រឿង ៧ យ៉ាង​ដែល​ធ្វើ​ឲ្យ​ស្ត្រី ខ្លាច​ការរួម​ភេទ​

ការរួម​ភេទ ច្រើនតែ​ត្រូវបាន​គេ​និយាយថា ជា​រឿង​សប្បាយ និង​ជា​សកម្មភាព​ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​បំផុត​។ ដូច្នេះ​ជា​លទ្ធផល​នៃ​ការ​រួមភេទ ច្រើនតែ​ជាការ​ឈានដល់​ចំណុចកំពូល និង​បង្កើតបានជា​ភាព​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​មិត្ត​ប្រុស ឬ​ប្តី​ទៀត​។ យ៉ាងណាមិញ អ្វីដែល​គេ​ច្រើនតែ​មិន​លើក​យកមក​និយាយ​នោះ គឺ​ការពិត​មួយចំនួន​ដែល​ការរួម​ភេទ ឲ្យ​មនុស្ស​ស្រី​មួយចំនួន​ភ័យខ្លាច​។​

​បញ្ហា​រូបសម្បត្តិ​រាងកាយ​
​ស្ត្រី​ជាច្រើន​តែងមាន​អារម្មណ៍​មិនសូវ​ស្រួល​សោះ​អំពី​ទម្ងន់ រូបរាងកាយ ទំហំ​សុដន់ និង​រូបរាង​ពេល​គ្មាន​សម្លៀកបំពាក់​តែម្តង​។ អ្វី​ដែលជា​បញ្ហា​ចំពោះ​ការរួម​ភេទ​នោះ គឺ​ការបើក​ភ្លើង ឬ​ឲ្យ​ដៃគូ​មើលឃើញ​រូបរាង គ្មាន​សម្លៀកបំពាក់​រប​ស់​នាង​តែម្តង​។​

​ឈឺចាប់​ខាង​ផ្លូវចិត្ត​
​ស្ត្រី​ច្រើនតែ​ងាយ​រង​បញ្ហា​ផ្លូវចិត្ត​ណាស់ សម្រាប់​ដៃគូ​រួមភេទ​របស់ខ្លួន​។ ស្ត្រី​ខ្លះ ព្យាយាម​ចៀស​ការ​រួមភេទ ដោយសារតែ​ពួកគេ​ខ្លាច​មាន​បញ្ហា​ផ្លូវចិត្ត និង​ត្រូវការ​ដោះស្រាយ​នឹង​បញ្ហា​បាត់បង់​ស្នេហា បើសិនជា​អ្វី​មិន​ដូច​បំណង​ចង់បាន ចំពោះ​ស្នេហា​តែម្តង​។​

ផោម​ក្នុងពេល​រួមភេទ​
​មិន​ខ្វល់​ថា​អ្នក​ផោម ឬ​បញ្ចេញ​ខ្យល់​អ្វី​ទេ​ក្នុងពេល​រួមភេទ វា​ច្រើនតែ​ជា​រឿង​មួយ គួរ​ឲ្យ​ភ័យខ្លាច​ចំពោះ​មនុស្ស​ស្រី​ណាស់​។ ភាពភ័យខ្លាច​នេះ​ច្រើនតែ​កើតមាន លើ​មនុស្ស​ស្រី​ដែលមាន​រោគសញ្ញា​របស់​ជំងឺ​រលាក​ពោះវៀន​ដូចជា ការ​ហើមពោះ ទល់លាមក ឬ​រាករូស និង​ផោម​ច្រើន​តែម្តង​។ មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ភ័យខ្លាច​នេះ គឺ​ត្រូវ​ញ៉ាំ​អាហារ​តិចៗ និង​ញ៉ាំ​តែ​បៃតង ឬ​តែ​ខ្ញី​រយៈពេល​ពីរ​បី​ម៉ោង​មុនពេល​រួមភេទ​។​

ការឆ្លង​ជំងឺ​កាមរោគ​
​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច​មួយទៀត​សម្រាប់​ស្ត្រី​នៅ​លីវ គឺ​ការធ្វើ​តេស្ត​រក​ជំងឺ​កាមរោគ​ឃើញ​វិជ្ជមាន​តែម្តង​។ ជំងឺ​កាមរោគ​មួយចំនួន ដូចជា ជំងឺ​ប៉េ​ស​អាច​ឆ្លង​បាន ទោះបីជា​ប្រើ​ស្រោមអនាម័យ​ហើយក៏​ដោយ​។ រឿង​ដែល​សុវត្ថិភាព និង​មិន​ឲ្យ​ឆ្លង​ជំងឺ​កាមរោគ តែ​អាចមាន​ភាព​សកម្ម​ខាង​ផ្លូវភេទ​ទៀត​នោះ គឺ​ត្រូវមាន​ស្នេហា​ស្មោះ​មួយ​និង​មួយ និង​សួរ​ប្រវត្តិ​ផ្លូវភេទ​របស់​ដៃគូ​ផង​។​

ការឈឺ​នៅ​ទ្វារមាស​
​នេះ​គឺជា​ជំងឺ​មួយ​ប្រភេទ ដែល​សាច់ដុំ​ក្នុង​ទ្វារមាស​មានការ​កន្ត្រាក់ ឬ​រឹង​ជាប់​ដោយ​ខ្លួនឯង​។ រឿងនេះ​ច្រើនតែ​បង្កឡើង​ដោយ ការ​ថប់​អារម្មណ៍​ក្នុងពេល​ស៊ក​បញ្ចូល​លិង្គ​ក្នុង​ទ្វារមាស​តែម្តង​។​

​ខ្លាច​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​
​ការភ័យខ្លាច​មួយ​នេះ ច្រើនតែ​កើតមាន​លើ​ស្ត្រី​មួយចំនួន ដែល​ធ្លាប់​ឆ្លង​ការ​កាត់​រំលូតកូន ឬ​ធ្លាប់មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​តែម្តង​។ រៀប​មួយ​ដើម្បី​លុបបំបាត់​ការភ័យខ្លាច​នេះ​បាន គឺ​ត្រូវ​ប្រើប្រាស់​ស្រោមអនាម័យ​ជានិច្ច​ក្នុងពេល​រួមភេទ និង​សិក្សា​ពី​របៀប​នៃ​ការប្រើប្រាស់​វា​ឲ្យ​បាន​ត្រឹមត្រូវ​។​

​រួមភេទ​ទាំង​ថប់​អារម្មណ៍​
​ការ​ថប់​អារម្មណ៍​នេះ​មិន​ត្រឹមតែ​កើតមាន​លើ​មនុស្ស​ប្រុស​ទេ តែ​មនុស្ស​ស្រី​ក៏​ជួប​បញ្ហា​នេះដែរ​។ ការបារម្ភ​ថា អ្នកនឹង​មិនអាច​ធ្វើបាន​យ៉ាង​ល្អ​ក្នុងពេល​រួមភេទ ឬ​មិនអាច​ផ្តល់​ការសប្បាយ​ដល់​ដៃគូ​នោះ គឺអាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​អ្នក​បាន​។ មធ្យោបាយ​តែមួយ ដើម្បី​ចៀសផុត​ការ​ថប់​អារម្មណ៍​នេះ គឺ​ត្រូវ​និយាយ​ជាមួយ​ដៃគូ និង​អំពី​អ្វីដែល​អ្នក​ទាំងពីរ​ចង់បាន​។​
Ndazyzc5n2