ឧបករណ៍បូមទឹកដើរដោយកំឡាំងទឹក "RAM PUMP"

រ៉េមផាំ គឺជាឧករណ៍បូមទឹក មួយបែបដែលអាចឲ្យគេបូមទឹកពីទីកន្លែងមួយទៅកាន់ទីកន្លែងមួយទៀតបានយ៉ាងប្រសើរដោយមិនចាំបាច់ប្រើប្រេងឥន្ធនៈ ឬភ្លើងអគ្គិសឡើយ ។
ឧបករណ៍នេះត្រូវបានគេផលិតសំរាប់បំរើដល់សេចក្ដីត្រូវការច្រើនបែបយ៉ាងជាពិសេស គឺ សំរាប់នាំយកទឹកមកប្រើនិងសំរាប់ស្រោចស្រពដំណាំរួមទាំងបូមទឹកឲ្យសត្វពាហនៈផឹកជាដើម ។ ដោយហេតុថាឧបករណ៍នេះ តម្រូវឱមានទឹកធ្លាក់ ឬទឹកហូរជាប្រចាំទើបអាចប្រើវាបាននោះជាហេតុធ្វើឲ្យអាចប្រើបានចំពោះតែទីកន្លែងដែលមានប្រភពទឹកដូចពោលខាងលើតែប៉ុណ្ណោះ ។
គុណប្រយោជន៍ដ៏ច្រើនរបស់ឧបករណ៍នេះ សឹងថាមិនអាចកាត់ថ្លៃបានឡើយ
ពីព្រោះវាមិនត្រូវការប្រេងមិនត្រូវការ អគ្គិសនី មិនត្រូវការ
ការថែទាំមិនត្រូវការចាក់ប្រេងបាត ហើយកម្រនឹងខូចណាស់
ព្រោះតែហេតុនេះទើបបានជានៅក្នុងប្រទេសមួយចំនួន
នៅតែប្រើប្រាស់ឧបករណ៍នេះនៅឡើយ ដើម្បីនាំយកទឹកសំរាប់ប្រើប្រាស់
ទៅក្នុងភូមិឋានដែលនៅឆ្ងាយពីប្រភពទឹក ឬ មានប្រភពហូរតែពិបាកក្នុងការ
នាំយកមកប្រើប្រាស់ ។ រ៉េមផាំ (RAM PUMP) មានទំហំតូចធំទៅតាមសេចក្ដីត្រូវការ
មិនតែប៉ុណ្ណោះយើងអាចផលិតវា សំរាប់យកមកប្រើប្រាស់ ដោយចំណាយត្រឹមតែ ១៥
ដុល្លារ ប៉ុណ្ណោះ មួយវិញទៀត គ្រឿង
ចាំបាច់សំរាប់យកមកផលិតទៀតសោត គឺអាចរកបាននៅពីដេប៉ូលក់
គ្រឿងទុយោសំរាប់តបណ្ដាញទឹកនានាពាសពេញប្រទេសកម្ពុជាយើង
។គ្រឿងដែលយើងទិញយកមកផលិតនោះ គឺ
មិនមែនត្រូវបានគេផលិតឡើងសំរាប់យកមកបង្កើតជាឧបករណ៍ បូមទឹកនេះឡើយ
ប៉ុន្តែវាគឺជាការច្នៃប្រឌិត សុទ្ធសាធ ។
ទឹកដែលយើងបូមបានដោយប្រើប្រាស់ឧបករណ៍នេះ គឺវាហូរជាប់រហូតគ្មានឈប់ឡើយ គឺ ២៤ ម៉ោង លើ ២៤ ម៉ោង យើងអាចបូមវាឡើងដល់កំពស់ ៣០ - ៤០ ម៉ែត្រទៅលើ ឬលើសនេះអាចបូមពីជើងភ្នំលើភ្នំក៏បានឲ្យតែយើងមានលទ្ធភាពរាយទុយោទៅឲ្យដល់ទីតាំងដែលយើងត្រូវការវាអាចបូមទឹកទៅដល់ចំងាយ រាប់ពាន់ម៉ែត្រពីទីប្រភពទឹក នេះគឺជាប្រយោជន៍មួយយ៉ាងធំធេងសំរាប់ភូមិឋានដែលត្រូវការទឹកប្រើប្រាស់ តែមានប្រភពទឹកនៅឆ្ងាយ ។ នៅក្នុងករណីដែលយើងត្រូវការទឹកប្រើប្រាស់ក្នុងចំនួនបរិមាណច្រើនហើយប្រភពទឹកដែលមានហូរជាប់ទាំងប្រាំងទាំងវស្សា ។ នោះយើងអាចផលិតឧបករណ៍នេះក្នុងចំនួនមួយច្រើន បន្ទាប់មកចំនួនបរិមាណទឹកដែលបូមបានត្រូវរួមបញ្ចូលគ្នាមកក្នុងទុយោតែមួយវិញ មិនតែប៉ុណ្ណោះយើងអាចបង្កើនសម្ពាធ ទឹកឲ្យខ្លាំងបានដោយគ្រាន់តែតម្លើងប៉មមួយខ្ពស់មានកម្កល់ធុងទឹក ជាមុនសិនទើបយើងបង្ហូរទឹកនោះយកមកប្រើប្រាស់ជាក្រោយការធ្វើបែបនេះវាជួយឲ្យយើងអាចរក្សាទឹកទុកបានមួយខណៈដែរមុនពេលត្រូវជួលជុលឬប្រភពទឹកមានបញ្ហាអ្វីមួយ ។ គេអាចស្ថាបនារ៉េមផាំនេះដោយវិធីច្រើនយ៉ាងណាស់ប៉ុន្តែមូលដ្ឋានគ្រឹសរបស់ឧបករណ៍នេះ គឺនៅរក្សាដដែល ។
ជាទូទៅគេស្ថាបនារ៉េមផាំនេះដោយយោងទៅលើសេចក្ដីត្រូវការបរិមាណទឹក ក្នុង ១
ថ្ងៃៗ កំឡាំងរបស់ទឹកហូរឬកំពស់ទឹក ។ការ គណនាមួយគួរចាំបាច់ត្រូវបានគិតគូរមុនសិន មុននឹងឈានដល់ការស្ថាបនាឧបករណ៍នេះដើម្បីគណនាឲ្យបានថាតើ យើងនិងទទួលបានចំណុះទឹក ចំនួនប៉ុន្មាន
ដំបូងយើងត្រូវគិតដល់ទីតាំងដែលជាប្រភពទឹកសិន .
ក - ទឹកជ្រោះ ហូរមកពីទីខ្ពស់
ខ - ទឹកធ្លាក់ មកពីទីមានកំពស់ខ្ពស់
គ - ទឹកហូរមកពីទីណាមួយ នៅលើផ្ទៃដីរាបជាធម្មតា
ឃ - ទឹកហូរធ្លាក់មក ពីភ្នំទីចំណោត

ប្រភពទឹកទាំងអស់ខាងលើនេះ សុទ្ធសឹងជាប្រភពទឹកដ៏ល្អ សំរាប់ផ្ដល់ឲ្យយើងនូវ កំឡាំងជំរុញមួយ ដើម្បីដើណើរការឧបករណ៍បូមទឹកនេះ ។ទោះបីថា ប្រភពទឹកនេះអាចហូរខ្លាំងនៅរដូវវស្សា ប៉ុន្តែហូរខ្សោយនៅរដូវប្រាំងក្តីក៏យើងនៅតែអាចដំណៀរការឧបករណ៍នេះបានដូចគ្នា លើកលែងតែទឹកទាំងនោះលែងហូរសោះតែម្ដង ។
ក្នុងករណីដែលបរិមាណទឹកនោះតិច ប៉ុន្តែហូរជាប់ជាប្រចាំ យើងអាចបង្កើនបរិមាណទឹកនោះដោយធ្វើជាទំនប់ ដោយប្រើប្រាស់ថ្ម ឬចាក់បេតុងជារបាំងឲ្យមានកំពស់មួយសមស្របទាំងសំរាប់រដូវវស្សា និងរដូវប្រាំង ។ វិធីល្អបំផុតគឺ ត្រូវបង្កើតឲ្យមានបិទបើកដើម្បីគ្រប់គ្រងបរិមាណទឹកដែលមាននៅក្នុងទំនប់ គឺខាងក្រោយទំនប់ ។ នៅនឹងតួរបាំងទំនប់យើងអាចបង្កប់បំពង់ខ្នាត ១០ សង្ទីម៉ែត្រ ៕