Cen
Bg_head_banner

​ប្រមូល​ផោម​គោ​សំរាប់​ការសិក្សា​អំពី​ការឡើង​កំដៅ​ពិភពលោក​

​ពួក​អ្នកវិទ្យាសាស្ត្រ​កំពុង​ធ្វើការ​ពិនិត្យ​ផ្ដោម​និង​ភើ​របស់គោ​ក្នុង​ការព្យាយាម​បែប​ស្រ​មើ​ ​ស្រមៃ​មួយ ដើម្បី​ប្រយុទ្ធប្រឆាំង​ការឡើង​កំដៅ​ពិភពលោក ។​

​ពួក​អ្នកជំនាញ​បាន​និយាយថា​ប្រព័ន្ធ​រំលាយ​អាហារ​ដ៏​យឺត​របស់​គោ​ធ្វើឲ្យ​ពួក​វា​ក្លាយ​ ​ជា​អ្នក​ផលិត​ឧស្ម័ន​មេតាន​សំខាន់ ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​មាន​ឥទ្ធិពល​ដែល​សាធារណជន​មិនសូវ​ចាប់​ ​អារម្មណ៍​ដូចឧ​ស័​ន្ម​កាបូ​និច ។​

​ក្នុង​ការព្យាយាម​យល់​អំពី​ផលប៉ះពាល់​ទៅលើ​ការឡើង​កំដៅ​ពិភពលោក​របស់​ខ្យល់​ដែល​ ​គោ​ផលិតឡើង ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​ឧស្ម័ន​ពី​ពោះ​របស់​គោ​ទៅ​ដាក់​ក្នុង​ធុង​ផ្លាស្ទិ​កដែល​ ​ភ្ជាប់​ទៅនឹង​ខ្នង​របស់​វា ។​

​អ្នកសិក្សា​ស្រាវជ្រាវ​អា​ហ្សង់​ទី​ន​បាន​រកឃើញ​ថាឧស័​ន្ម​មេតាន​ចេញពី​គោ​មានចំណែក​ ​ជាង ៣០ ភាគរយ​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទាំងមូល ។​ក្នុងនាម​ជា​ប្រទេស​ផលិត​សាច់គោ​ធំ​ ​បំផុត​លើ​លោក អា​ហ្សង់​ទីនមាន​គោជា​ង​៥៥​លាន​ក្បាល ។​

​ហ្គី​លឺ​ម៉ូ ប៊ែរ​រ៉ា អ្នកសិក្សា​ស្រាវជ្រាវ​ម្នាក់​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​សិកម្មជាតិ​បាននិ​ ​យាយ​ថា​គោ​មួយៗ​បញ្ចេញ​ខ្យល់​ពី​៨០០​ទៅ​១.០០០​លីត្រ​ក្នុង​មួយថ្ងៃ ។​

​មេតាន​ដែល​ភាយ​ចេញ​ពី​វាលស្រែ រ៉ែ​ធ្យូងថ្ម និង​បំពង់​ហ្គាស​ដែល​លេច​ធ្លាយ​ធ្វើឲ្យ​បរិ​ ​យា​កាសឡើង​ក្ដៅ​ជាង​ឧស្ម័ន​កាបោន​អុកស៊ីត​ដល់ទៅ​២៣​ដង ។​ពួក​អ្នកវិទ្យាសាស្ត្រ​ឥឡូវ​កំពុង​ធ្វើ​ ​ការសាកល្បង​របប​អាហារ​ថ្មី​ដែល​គេ​រៀបចំឡើង​ដើម្បី​ធ្វើឲ្យ​ការរំលាយ​អាហា​ររបស់​គោ​បាន​ល្អ​ប្រ​ ​សើរ​ឡើង​និង​កាត់បន្ថយ​ការឡើង​កំដៅ​ពិភពលោក ។​