បើ​ចង់​ពន្លូត​កម្ពស់​គួ​ពិសារ​អាហារ​៧​ប្រភេទ​នេះ​

ដោយ​៖ សុភា​

របប​អាហារ​គឺ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ទ្រ​ទ្រ​ង​រាងកាយ​របស់​មនុស្ស​តែ​របប​អាហារ​ប្រភេទ​ខ្លះ​វា​ក៏​អាចធ្វើ​ឲ្យ​​ខូចសុខភាព របស់​យើង​ដែរ​ជាពិសេស​គឺ​កម្ពស់​តែម្តង​។​ប៉ុន្តែ​ប្រសិនបើ​អ្នក​ព្យាយាម​ញុំ​ា​អាហារ​និង​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ត្រឹមត្រូវ​អ្នក​អាច​នឹងមាន​ឪ​កាស​លូត​កម្ពស់​បាន​ច្រើន​។​ជាការ​ពិតណាស់​អ្នកជំនាញ​បាន​ណែនាំ​ឲ្យ​ទទួលទាន​អាហារ​ដែល​ជួយ​ទ្រទ្រង់​ដល់​អ័រម៉ូន​លូតលាស់​របស់​មនុស្ស​ត្រូវ​ប្រាកដថា អ្នក​មិន​ភ្លេច​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន វិ​តា​មីន​និង​ជាតិ​ខនិជ​ទេ​។​

ខាងក្រោម​នេះ​ជា​អាហារ​ដែល​ជួយ​ឲ្យ​អ្នក​លូត​កម្ពស់​បាន​៖
១. មាន់​
​ប្រភព​ប្រូតេអ៊ីន​បានមកពី​សាច់​នឹងមាន​ប្រសិទ្ធភាព​ខ្ពស់​រួមបញ្ចូល​វា​ក្នុង​របប​អាហារ​របស់​អ្នក​ដើម្បី​ជួយ​ឲ្យ​ការលូតលាស់​របស់​សាច់ដុំ​រាងកាយ​របស់​អ្នក​បាន​យ៉ាង​ល្អ​។​

២.​គ្រាប់​ធញ្ញជាតិ​
​ក្នុង​វ័យ​ជំទង់​អ្វីដែល​សំខាន់បំផុត​ដើម្បី​ទ្រទ្រង់​រាងកាយ​របស់​អ្នក​គឺ មាន​ជាតិ​កាឡូរី​គ្រប់គ្រាន់​។​ជាពិសេស​គ្រាប់​ធញ្ញជាតិ​ដូចជា អង្ករ​និង​ស្រូវ​សាលី​វា​ផ្ទុក​នូវ​ជាតិ​កាបូ​ហៃ​ដ្រា​ត ជាតិ​ដែក ចា​តិ​ស​សៃ​និង​វិ​តា​មីន​B​ដែល​ដើរតួនាទី​ក្នុងរ​ការជួយ​ឲ្យ​លូត​កម្ពស់​យ៉ាង​មាន​ប្រសិទ្ធភាព​។​

៣. ទឹកដោះគោ​
​ប្រសិនបើ​អ្នក​ចង់​លូត​កម្ពស់ ឆ្អឹង​របស់​អ្នកត្រូវការ​លូត​កម្ពស់​បន្ថែម​។​ទឹកដោះគោ​មាន​ផ្ទុក​នូវ​កាល់ស្យូម​ដែល​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ឲ្យ​ឆ្អឹង​លូតលាស់​ហើយ​ទឹកដោះគោ​ក៏មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន​និង​វិ​តា​មីន​A​ផងដែរ​ទទួលទាន​ទឹកដោះគោ​គ្មាន​ក្រែ​ម​ឲ្យ​បាន​២​កែវ​ក្នុង​មួយថ្ងៃ​វា​ល្អ​ទាំង​សុខភាប និង​ការ​លូត​កម្ពស់​។​

៤. សណ្ដែកសៀង​
​មនុស្ស​ភាគច្រើន​មិនទាន់​ដឹង​ពី​ការពិត​ទេ​ថា សណ្ដែកសៀង​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​។​ត្រូវ​ប្រាកដថា អ្នកទទួល​ទាន​ទឹក​សណ្តែកសៀង​ឲ្យ​បាន​តិច​ណាស់​៥០​ក្រាម​ក្នុង​១​ថ្ងៃ​ដើម្បី​លូត​កម្ពស់​។​

៥. ស៊ុត​ស​
​ត្រូវ​ប្រាកដថា អ្នក​ទ​ទួ​យ​ទាន​ស៊ុត​ឲ្យ​បាន​៣​គ្រាប់​ក្នុង​១​ថ្ងៃ​ក្នុងដំណាក់កាល​លូតលាស់​កម្ពស់​របស់​អ្នក​។​វា​ផ្ទុក​នូវ​ប្រូតេអ៊ីន និង​វិ​តា​មីន​B2​។​

៦ ផ្លែឈើ​និង​បន្លែ​
​ព្យាយាម​រួមបញ្ចូល​ប្រភេទ​ផ្លែឈើ និង​បន្លែ​ផ្សេងៗ​ឲ្យ​បាន​ច្រើន​ចូលទៅក្នុង​របប​អាហារ​របស់​អ្នក ព្រោះ​វា​ផ្ដល់​ជាតិ​ស​សៃ វិ​តា​មីន និង​សារធាតុ​ខនិជ​ដើម្បី​ឲ្យ​រាងកាយ​យើង​រឹងមាំ និង​មានការ​លូតលាស់​ល្អ​។​

៧ ផលិតផល​ប្រចាំថ្ងៃ​
​ផលិតផល​ប្រចាំថ្ងៃ​មាន ប្រូ​ម៉ា ក្រែ​ម និង​ទឹកដោះគោ​ជូរ​។​បញ្ចូល​វា​ចូលទៅក្នុង​អាហារ​របស់​អ្នក ព្រោះ​វា​មាន​ផ្ទុក​នូវ​វិ​តា​មីន​A B D​និង​E​ព្រមទាំង​ប្រូតេអ៊ីន និង​កាល់ស្យូម​។​សារធាតុចិញ្ចឹម​ទាំងនេះ​ពិតជា​សំខាន់​ក្នុងដំណាក់កាល​កំពុង​លូតលាស់​។
Ztqxndm1nm
Odvhn2zlyz
Ytg5ndi0n2