ស្ករ-“សារធាតុញៀន” គ្រោះថ្នាក់​បំផុតក្នុងពេល​បច្ចុប្បន្ន

អ្នកឯកទេស ​សុខាភិបាល​កំពូល របស់​ហូ​ឡង់ ប្រកាសថា អាហារ និង​ភេសជ្ជៈ ផ្ទុក​ស្ករ ចាំបាច់​ត្រូវ​មានការ​ក្រើនរម្លឹក អម​ជាមួយ​ដូចជា បារី ដែរ ចំពោះ​បញ្ហា​សុខភាព ។​

Paul Van der Velpen ប្រធាន​ស្ថាប័ន​សុខាភិបាល​រដ្ឋធានី Amsterdam ប្រទេស​ហូ​ឡង់ អះអាង​ដាច់​ណាត់​ថា ស្ករ​ជា​សារធាតុ “​បង្ក​ញៀន​” គ្រោះថ្នាក់​បំផុត ក្នុង​យុគបច្ចុប្បន្ន​របស់​យើង ។លោកបាន​និយាយ​បន្ថែមថា ស្ក​រជា​សារធាតុ​បង្ក​ការ​ញៀន​ដូចជា សុរា បារី និង​ពុំគប្បី​លើកទឹកចិត្ត​ឲ្យ​បរិភោគទេ ។​

លោក​បាន​សរសេរ​លើ​គេហទំព័រ​សុខាភិបាល​សាធារណៈ ថា អ្នក​ទាំងឡាយ​គប្បី​ត្រូវបាន​ដាស់តឿន ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​យល់ដឹង​ពី​គ្រោះថ្នាក់​បង្កប់​ក្នុង​ស្ករ ។ ហេតុនេះ ដូចជា​កញ្ចប់​បារី គប្បី​បោះពុម្ព​បន្ថែម​នូវ​ពាក្យ​ព្រមាន ពី​គ្រោះថ្នាក់​ជាប់​នឹង​ដប ក​ញ្ចា​ប់ អាហារ ភេសជ្ជៈ មាន​សារធាតុ​ស្ករ​ថាៈ ស្ករ​ជា​សា​ធារ​តុ​ញៀន និង​មិនល្អ ចំពោះ​សុខភាព ។​

លោក Van der Velpen បាន​ទម្លាយ​ចេញ​នូវ​ការស្រាវជ្រាវ​មួយ បង្ហាញថា គ្រា​ដែល​មនុស្ស​បរិភោគ​ខ្លាញ់ និង​ម្សៅ គេ​នឹង​ឈប់​នៅពេល​ឆ្អែត ។ ប៉ុន្តែ អ្នក​បរិភោគ​ភេសជ្ជៈ ឬ អាហារ​មាន​ស្ក​វិញ ពួកគេ​នឹង​បរិភោគ​ពុំ​ឈប់ឈរ រហូតដល់​ក្រពះ​រងរបួស ។ ប្រការនេះ បណ្តាលមកពី​ស្ករ​វា​បង្ក​ការ​ញៀន ពិបាក​បោះបង់ចោល ដូច​ជា​ទម្លាប់​ជក់បារី​អីចឹង​ដែរ ។​

តាម​លោក នោះ​មនុស្ស​ជាច្រើន​កំពុង​រង​ការ​ធាត់​ស្អៀច ដោយ​បរិភោគ​អាហារ ភេសជ្ជៈ មាន​ស្ករ​ច្រើនពេក ជាហេតុ​នាំ​ឲ្យ​រដ្ឋ​ត្រូវ​ចំណាយ​ច្រើន​សម្រាប់​ការព្យាបាល​អ្នក​ទាំងនោះ ។ ម្យ៉ាងទៀត ការលើកទឹកចិត្ត​ឲ្យ​ហាត់ប្រាណ ទោះបី​ល្អ តែ​ពុំមាន​ប្រសិទ្ធិភាព​ច្រើនជាង​ការផ្លាស់ប្តូរ​ទម្លាប់​ហូបចុក​នោះទេ ៕
Zwrmmtg1zt