ថ្នាំបុរាណ​ដែល​មាន​សមត្ថភាព​ទប់​ស្កាត់​ជំងឺ​ផ្តាសាយ

ដោយ : ស៊ី​អ៊ី​អ៊ិន​
ភ្នំពេញ​ ​ថ្ងៃទី ២០ ខែ មករា ២០០៩
មួយ​រយៈ​នេះ​អាកាសធាតុ​ហាក់ដូចជា​ប្រែប្រួល​ញឹកញាប់​ទើប​ជា​ឱកាស​មួយ​អាច​ធ្វើឲ្យ​កើត​មាន​ជំងឺ​យ៉ាងងាយបំផុត ។ ដូច្នេះ​អ្វី​ដែល​គួរ​យកចិត្តទុកដាក់​បំផុត​នោះ​គឺ​បញ្ហា​សុខភាព​ប្រចាំថ្ងៃ ។
​ក៏ប៉ុន្តែ​ក្រៅពី​ការយកចិត្តទុកដាក់​ថែទាំ​សុខភាព​នោះ​ការ​ទទួលទាន​អាហារ​ដែល​មាន​គុណភាព​ជា​ឱសថ​បុរាណ​ក៏​អាច​ជួយ​ការពារ​រោគ​ផ្តា​សាយ​បាន​ដូចគ្នា ។
​ថ្នាំបុរាណ​ទប់ស្កាត់​រោគ​ផ្តាសាយ​ដែល​អាច​រក​ទទួលទាន​បាន​យ៉ាង​ងាយ​និង​ទទួលបាន​លទ្ធផល​ល្អ​មាន​បី​ប្រភេទ​ដូចជា :
-​ខ្ញី​:​ផ្តល់​ឱជា​រ​សហិរពិ​សារជាតិ​ជិន​ជឺ​រ៉ល​និង​សូការ​អ​ល​ដែល​ជួយ​កាត់បន្ថយ​អាការៈ​ផ្តាសាយ​និង​ផ្តាសាយធំ​ដែល​អាច​ទទួល​ទាន​ទាំង​នៅ​ស្រស់​ឬ​ចំអិន​ហើយ​ទទួល​បាន​ប្រសិទ្ធភាព​ល្អ​ដូចគ្នា ។
-​ផ្លែ​កន្ទួតព្រៃ​:​វា​មាន​វីតាមីន​ស៊ី​ខ្ពស់​រហូតដល់​២៧៦​មីល្លីក្រា​ម​ក្នុង​ទំងន់​១០០​ក្រាម ។ វា​ជួយ​ការពារ​រោគ​ផ្តាសាយ​និង​ជួយ​កាត់​ទំលាក់​ស្លេស្ម​បាន​យ៉ាង​ល្អ​បំផុត ។​
-​ម្ទេស​:​ជា​ផ្លែ​រុក្ខជាតិ​មាន​រសជាតិ​ហិរ​សំបូរ​ទៅដោយ​វីតាមីន​សេ ជួយ​ឲ្យ​ប្រព័ន្ធ​ដកដង្ហើម​បានល្អ និង​ជួយ​ព្យាបាល​អាការៈ​រ៉ាំរ៉ៃ​ពី​ប្រព័ន្ធដក​ដង្ហើមបាន ។​ ​ក្រោយពី​បាន​ដឹង​បែប​នេះ​ហើយ​គួរតែ​ស្វែងរក​ឱសថ​បុរាណ​ប្រភេទ​នេះ​ទទួលទាន​ឲ្យបាន​ច្រើន​ដើម្បី​ទប់ស្កាត់​រោគ​ដែល​កើតមាន​ក្នុង​ឱកាស​ប្រែប្រួល​អាកាសធាតុ​បែបនេះ ៕

សុភាពទូទៅ