ស្បែក​គួរតែ​ថែរក្សា​បែបណា ទើប​មិន​ងាយ​មាន​បញ្ហា​?

ការដែល​ទទួលបាន​ស្បែក​ប្រកបដោយ​សុខភាព​ល្អ និង​មាន​ភាពស្រស់ស្អាត ទាល់​តែមាន​ទម្លាប់​ច្រើនជាង​ការលាង​សម្អាត​តែមួយ​មុខ​ទៅទៀត​។ ខាងក្រោម​នេះ​គឺជា​ការណែនាំ​ពី​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​ងាយៗ​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ស្បែក​កាន់​តែមាន​សុខភាព​ល្អ​៖

    _ចូរ​លាប​ក្រែ​ម​ការពារ​កម្តៅ​ព្រះអាទិត្យ​ជា​រៀងរាល់​ថ្ងៃមុន​ពេលចេញ​ពី​ផ្ទះ​។ ចូរ​ជ្រើសរើស​ផលិតផល​ណា​ដែលមាន SPF យ៉ាងហោចណាស់ ៣០​។​
    _ចូរ​ចៀសវាង​ការជក់បារី ព្រោះ​វា​អាចធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់ និង​បន្ថយ​ការ​ជា​សះ​របួស​បាន​។​
    _ចូរ​ស្វែងរក​វិធី​គ្រប់បែបយ៉ាង​ដើម្បី​គ្រប់គ្រង​ស្ត្រេ​ស​
    _ចូរ​ធ្វើការ​ពិនិត្យ​លើ​ស្បែ​កដោយ​ខ្លួនឯង​ក្រែង​មាន​អាកា​រៈ​នៃ​ជំងឺមហារីក​ស្បែក​
    _ចូរ​លាង​សម្អាត​មុខ​នៅពេល​ភ្ញាក់​ពី​គេង មុន​ចូល​គេង និង​គ្រប់​ពេលដែល​បែកញើស​។
_ចូរ​ជ្រើសរើស​ផលិតផល​សម្រាប់​ថែរក្សា​ស្បែក​ទៅតាម​ប្រភេទ​ស្បែក​របស់​អ្នក​។​
   _ មិនត្រូវ​ធ្វើការ​ខាត់​ស្បែក​ញឹកញាប់ពេកឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​រលាក​បាន​៕
Mtg4mdi4ot