គ្រាប់​ក្រូចឆ្មារ​៖ ត្រឹម​១​នាទី​ប៉ុណ្ណោះ អាចជួយ​ឲ្យ​អ្នក​ត្រូវ​ពស់​ចឹក​រួច​ផុតពី​ការស្លាប់​!

ជាទូទៅ​ពេល​ប្រើប្រាស់​ក្រូចឆ្មារ ដើម្បី​កែច្នៃ​ធ្វើ​អាហារ ភេសជ្ជៈ​នោះ យើងទាំងអស់គ្នា តែង​ក្រវាត់​គ្រាប់​របស់​វា​ចោល ដោយ​គិតថា វា​ពុំមាន​ប្រយោជន៍ ។ ប៉ុន្តែ ប្រពៃណី​បូ​រម​បូរាណ​បាន​ទូន្មាន​ថា អ្នក​គប្បី​យក​គ្រាប់​ក្រូចឆ្មារ​មក​ហាល​ទុក វា​នឹងមាន​ប្រយោជន៍​ដ៏​ធំធេង ដើម្បី​សង្គ្រោះ​អ្នក​ត្រូវ​ពស់វែក​ចឹក ។​
​កំណត់ត្រា​បូរាណ​បន្សល់ទុក បាន​ណែនាំ​ថាៈ ពេល​ត្រូវ​ពស់​ចឹក អ្នក​គប្បី​រក្សា​ស្មារតី​ឲ្យ​នឹងនរ​, លាង​សម្អាត​វា ដោយ​ទឹកអំបិល (៩%) ។ ពុំគប្បី​ច្របាច់​ធ្វើ​ឲ្យ​ជាតិ​ពិស​ចលនា​លឿន​ទៅកាន់​បេះដូង បង្ក​គ្រោះថ្នាក់​លឿន ។​
តាម​គ្រូ​បូរាណ​វៀតណាម នៅ​ខេត្ត​ថៃ​ប៊ិ​ញ នោះ​គ្រាប់​ក្រូចឆ្មារ​វា​មាន​ប្រសិទ្ធភាព​ដ៏​ល្អ ក្នុងការ​សង្គ្រោះ​ដល់​អ្នក​ត្រូវ​ពស់វែក​ចឹក ។​

​របៀប​អនុវត្ត​គឺ​៖
- ពេល​ត្រូវ​ពស់​ចឹក​ភ្លាម អ្នក​ត្រូវយក​គ្រាប់​ក្រូចឆ្មារ​ស្រស់ ឬ ស្ងួត ប្រមាណ ២០ ក្រាម (១ គីឡូ = ១០០០ ក្រាម​) ឲ្យ​ជនរងគ្រោះ​ទំពារ​ឲ្យ​ខ្ទិច រួច​លេបទឹក ហើយ​យក​កាក​មក​បិទ​ពីលើ​កន្លែង​របួស​ពស់​ចឹក ដើម្បី​សង្គ្រោះបន្ទាន់ រំសាយ​ជាតិ​ពិស ។​

- ពេល​ពស់​ចឹក​ភ្លាម ប្រសិនបើ​ជនរងគ្រោះ​នៅ​អាច​វិល​លេប​បាន​នោះ ឲ្យ​លេប​ក្រូចឆ្មារ​ប៉ុន្មាន​ក៏បាន​ដែរ ។​
- ក្នុងករណី​បាន​សន្លប់​ហើយ នោះ​យក​ម្សៅ​គ្រាប់​ក្រូចឆ្មារ មក​កិន​ម៉ត់​លាយ​ទឹក រួច​បង្ហូរ​ចូល​មាត់​របស់​ជនរងគ្រោះ ។ ពេលដែល​វា​ចូលដល់​ពោះវៀន នោះ​ជនរងគ្រោះ​នឹង​ដឹងខ្លួន​វិញ ។​

​ក្រោយ​ការសង្គ្រោះ​បន្ទាន់​នេះ គប្បី​នាំយក​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យបង្អែក ដែល​នៅ​ជិត​បំផុត ដើម្បី​កម្ចាត់​ជាតិ​ពិស​អស់ពី​ខ្លួន ៕​ N



Zdrkmwizow
N2yzmzfjod
Ngi5odm3zt