មិន​នឹកស្មានថា​បរិភោគ​ដោយ​ដៃ​របស់​ជនជាតិ​ឥណ្ឌា ផ្តល់​ថាមពល​ផ្លូវចិត្ត​យ៉ាងពិត​ប្រាកដ​ដល់​ម្លឹ​ង​សោះ​! ទោះបី​អ្នកខ្លះ​ថា​វា​កខ្វក់​ក៏ដោយ​

​អ្នក​ទាំងឡាយ​ពេលទៅដល់​ឥណ្ឌា តែង​ត្រូវបាន​ទូន្មាន​ឲ្យ​បោះបង់ចោល​ទម្លាប់​បរិភោគ​អាហារ​របស់លោក​ខាងលិច ពុំ​នោះទេ អ្នកនឹង​ពុំ​អាច​យល់បាន​ពី​សង្គម​ឥណ្ឌា ។ ប្រការនេះ ត្រូវបាន​ទំនាញ​ចេញពី​បណ្តា​វិស័យ​វប្បធម៌ ជីវភាព​រស់នៅ​សង្គម​ផ្សេងៗ​គ្នា ។ វា​ផ្តើម​ពី​ប្រព័ន្ធ​មួយ​ស្មុគស្មាញ ឧ​ត្ត​ង​ឧ​ត្ត​ម វណ្ណៈភាព និង​រួមទាំង​បរិស្ថាន​សង្គម អម​ជាមួយ​លក្ខ​ខ័​ណ្ឌ​រស់នៅ​ជា​មូលដ្ឋាន ។​
​អំឡុង​ច្រើន​សតវត្ស​មកហើយ ដែល​ជនជាតិ​ឥណ្ឌា បាន​រៀន​បរិភោគ​អាហារ​ដោយ​ដៃ តាំងពី​ទើប​ដឹងក្តី ទោះបី​បុគ្គល​ស្ថិតក្នុង​វណ្ណៈភាព​ណាក៏ដោយ ។​

​ក្នុង​វេជ្ជសាស្ត្រ​បូរាណ​ឥណ្ឌា​តៗ​គ្នា គេ​ជឿថា បាតដៃ និង​បាតជើង គឺជា​វ៉ិ​ច​ទ័​រ​របស់​កត្តា ៥ យ៉ាង​៖ ភ្លើង ខ្យល់ ទឹក ដី អវកាស ។ ម្រាមដៃ ឬ ម្រាមជើង​មួយ ជា​កន្លែង​ប្រមូលផ្តុំ ឬ ក៏​ជា​វ៉ិ​ច​ទ័​រ​នៃ​ប្រភេទ​ឋា​ម​ពល​មួយ​សមាមាត្រ និង​កត្តា​មួយ ។​

​មេដៃ​តំណាង​ឲ្យ​ភ្លើង ចង្អុលដៃ គឺ​ខ្យល់ ម្រាម​កណ្តាល គឺ​អវកាស នាងដៃ គឺ​ដី ហើយ​កូនដៃ គឺ​ទឹក ។ ម្រាមដៃ​ទាំងឡាយ និង​ទីតាំង​របស់​វា ទាក់ទិន​ដល់​តំណាង​នៃ​ចលនា​មួយ ។​

​ក្នុង​ប្រពៃណី​ឥណ្ឌា​បូរាណ និង​ក្នុង​បណ្តា​សាសនា ជាអាទិ៍ ៖ ព្រះពុទ្ធសាសនា នោះ​តម្រៀប​ម្រាមដៃ​មាន​អត្ថន័យ​ឲ្យ​ផ្លូវចិត្ត​មួយ ។ យើង​ច្រើន​ឃើញ បដិមាករ​ព្រះពុទ្ធ ពេលខ្លះ តម្រៀប​ម្រាមដៃ មាន​បែបផែន​ដូ​ជាការ​ប្រតិបត្តិ​វិប្សនា​បែប Yoga ។​

​យើង​ក៏​ច្រើន​ឃើញ​វា​ក្នុង​ក្បាច់​របាំ​បូរាណ ជាអាទិ៍ ៖ Bharatnatyam, Odissi និង Kathak​។​

​តាម​វិទ្យាសាស្ត្រ Ayurvedic បាតដៃ​ជា "​កន្លែង​" មាន​កាយវិការ​ប្រតិបត្តិ​ទៅ​ដ៏​មានតម្លៃ​ណាស់ ។ តាម​ប្រពៃណី នោះគេ​ជឿថា អាហារ​មុនពេល​ត្រូវបាន​ចូលទៅ​ឲ្យ​សរីរាង្គ​រំលាយ ម្រាមដៃ​ជួយ​ឲ្យ​រាងកាយ និង​ស្មារតី ត្រៀម​បំរុង​មុន ។ ពេលដែល​ម្រាមដៃ​ច្បាម​អាហារ គឺ​វា​បញ្ឆេះ Agni ឬ ភ្លើង ទៅ​ផ្នែក​ខ្លះ​របស់​ក្រពះ ។​

​តាម​អត្ថបទ​មួយ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Ayurhealth ពន្យល់ថា ការបរិភោគ​ដោយ​ដៃ "​ពុំ​ត្រឹមតែ​ជួយ​កែសម្រួល​ការរំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​អ្នក​ហូប ស្រូប​ទទួលបាន​នូវ​អារម្មណ៍​ពី​ក្លិន ឱជា​រស​នៃ​អាហារ​ធ្វើ​ឲ្យ​គេ​បរិភោគបាន​ឆ្ងាញ់​ពិសារ​" ។​
​បរិភោគ​ដោយ​ដៃ នាំ​ឲ្យ​រាងកាយ​របស់​យើង​ទទួល​ដឹង​ពី​កំរិត​ក្តៅ​នៃ​អាហារ "​ទាត់ចោល​" បាន​នូវ​ការ​រលាក និង​កាត់បន្ថយ​បាន​ហានិភ័យ​ជំងឺ​រលាក ។ លើសពីនេះ​ទៀត គេ​នៅ​ទូន្មាន​កុំ​ឲ្យ​អង្គុយ​តុ គួរ​អង្គុយ​ផ្ទាល់​ដី ព្រោះថា​ការពត់ពែន​ជាប់ៗ​គ្នា​នៃ​ឆ្អឹងខ្នង វា​ជួយ​ឲ្យ​ចរាចរ​ឈាម និង​ការរំលាយ​អាហារ​បានល្អ ។​

​ម្រាមដៃ​ទាំង​៥ ក៏​តំណាង​ឲ្យ​ជាតិ​ផ្អែម ជូរ ល្វីង ប្រៃ និង​ហិ​រ ។ ដូច្នេះ ចាប់ផ្តើម​រៀន​បរិភោគ​ដោយ​ដៃ អ្នក​គប្បី​ប្រឹងប្រែង​ឡើង ដើម្បី​ដៃ​អាច​ទទួល​ដឹង​ពី​ឱជា​រស​គ្រប់បែបយ៉ាង​របស់​អាហា​រ ៕​
Mgnlm2vjmt
Mtu5oge4nt
Ndhhody3ot
M2rkn2uwmt
Ztjiowrmnz