ស្បែក​តឹង​រលោង​ស្អាត​គ្មាន​ស្លាកស្នាម​បន្តិច​ណា​ឡើយ​ជាមួយនឹង​ភេសជ្ជៈ​នេះ​

អ្នកមាន​ដឹង​ទេ​ថា ក្រៅពី​ជា​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព ល្ហុ​ត​នៅមាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​ក្នុងការ​ថែរក្សា​សម្ផស្ស ។​
​ល្ហុង​ផ្ទុក beta caroten ច្រើនជាង​បន្លែ​ផ្លែឈើ​ផ្សេងៗ ។ beta caroten នៅពេល​ចូលក្នុង​សរីរាង្គ​នឹងត្រូវ​បាន​បំប្លែង​ទៅជា​វីតាមីន A ។ នេះ​ជា​សារជាតិ​ជីវជាតិ​មាន​តួនាទី​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង​ជួយ​ប្រឆាំង​ទប់ទល់​ជំងឺមហារីក​មួយចំនួន ប្រឆាំង​ជំងឺ​ស្ងួត​ភ្នែក ស្ងួត​ស្បែក និង​មាន​ប្រសិទ្ធភាព​សម្រួល​ពោះវៀន ។ ក្នុង​ល្ហុង​ទុំ ១០០​ក្រាម មាន​ផ្ទុក beta caroten 2100mcg ។​

​ល្ហុង​មាន​ផ្ទុក​បរិមាណ​ដ៏​ខ្ពស់​នៃ​វីតាមីន A និង C ដែលជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​អាចជួយ​បន្ថយ​ការកកើត​រ៉ាឌីកាល់​សេរី , ភ្នាក់ងារ​បង្ក​ភាព​ចាស់​លើ​ស្បែក ។ flaronor ក្នុង​ល្ហុង​នៅមាន​លទ្ធភាព​រារាំង​សកម្មភាព​ផលិត collagen លើ​ស្បែក​ឲ្យ​ស្បែក​ទន់​រលោង ហាប់​ណែន ។​

​គប្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ធ្វើ​ឲ្យ​ស្បែក​ស​ស្អាត​ម៉ដ្ឋ​រលោង នៅ​ក្មេង​ជាង​វ័យ​ចូរ​អ្នក​អនុវត្តតាម​រូបមន្ត​ខាងក្រោម​នេះ ៖
-​ល្ហុង ៖ ១/៤​ផ្លែ​
-​ប៉េងប៉ោះ​តូចៗ ៖ ១០​ផ្លែ​
-​យ៉ា​អួរ ៖ 300ml
-​ក្រូចឆ្មារ ៖ ១/២​ផ្លែ​

​ល្ហុង​ចិត​ចំណិត​តូចៗ​ប៉េងប៉ោះ​បេះ​ទង​ចេញ​លាង​ឲ្យ​ស្អាត ក្រូចឆ្មារ​ច្របាច់​យក​ទឹក ។ ដាក់​របស់​ទាំងអស់​ចូលក្នុង​ម៉ាស៊ីន​កិន​ផ្លែឈើ​រួច​យកមក​ទទួលទាន​ជាការ​ស្រេច ។ ភេសជ្ជៈ​ដ៏​ឆ្ងាញ់​ពិសា​នេះ​ប្រមូលផ្តុំ​ទៅដោយ​ជីវជាតិ​ជួយ​ស្បែក​ឲ្យ​ស្អាត​ឡើង​រាល់ថ្ងៃ ប្រសិន​អ្នក​ទទួលទាន​ជាប្រចាំ ៕​P
Zgu4mdkxnd
Mtrjn2jlmm
Zjk4ztfkym