យក​យ៉ា​អួ​លាប​លើ​មុខ ៖ វិធី​បំប៉ន​ស្បែក​ឲ្យ​ស​ស្អាត​ភ្លាមៗ ដោយ​មិនចាំបាច់​ប្រើ​គ្រឿងសំអាង​

​យ៉ា​អួ​ពុំ​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​តែ​វា​ថែមទាំង​អាចជួយ​ថែបំប៉ន​ស្បែក​យ៉ាង​ប្រសិទ្ធភាព​បំផុត ។ តាម​អ្នកជំនាញការ​ផ្នែក​សម្ផស្ស សមាសធាតុ​របស់​យ៉ា​អួ​មាន​ផ្ទុក​អាស៊ីត​ឡាក់​ទិ​ក អាចជួយ​កម្ចាត់​កោសិកា​ងាប់ ធូលី​កខ្វក់ ជាតិ​ប្រេង​លើ​ស្បែក និង​ធ្វើ​ឲ្យ​ស្បែ​កស​ស្អាត​ពី​ខាងក្នុង ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ យ៉ា​អួ​នៅ​ផ្ទុក​សារជាតិ​រ៉ែ​មាន​ប្រយោជន៍​រួម​នឹង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មិនអាច​ទប់ស្កាត់​ភាព​ចាស់​របស់​ស្បែក បំបាត់​ស្នាម​ជាំខ្មៅ រោល​ថ្ងៃ ជ្រីវជ្រួញ ។​
​ដូច្នេះ​អ្នក​អាច​សិក្សា​រូបមន្ត​ថែទាំ​ស្បែក​ដោយ​យ៉ា​អួ​ខាងក្រោម​នេះ​នឹង​ទទួលបាន​ផល​ភ្លាមៗ​ដោយ​មិនចាំបាច់​ប្រើ​គ្រឿងសំអាង ។​
-​រូបមន្ត​ទី ១ ៖ យ៉ា​អួ​សុទ្ធ​
​ចំពោះ​រូបមន្ត​នេះ​ចូរ​អ្នកយក​យ៉ា​អួ ធ្វើជា​គ្រឿង​លាងមុខ ។ រាល់​យប់​មុនពេល​ចូល​គេង ចូរ​លាង​សំអាត​មុខជា​មួយ​ទឹក​រួច​យក​យ៉ា​អួ​គ្មាន​ស្ករ ១ ស្លាបព្រា មក​លាប​ឲ្យ​សព្វ​ផ្ទៃមុខ ម៉ាស្សា​ស្រាលៗ​ដើម្បី​ឲ្យ​ជ្រាបចូល​ស្បែក ។ ប្រមាណ ៥ នាទី ក្រោយ​លាងមុខ​ចេញ​ដោយ​ទឹក​ត្រជាក់ និង​ទះ​ថ្នមៗ​លើ​ផ្ទៃមុខ ដើម្បី​ជួយ​បង្រួញ​រន្ធ​ញើស ។​
-​រូបមន្ត​ទី ២ ៖ យ៉ា​អួ , ក្រូចឆ្មារ និង​ផ្នែក​ស​នៃ​ស៊ុត​
.​វត្ថុ​ត្រូវការ​រួមមាន ៖
-​យ៉ា​អួ ១ ស្លាបព្រា​បាយ​
-​ទឹកក្រូច​ឆ្មារ ១ ស្លាបព្រា​កាហ្វេ​
-​ផ្នែក​ស​នៃ​ស៊ុត ១ គ្រាប់​
.​របៀប​ធ្វើ ៖ យក​របស់​ទាំង​៣​ខាងលើ​លាយ​ចូលគ្នា​ឲ្យ​សព្វ រួច​លាប​លើ​មុខ និង​ក ម៉ាស្សា​ស្រាលៗ​ដើម្បី​ឲ្យ​សារជាតិ​បំប៉ន​ពង្រីក​ប្រសិទ្ធភាព ។ ទុកចោល​ប្រមាណ ១៥-២០ នាទី លាង​ចេញ​ដោយ​ទឹក​ត្រជាក់ ។​
.​រូបមន្ត​ទី ៣ ៖ យ៉ា​អួ និង​ត្រសក់​
-​យ៉ា​អួ​គ្មាន​ស្ករ ១ ស្លាបព្រា​បាយ​
-​ត្រសក់​កន្លះ​ផ្លែ​
​យក​ត្រសក់​លាង​ឲ្យ​ស្អាត​រួច​ត្រាំ​ទឹកអំបិល ១ សន្ទុះ​ដើម្បី​កម្ចាត់​ជាតិគីមី ឬ​ថ្នាំ​សម្លាប់​សត្វល្អិត ។ បន្ទាប់មក​ហាន់​វា​ជា​ចំណិត​ស្តើងៗ​ដាក់ចូល​ក្នុង​យ៉ា​អួ ។ ក្រោយពេល​លុបលាង​មុខ រួច​ចូរ​យក​ចំណិត​ត្រសក់​មក​បិទ​លើ​មុខ ។ ទុក ១៥ នាទី សឹម​លាង​ចេញ​ដោយ​ទឹក​ត្រជាក់ ៕ P
Mmu1ywizmg
Ndrmzmvkyz