Windows 8 មាន Version ខុសគ្នាចំនួន 3
កាលពីប៉ុន្មានម៉ោងមុននេះក្រុមហ៊ុន Microsoft ទើបបានប្រកាសឲ្យដឹងថា Windows 8 មាន 3 យ៉ាងខុសៗគ្នា :
- Windows 8
- Windows 8 Pro
- Windows RT
Windows 8 គឺជាអ្វីដែលអ្នកប្រើគ្រប់គ្នាត្រូវការ។ ចំណែក Windows 8 Pro វិញគឺសំដៅទៅលើ Victualization , PC Management, និង Domain Connectities។ ទាំងពីរ Version : Windows 8 និង Windows 8 Pro ចែកចេញជាពីរផ្នែកដែរ គឺមួយសម្រាប់ 32 bit និងមួយទៀតជា 64 bit។ ក្រៅពីនេះក្រុមហ៊ុន Microsoft នៅមាន Version មួយទៀតជា Enterprise សម្រាប់ប្រើតាមក្រុមហ៊ុននានា។ រហូតមកទល់ពេលនេះហើយក្តីក៏ក្រុមហ៊ុន Microsoft នៅមិនទាន់បានប្រាប់ឲ្យដឹងពីតម្លៃរបស់ Windows 8 ទាំងអម្បាលមាណខាងលើនេះនៅឡើយទេ ហើយក៏គ្មានព័ត៌មានតាមទ្វារក្រោយត្រូវបានគេទម្លាយឲ្យដឹងដែរ។
ដោយឡែក Windows 8 Pro ត្រូវបានក្រុមហ៊ុន Microsoft ប្រាប់ឲ្យដឹងថាគឺជា Version មួយសម្រាប់ជួយដល់អ្នកប្រើប្រាស់បែបស៊ីជម្រៅទៅលើផ្នែក Tech, ក្រុមហ៊ុននិងអ្នកបច្ចេកទេសកម្រិតខ្ពស់ឲ្យអាចធ្វើកិច្ចការរបស់គេបានប្រសើរជាង Windows 8 ធម្មតា។
ឯ RT Version វិញ វាគឺជា Version មួយផ្សេងសម្រាប់ប្រើការជាមួយ Devices ដែលប្រើ ARM Chips, Version នេះមាន Touch ត្រូវបានរៀបចំជាលក្ខណៈពិសេសឲ្យអាចប្រើជារបៀប Touch ជាមួយ Excel, Word និង Power Point ទាំងជាមួយ Tablet និង Desktop ទាំងឡាយណាដែលប្រើ ARM Chip បញ្ជាក់: Windows 8 ក៏អាចឲ្យប្រើជាមួយ Tablet បានដូចគ្នាគឺ Windows 8 (X86=32bit)
រឿងមួយទៀតដែលពុំទាន់មានព័ត៌មានចេញមកច្បាស់នៅឡើយ, ថាតើ Microsoft និងដាក់បញ្ចូល Media Center ទៅក្នុង Windows 8 ដែរឬអត់ តែបើតាមការប្រកាសយ៉ៗមកជាហូរហែដោយក្រុមហ៊ុន Microsoft មើលទៅ Media Center ប្រហែលជាត្រូវដាក់ឲ្យជា Option សម្រាប់ Windows 8 Pro ហើយអាចគេរួមបញ្ចូលមកជាតម្លៃតែមួយថោកជាងការទិញដោយឡែកពីគ្នា។ នៅក្នុង Enterprise Version, ក្រុមហ៊ុន Microsoft បានរួមបញ្ចូលអ្វីៗទាំងអស់នៅក្នុង Windows 8 pro ទាំងអស់ ក្រៅពីនេះនៅមានបន្ថែម Tools ខ្លះសម្រាប់អ្នកធ្វើការខាង IT ដូចជា : PC Management, Advance Security Victualization , New Mobility Scenarios និងមានច្រើនទៀត។
តាមរបៀបដែល Microsoft រៀបចំ Windows 8 ថ្មីនេះ វាបានកំណត់ជម្រើសសម្រាប់អ្នកប្រើ, ដូចកាលចេញ Windows 7 វាមានច្រើនជម្រើសសម្រាប់អ្នកប្រើ Ultimate, Home Premium និង Professional តែ Windows 8 វិញមានជម្រើសតែពីរប៉ុណ្ណោះគឺ Windows 8 និង Windows 8 Pro៕