Cen
Bg_head_banner

​វិធី​កំចាត់​សត្វ​កន្លាត​តាម​បែប​ងាយៗ​

ជា​ការពិត​ណាស់​ថា សំរាប់​សត្វល្អិត​ប្រភេទ​កន្លាត​នេះ មាន​ក្លិន​គួរឲ្យ​ស្អប់ខ្ពើម​បំផុត ហើយក៏​ជា​ប្រភេត​សត្វ​ល្អ​ចំលង​នូវ​មេរោគ​បាន​ដូចគ្នា ។​

​សំរាប់​សត្វ​កន្លាត​នេះ​យើង​ជឿជាក់ថា ជា​បញ្ហា​ដ៏​ធំ​មួយ​ដែល​ស្ត្រី​មេផ្ទះ​រមែង​ប្រឈម​ជាមួយ​ពួក​វា​យ៉ាង​ញឹកញាប់​បំផុត ។ ព្រោះ​ថា​ពួក​វា​ច្រើន​ជ្រក​លាក់ខ្លួន​នៅតាម​ផ្ទះបាយ ថតតុ ថតទូ​ ឬក៏​តាម​កន្លៀត​នៃ​ជ្រុង​ណាមួយ​ដែល​មាន​សភាព​ងងឹត ។ ប្រសិន​បើ​កន្លងមក​លោក​អ្នក​ប្រើ​វិធី​កំចាត់​ហើយ​នៅតែ​មិន​ទទួលបាន​ផល​នោះ​ថ្ងៃនេះ​យើង​មាន​គន្លឹះ​យ៉ាង​ងាយស្រួល​បំផុត​ព្រមទាំង​មាន​ប្រសិទ្ធភាព​មក​ផ្ញើរ​ជូន​ដូចខាងក្រោម​នេះ​ :

​វា​គ្មាន​អ្វី​ពិបាក​ទាល់តែ​សោះ​ដោយ​យើង​គ្រាន់តែ​ណែនាំ​លោកអ្នក​នាំយក​ម្រេច​ម៉ត់​ដែល​ប្រើប្រាស់​ផ្សំ​អាហារ​រាល់ថ្ងៃ​ទៅ​ដាក់​នៅ​តាម​ចំណុច​ផ្សេងៗ​ដែល​ជាង​ជំរក​លាក់​ខ្លួន​របស់​ព​ពួក​សត្វ​កន្លាត​នោះ​ ឬក៏​ទីកន្លែង​ដែល​វា​លួច​ចេញមក​ស៊ី​កំទេច​អាហារ​ដោយ​ក្នុង​បន្លែ​នីមួយៗ​ដាក់​ត្រឹមតែ​ពី ៤-៥ គ្រាប់​តែ​ប៉ុណ្ណោះ ។​

​ក្រោយពេល​សត្វល្អិត​ប្រភេទ​កន្លាត​នេះ​ចាប់​ក្លិន​ម្រេច​ដែល​ជា​វត្ថុ​មិន​បំណងប្រាថ្នា​របស់​វា វា​នឹង​លែង​ទៅ​កាន់​ទីនោះ​រំខាន​ដល់​លោកអ្នក​ទៀត​ជាក់​ជាមិនខាន ។​

​ដូច្នេះ​យើង​ឃើញថា​ជា​វិធី​ដ៏​ងាយស្រួល​បំផុត​ដោយ​មិន​ចាំបាច់​លោកអ្នក​ប្រើ​ថ្នាំ​បាញ់​សំលាប់​សត្វល្អិត​ធ្វើឲ្យ​ខ្ជះខ្ជាយ​លុយកាក់​ ឬក៏​អាច​បង្ក​គ្រោះថ្នាក់​សុខភាព​មនុស្ស​នៅក្នុង​រាងកាយ​ទៀតផង ៕

របៀបថែទាំ-ជួសជុលសំម្ភារៈប្រចាំថ្ងៃ