​អ្នក​ជក់​កញ្ឆា​ងាយ​ស្លាប់​ដោយសារ​បញ្ហា​សរសៃឈាម​

អ្នកឯកទេស ​វេជ្ជសាស្ត្រ​បារាំង​បាន​ចុះផ្សាយ​ព្រមាន​លើ​ទស្សនា​វ​ដ្តី​របស់​សម្ព័ន្ធ​ សមាគម​សរសៃឈាម​បេះដូង​អាមេរិក ចេញផ្សាយ​ថ្ងៃទី ២៣ មេសា នេះ​ថា ៖ ជក់​កញ្ឆា​បង្កើន​ហានិភ័យ​នាំ​ឲ្យ​មាន​រោគ​សរសៃឈាម​បេះដូង ថែមទាំង​អាច​ស្លាប់​ដោយ​ការប្រែប្រួល​ប្រថុចញ៉ុច​មួយ ដ៏​គ្រោះថ្នាក់ ។​

ចន្លោះ​ឆ្នាំ ២០០៦-២០១០ ក្រុម​អ្នកឯកទេស​បាន​ឃ្លាំមើល​ស្ថានការណ៍​សុខភាព​របស់​មនុ​ស្សវ័យ​ក្មេង​ជិត ២០០០​នាក់ ដែល​កំពុង​ទទួល​ការព្យាបាល​រោគ​ញៀន​កញ្ឆា ។ ពួកគេ​បាន​ពិនិត្យឃើញថា ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​រោគសញ្ញា​បេះដូង​ទាប​ជាង​ប្រៀប​នឹង​ការស្លាប់​ ដោយ​សរសៃឈាម ។​

តាមរយៈ​នោះ​មាន​អ្នករងគ្រោះថ្នាក់​ដោយសារ​បេះដូង មាន​ត្រឹម ២% ក្នុងពេលដែល​គ្រោះថ្នាក់​បណ្តាលមកពី​សរ​សៃ​ឈាម​គឺ ២៥% ។ ក្នុងករណី​ដែល​អ្នកញៀន​ធ្លាប់មាន​រោគ​បេះដូង​នោះ ហានិភ័យ​នៃ​ការស្លាប់ កាន់តែ​ខ្ពស់​ទៀត ។​

​ នៅ​បណ្តា​ប្រទេស​លោកខាងលិច​មួយចំនួន កញ្ឆា​ត្រូវបាន​លក់​ស្របច្បាប់​ក្នុងករណី ដើម្បី​កាត់បន្ថយ​រោគសញ្ញា​ថមថយ​ស្មារតី ជំងឺ Alzheimer ក៏ដូចជា​ការ​ចុកចាប់​ដោយ​រោគ​សន្លាក់ ពោះវៀន​... ។ ប៉ុន្តែ​វា​ក៏​នាំមក​នូវ​ប្រតិកម្ម​បន្ទាប់បន្សំ​គ្រោះថ្នាក់ ជាអាទិ៍ ផ្លូវចិត្ត​ពុំ​ប្រក្រតី ប្រតិកម្ម​របស់​សរីរាង្គ​ចុះ​... បង្កើន​បន្ថែម​រោគ​ផ្លូវចិត្ត​... ។​ល​៕​M/T/L
Mjviytbhm2