ដំឡូងបារាំង​ពុំ​ត្រឹមតែ​ជា​អាហារ តែ​នៅ​ជា​ថ្នាំលាបសក់​ដ៏​អស្ចារ្យ​!

​សក់ស្កូវ​ជា​សុ​បិ​ន្ត​អាក្រក់​របស់​មនុស្ស​គ្រប់រូប​ទាំង​បុរស និង​ស្ត្រី​វា​ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​មើលទៅ​ចាស់​មុន​អាយុ តែ​ថែមទាំង​បណ្តាល​ឲ្យ​អ្នក​មិន​ពេញ​ចិត្តនឹង​ខ្លួនឯង​ពេលចេញ​ក្រៅ​ផ្ទះ ។ ពេល​ឃើញ​មាន​ចេញ​សក់ស្កូវ​នៅលើ​ក្បាល អ្នកនឹង​ធ្វើ​អ្វី​?
​ជំនួស​ឲ្យ​ការទិញ​ថ្នាំលាបសក់​ដែល​ចំណាយ​អស់ប្រាក់​ច្រើន ហើយ​ថែមទាំង​អាចធ្វើ​ឲ្យ​សក់​ខូច ចូរ​សាកល្បង​ប្រើប្រាស់​សំបក​ដំឡូងបារាំង ។ លទ្ធផល​នឹងធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​! ។​

​លាប​សក់​ដោយ​សំបក​ដំឡូងបារាំង​? នេះ​ជា​អាថ៌កំបាំង​របស់​វេជ្ជបណ្ឌិត Anthony Youn មកពី​រដ្ឋ Michigan អាមេរិក ។ ក្នុង​កម្មវិធី​ទូរទស្សន៍ "Rachael Ray Show" វេជ្ជបណ្ឌិត Anthong បានបង្ហាញ​ឲ្យ​យើង​ឃើញថា សំបក​ដំឡូងបារាំង​មាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​ជួយ​ឲ្យ​សក់ស្កូវ​ប្រែជា​ខ្មៅ​មកវិញ ។​

​ហើយ​នេះ​ជា​ជំហាន​អនុវត្ត​៖
១.​លាង​សំអាត​ដំឡូងបារាំង និង​ចិត​យក​សំបក ។ អ្នកនឹង​ត្រូវការ​ដំឡូង​ប្រមាណ ៤-៥​មើម ឬ​ច្រើនជាង​អាស្រ័យ​ទៅតាម​កម្រិត​ស្តើង​ក្រាស់​របស់​សក់ ។​

២.​ដាក់​សំបក​ដំឡូង​ចូលទៅក្នុង​ឆ្នាំ រួច​ចាក់ទឹក​ឲ្យ​លិច​សំបក​បន្ទាប់មក​បើកភ្លើង​ចង្ក្រាន ។ ពេល​ទឹក​ពុះ​ចូរ​បន្ត​ចម្អិន​ក្នុង​រយៈពេល​ប្រមាណ​៥​នាទី ឬ​យូរ​ជាង ។​

៣.​ស្រង់​សំបក​ដំឡូងបារាំង​ចេញ ជញ្ជាត់​យកតែ​ទឹក ។ បន្ត​មកទៀត​អ្នក​គ្រាន់តែ​លាបទឹក​នេះ​ទៅលើ​សក់ ។ ឬ​ប្រើ​ដើម្បី​ធ្វើ​ទឹក​កក់សក់ ។​

​ប្រសិន​ប្រើប្រាស់​ជាប្រចាំ អ្នកនឹង​ភ្ញាក់ផ្អើល​ជាមួយនឹង​លទ្ធផល​ទទួលបាន​ដ៏​មិនគួរ​ឲ្យ​ជឿ ៕P​


Zdyyzme4nt
M2rjy2m1zm