាន​វាស់ និង​វិភាគ​រួចហើយ គេ​ត្រូវ​គណនា​ចំនួន​ជី​ដែល​ត្រូវការ ចំនួន​ទឹក​ដែល​ត្រូវការ

និង​របៀប​ដែល​ត្រូវ​ដាំ​ត្រូវបាន​គេ​ចងក្រង​ជា​បទដ្ឋាន​មួយ​សម្រាប់​ធ្វើជា​គោល​។​

​ ​អ្នក​ដាំ​ដំណាំ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល មិន​និយម​ប្រើ​ជី​គ្រាប់​ទេ ព្រោះ​គេ​យល់ថា វា​មិនមាន​ប្រសិទ្ធភាព​ភ្លាមៗ​តាម​សេចក្តីត្រូវការ​របស់​ដំណាំ មួយវិញទៀត​នោះ គុណភាព

​របស់​វា​អាច​ត្រូវ​បាត់​បង់អស់​ខ្លះ មុនពេល​ដំណាំ​អាច​បឺត​ស្រូប​យកបាន ដោយសារ​ហេតុផល​នេះហើយ បានជា​អ្នក​ដាំ​ដំណាំ​ក្នុងប្រទេស​អ៊ីស្រាអែល ប្រកាន់យក​ការប្រើ​ជីលាយ​ទឹក

​សម្រាប់​ដំណាំ​គ្រប់យ៉ាង​ទាំងអស់ ទាំង​ដំណាំ​បន្លែ និង​ដំណាំ​យក​ផ្លែ​។​

​ ​សម្រាប់​ជី​ប្រភេទ Nitroen (N) គេ​បាន​ប្រើ Amononium Nitrate (​ប្រភេទ​ទឹក​) សម្រាប់​ជា​ប្រភព​របស់​ជី "N" ចំណែក​ជី Phosphate វិញ គេ​ប្រើ Triple Super

Phosphate (TSP) និង Phosphoric Acid សម្រាប់​ជី "P" ឯ​ចំណែក​ជី "K" វិញ គេ​ប្រើ Potassium Chloride (KC1)​។​

​ ​ដំណាំ​សឹង​ទាំងអស់​មិនបាន​ដាក់​ជី​ផ្សេង​ដោយឡែក​ឡើយ ជី​ត្រូវបាន​គេ​បន្ថែម​បញ្ចូល​តាម​ការ​គណនារ​បស់​អ្នកបច្ចេកទេស​ទៅក្នុង​ទឹក រួច​បង្ហូរ​ទៅតាម​ប្រព័ន្ធ​ស្រោចស្រប់​ឲ្យ

​ដល់​ដំណាំ​។ ការធ្វើ​បែបនេះ អាច​ឲ្យ​ដំណាំ​បឺត​ស្រូបយក​សារធាតុចិញ្ចឹម​បាន​ត្រឹមត្រូវ​តាម​សេចក្តីត្រូវការ​របស់​វា​យ៉ាង​ទៀងទាត់​ទៅតាម​អាយុកាល​របស់​ដំណាំ​។ ចំនួន និង​ប្រភេទ​នៃ​ជី

​ត្រូវបាន​បន្ថែម ឬ​បន្ថយ​តាម​អាយុកាល​របស់​ដំណាំ​តាម​បទដ្ឋាន​ដែល​បានកំណត់ និង​គ្រប់គ្រង​ដោយ​ប្រូ​ក្រាម​របស់​ប្រព័ន្ធ​បញ្ជាការ​ស្រោចស្រប់​។​

​ ​ការប្រើប្រាស់​វិធី​កែច្នៃ​ទឹក​កខ្វក់​ឲ្យ​រក្សាបាន​នូវ "N" សម្រាប់​ប្រើ​ជា​ជី ត្រូវបាន​គេ​យកមក​ប្រើ ព្រោះ​វា​អាចជួយ​កាត់បន្ថយ​ការប្រើ​ជី "N" បាន​មួយចំណែក​ដែរ​។ ទឹក​កខ្វក់

​កែច្នៃ​រួច​មាន​ជី "N" នៅ​ក្នុងនោះ​រួចជាស្រេច​ត្រូវបាន​យកមក​លាយ​បន្ថែម​ជាមួយ​សារធាតុ​ផ្សេងទៀត មុនពេល​ផ្តល់​ឲ្យ​ដំណាំ គឺមាន​បន្ថែម "P" និង "K" ថែមទៀត​។​

​ ​ទឹក​សម្រាប់​ស្រោច​ដំណាំ​ត្រូវ​រត់​ឆ្លងកាត់​តាម​ប្រព័ន្ធ​បំពង់ ដែលមាន​ប្រព័ន្ធ​វាស់​កំដៅ​របស់​ទឹក សារធាតុ​ជី និង​កំលាំង​សម្ពាធ​របស់​ទឹក​ទាំង​នៅ​ដើមទី និង​កន្លែង​ត្រូវ​ប្រើ​ដើម្បី

​ធានា​ឲ្យ​បាន​នូវ​ភាពត្រឹមត្រូវ​មួយ​ជាក់លាក់ តាម​បទដ្ឋាន​កំណត់​កាល​គ្រា​វិភាគ​ដី​មុនពេល​ដាំ​។​

​ ​ឥឡូវនេះ យើង​បានដឹង​ខ្លះៗ​ពី​របៀប​ដែល​អ្នក​ដាំ​ដំណាំ​របស់​ប្រទេស​នេះ​ធ្វើ​កសិកម្ម និង​របៀប​ដែល​គេ​ប្រើ​ទឹក និង​ជី​។ អាថ៌កំបាំង​នៃ​ជោគជ័យ​ក្នុង​វិស័យ​កសិកម្ម​របស់

​អ៊ីស្រាអែល​ត្រូវបាន​លាតត្រដាង​រួចហើយ​។ អ្វីដែល​យើង​បានដឹង​រួចហើយ​នេះ អាចយ​កមក​ពិចារណា​បន្ថែម​សម្រាប់ធ្វើ​ជាគោលការណ៍​មួយ​ដល់​វិស័យ​កសិកម្ម​ខ្នាតតូច និង​ខ្នាត​មធ្យម

​នៅក្នុង​ប្រទេស​យើង ទោះបីជា​កសិករ​របស់​យើង​មិនមាន​លទ្ធភាព​កសាង​ជា​រោង Green house សម្រាប់​គ្រប់គ្រង​កំដៅ និង​ការពារ​សត្វល្អិត​ក្តី ប៉ុន្តែ​យើង​អាច​ប្រើ​វិធី​ណាមួយ​ផ្សេង

​ពីនេះ​បាន ដែលសមស្រប​សម្រាប់​ការដាំដុះ​ក្នុងប្រទេស​យើង​។​

ចំណេះដឹងគ្មានព្រំដែន

Preve Next