តើ​ការឈឺចាប់​ពងស្វាស​អាច​មកពី​បញ្ហា​អ្វីខ្លះ​?

​ផ្នែក​សំខាន់ និង​ងាយ​ឈឺចាប់​បំផុត​នៃ​រាងកាយ​បុរស​គឺ​ពងស្វាស​។ ពងស្វាស់​អាច​នឹងមាន​ជម្ងឺ និង​មាន​បញ្ហា​ស្រដៀង​គ្នា​ទៅនឹង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ផងដែរ​។ ការឈឺចាប់​មួយ​រំពេច​នៅលើ​ប្រដាប់ភេទ​អាចធ្វើអោយ​មានការ​រំខាន និង​ថប់​អារ​ម្មរ​ណ៏​។ ការឈឺចាប់​លើ​ពងស្វាស​(​ម្ខាង ឬ​ទាំងសងខាង​)​គឺជា​បញ្ហា​ធម្មតា​បំផុត​ដែល​ប៉ះពាល់​លើ​បុរស​ដែល​មិន​គិតពី​អាយុ​នោះទេ​។

ការឈឺចាប់​យឺតៗ ហើយ​មិន​មានការ​ប្រ​ប្រួល និង​ការឈឺ​ឡើង​មួយ​រំពេច​ហើយ​ធ្ងន់ធ្ងរ​គឺជា​ប្រភេទ​ខុសគ្នា​នៃ​ការឈឺ​ពងស្វាស​។ ប្រសិនបើ​លក្ខខណ្ឌ​ទាំងនេះ​មិនត្រូវ​បាន​ព្យាបាល​នោះទេ​វា​អាច​បណ្តាលអោយមាន​ជំងឺ​ងាប់​លិង្គ គ្មាន​កូន និង​អាចធ្វើអោយ​បាត់បង់​ពងស្វាស​តែម្តង​។ មនុស្ស​ដែលមាន​ការឈឺចាប់​មួយ​រំពេច និង​ធ្ងន់ធ្ងរ​គួរតែ​ទៅ​ជួបនឹង​គ្រូពេទ្យ ឯកទេស​ផ្លូវ​ទឹកនោម​(urologist)​ភ្លាមៗ មិនត្រូវ​មានការ​ពន្យា​ពេល​ណាមួយ​នោះទេ​។ ការឈឺចាប់​យឺតៗ ហើយ​មិនមាន​ការប្រែប្រួល​អាច​បា​ត់ទៅ​វិញ​ដោយ​ខ្លួនឯង​នៅក្នុងពេល​ប៉ុន្មាន​ថ្ងៃ ប៉ុន្តែ​ការព្យាបាល​ដោយ​ខ្លួនឯង​អាច​ត្រូវបាន​ប្រើ​ដើម្បី​ជួយ​ពី​ការឈឺចាប់​។ ការឈឺ​ពងស្វាស​ធ្ងន់ធ្ងរ​គឺ​បង្កឡើង​ដោយ សារ​តែ​ការ​រមួល​ទង​ពង់​ស្វាស​(torsion testicular) ហើយ​ធ្វើអោយ​បាត់បង់​ការផ្គត់ផ្គង់​ឈាម​ទៅកាន់​ពង់​ស្វាស់​។

ស្ថានភាព​បន្ទាន់​មួយ​នេះ​តម្រូវអោយមាន​ការវះកាត់​ជាបន្ទាន់​ដើម្បី​ស្រាយ​ភាព​រមួល និង​ដើម្បី​ប​ងា្ករ​ការបាត់បង់​នៃ​ពងស្វាស​។ ការឈឺ​យឺតៗ​ហើយ​មិនមាន​ភាពប្រែប្រួល​អាច​ត្រូវបាន​បង្កឡើង​ដោយ​ជំងឺ​ជាច្រើន​ដូចជា​ការរង​របួស ការ​ប៉ះ​ទ​ង្កេ​ច ជំងឺ​ស្រឡទែន ជំងឺមហារីក ពង​កោប​(varicocele) ជំងឺ​ក្លន រលាក​ក្បាល​ទង​ពង់​ស្វាស​(epididymitis) គ្រួស​ក្នុង​តម្រងនោម និង​ការ​រលា​កពង់​ស្វាស់​(orchitis)​។ រោគសញ្ញា​ទូទៅ បំផុត​នៃ​ការឈឺ​ពងស្វាស​រួមមាន​គ្រុនក្តៅ ក្អួត ក្រហម​លើ​ស្បែក​ពងស្វាស​(scrotum) ឈឺពោះ មាន​ឈាម​នៅក្នុង​ទឹកនោម​( hematuria ) នោម​ទាស់ ថយចុះ​បរិមាណ​ទឹកនោម មាន​ការហូរ​ទឹករំអិល​មិនធម្មតា​ពី​បង្ហួរនោម ការ​ហើម​ពងស្វាស ចង្អោរ និង​ការឈឺចាប់​នៅក្នុង​ពងស្វាស​៕​
Zwfjmthkmm