loading
Cen
Bg_head_right
មាតិកាផ្សេងទៀត

  • Help
  • About
  • Feedback
  • Contact us
  • Forum
  • Advertise
  • Member
  • Links
  •  ទំព័រដើម
  • ប្រយោជន៍​នៃ​អាហារ/បន្លែ/ផ្លែឈើ​
  • មន្ទីរពេទ្យ/គ្លីនិក/ឱសថស្ថាន
  • យល់ដឹង​ពី​បន្លែ/ផ្លែឈើ​
  • សុខភាពទូទៅ
  • សុខភាពផ្លូវភេទ
  • អំពី​កុមារ​
  • អំពី​គ្រឿងញៀន​
  • អំពី​ស្ត្រី/មាតា​
  • មណ្ឌលទិញលក់រថយន្ត
  • មណ្ឌលការងារ
  • មណ្ឌលពាណិជ្ជកម្ម
  • ដំណឹងក្នុងប្រទេស
  • ពិភពលោក
  • កំសាន្ត
  • កីឡា
  • សម្ភារៈទំនើប
  • ហោរា/ហុងស៊ុយ
  • ចំណេះដឹងទូទៅ
  • សុខភាព
  • ទស្សនាចរណ៍
  • ស្ថាប័នជាតិ
  • វប្បធម៌/អារិយធម៌

ជំងឺគ្រុនចាញ់​ហ្វា​ស៊ីប៉ារ៉ូ​ម​សំលាប់​អ្នកជំងឺ​ច្រើនជាងគេ

អ៊ីម៉ែល

បោះពុម្ព

មើលវីដេអូ

ថតចំលងទុក

ស្តាប់សំលេង

មើលរូបធំ

ដោយ : (ថ្ងៃទី 3 កញ្ញា 2009)

Odkxzjm5n2
លោក​វេជ្ជបណ្ឌិត​ឌួង សុជាតិ​ ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល

 
N/A:
ជំងឺគ្រុនចាញ់​នៅតែ​ជា​បញ្ហា​ចោទ​ចំពោះ​សុខភាព​សា​ធា​រណះ​នៅ​កម្ពុជា ដែល​ក្រសួង​សុខាភិបា ល​នៅតែ​ដាក់​សកម្មភាព​កំចាត់​ជំងឺ​នេះ ជា​អាទិភាព​របស់​ខ្លួន​នៅ​ទ្បើយ​។​
​លោក​វេជ្ជបណ្ឌិត​ឌួង សុជាតិ​ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ជា តិកំ​ចាត់​ជំងឺគ្រុនចាញ់​បាន​មានប្រសាសន៍​ឲ្យដឹងថា ជំងឺ​គ្រុន​ចា ញ់ នៅតែ​ជា​បញ្ហា​ចោទ​ចំពោះ​សុខភាព​សា​ធារ​ណះ​របស់​ប្រជាជន​កម្ពុជា ដែល​ក្រសួង​សុខាភិបាល​បានចាត់ទុក សកម្មភាព​ដើម្បី​កំចាត់​ជំងឺ​នេះ នៅតែ​ជា​ការងារ​អាទិភាព​របស់ខ្លួន ។​
មេរោគ​នៃ​ជំងឺគ្រុនចាញ់ :
​លោក​វេជ្ជបណ្ឌិត​ឌួង សុជាតិ​បានឲ្យដឹង​ថា​មេរោគ​នៃ ជំងឺគ្រុនចាញ់ មាន​៤​ប្រភេទ : មេរោគ​គ្រុនចាញ់​ប្រភេទ​ហ្វា​ស៊ីប៉ា​រ៉ូម មេរោគ​គ្រុនចាញ់​ប្រភេទ​វីវ៉ា​ក់ មេរោគ គ្រុនចាញ់​ប្រភេទ​ម៉ា​ទ្បា​រី​យេ និង​មេរោគ​ជំងឺគ្រុនចាញ់​ប្រភេទ​អូ​វ៉ា​ទ្បេ​។ ក្នុងចំណោម​មេរោគ​ទាំង ៤​ប្រភេទ​នេះ មានតែ​មេរោគ​គ្រុនចាញ់​ប្រភេទ​ហ្វា​ស៊ីប៉ារ៉ូ​ម​ទេ ដែល​អាច​សំលាប់​មនុស្ស​បាន តែ ព្យាបាល​ជា​សះស្បើយ​។ ចំណែក​មេរោគ​គ្រុនចាញ់​បី​ប្រភេទ​ទៀត​មិន​សំលាប់​មនុស្ស​ទេ តែ​ការ ព្យាបាល​ជា លា​ប់ៗ នៅ​ភាពស៊ាំ​សារពាង្គកាយ​អ្នកជំងឺ ។​
​លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​បានឱយដឹងថា ជំងឺគ្រុនចាញ់​ដែល​យើង​សង្កេតឃើញ​នៅ កម្ពុជា​ញឹកញាប់​ជាង​គេ​មាន​មេរោគ​ប្រភេទ​ហ្វា​ស៊ីប៉ា​រ៉ូម​ដែល​គ្របដណ្តប់​ លើ​អ្នកជំងឺ​ពី​៧០ ទៅ​៨០ ភាគរយ ចំណែក​មេរោគ​ប្រភេទ​វី​វ៉ាក់​គ្របដណ្តប់ពី​២០​ទៅ​៣០​ភាគរយ នៃ​ចំនួន​អ្នក​កើត​ជំងឺ​ក្នុង ប្រទេស ហើយ​អ្នករងគ្រោះ​ដោយសារ​ជំងឺ​គ្រុនចាញ់​ច្រើនជាងគេ ជា​បុរស​មាន​វ័យ​ចន្លោះ​អាយុ​ពី​១៤ ដល់​៤៥ ឆ្នាំ​។​
​រោគសញ្ញា :
​សំដៅ​ដល់​មេរោគ​គ្រុនចាញ់​ប្រភេទ​ហ្វា​ស៊ីប៉ា​រ៉ុម លោក​វេជ្ជបណ្ឌិត​ឌួង សុជាតិ​បានឲ្យដឹង ថា ជំងឺ​នេះ​ចាប់​ចេញ​រោគសញ្ញា បន្ទាប់​ពី​មេរោគ​របស់​វា​ចូល​ក្នុង​ខ្លួន​មនុស្ស រយះពេល​មួយ សប្តាហ៍​ទៅ​១០​ថ្ងៃ​ហើយ​រោគសញ្ញា​របស់​វា​មាន​គ្រុនក្តៅ​ស្រៀវស្រាញ​ឈឺក្បាល ​និង​ញាក់​។ នៅពេល​គ្រុនក្តៅ​សន្ធំ​ក្នុង​ខ្លួន​អ្នកជំងឺ​មានកំ​ដៅ​ពី​៣៩​ទៅ​៤០​អង្សា​សេ ​ដែល​បណ្តាល​ឱយ​អ្នកជំងឺ សន្លប់​ហើយ​ឈាន​ទៅ​បាត់បង់​ជីវិត​បាន លោក​បន្ថែមថា ពេល​មេរោគ នេះ​ចូល​ក្នុង​ខ្លួន​មនុស្ស វា​ដើរតួ​បំបែក​គ្រាប់​ឈាម​ប្រហម ដែល​អ្នក​ជំងឺ​ត្រូវ​បញ្ជូ​លឈាម​ដើម្បី ទប់ស្កាត់​ភាពស្លេកស្លាំង និង​ការបាត់បង់​ជាតិ​ទឹក​បណ្តាលឱយ​លែង​មាន​ទឹកនោម ។​
​ការព្យាបាល :
​ការព្យាបាល​ជំងឺ​គ្រុនចាញ់​ដោយ​មេរោគ​ហ្វា​ស៊ីប៉ា​ រ៉ុម អ្នកជំងឺ​ត្រូវ​ប្រើ​ថ្នាំ Artsunate និង​ថ្នាំ Mefloquine ( A បូក M ) បូក​បញ្ចូល​គ្នា​រយះពេល​បី​ថ្ងៃ​ទើប​ជាសះស្បើយ​។ ចំណែក​មេរោគ​គ្រុនចាញ់ ប្រភេទ​វីវ៉ា​ក់ និង​មេរោក​ពីរ​ប្រភេទ​ទៀត ត្រូវ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ឈ្មោះ chioroquine រយះពេល​បី​ថ្ងៃ​។​
​តើ​ប្រជាជន​ត្រូវ​រក​សេវា​សុខាភិបាល​បែបណា ដើម្បី​ព្យាបាល​ជំងឺ​នេះ​ឲ្យ មាន​ប្រសិទ្ឋភាព​និង​ជា​សះស្បើយ :
​លោក​វេជ្ជបណ្ឌិត​ឌួង សុជាតិ​បាន​ឱយដឹងថា បើ​ប្រជាជន​ឈឺ​សូម​កុំ​ទៅកាន់​គ្លីនិច ប្ញ​ឱសថ​ស្ថានឯកជន សូម​ប្រជាជន​ទៅ​កាន់​មណ្ឌល​សុខភាព និង​ជួប​អ្នកស្ម័គ្រចិត្ត​ភូមិ​ដែល​ទទួល បានការ​បណ្តុះបណ្តាល​ពី​មន្ត្រី​ក្រសួង​សុខាភិបាល ដើម្បី​ធ្វើ​តេស្ត​ឈាម​មុននឹង​ប្រើប្រាស់​ឱសថ ។​
​មធ្យោបាយ​ការពារ​ដ៏​មាន​ប្រសិទ្ឋិភាព​ជាងគេ​ប្រជាជន​ ដែល​និយម​ការ​ចូល​ព្រៃ​ដើម្បី​រក​អនុផល ព្រៃឈើ សូម​កុំ​ភ្លេច​ប្រើប្រាស់​មុង​ជ្រលក់​ថ្នាំ​ជាប្រចាំ ដើម្បី​ការពារ​កុំ​ឱយ​មូស​ដែកគោល​ញី ខាំ​ព្រោះ​វា​ជា​ភ្នាក់ងារ​ចំលងជំងឺ​នេះ ។
​ប្រជាជន​ដែល​កំពុង​ប្រឈមមុខ​នឹង​ជំងឺគ្រុនចាញ់ រស់នៅ​តំបន់​ដាច់ស្រយាល និង​តំបន់​ជា ប់​ព្រំដែន​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ប្រជាជន​ដែល​ចូល​ព្រៃ​នៅតែ​រងគ្រោះ​ ដោយសារ​ជំងឺ​នេះ​ខ្ពស់​ធ្វើ ឱយ​ពិបាក​ក្នុងការ​ក្តាប់​តួលេខ​ពី​អ្នក​ចល័តរ​ករប​រទ​ទួល ទាន​ក្នុងព្រៃ​ជ្រៅ​។
​បញ្ហា​ប្រឈម​មួយទៀត​គឺ​ប្រ​បច្ចុប្បន្ននេះ មន្ត្រី​ជំនាញ​កំពុង​ព្រួយបារម្ភ​នៅ​ពេល​អ្នក​ស៊ាំ​នឹង ជំងឺគ្រុនចាញ់​មានការ​កើន​ទ្បើង ដោយ​គិតតែ​ក្នុង​ក្រុង​ប៉ៃលិន មាន​អ្នកជំងឺ​រហូតដល់​១០​ភាគរយ មាន​ភាពស៊ាំ​នឹង​ឱសថ​នេះហើយ​ភាពស៊ាំ​នឹង​ឱសថ​ត្រូវគេ​បន្ទោស​ទៅ​លើ ឥរិយាបទ​នៃ​ការប្រើប្រាស់ ថ្នាំ ការវិវត្តន៍​នៃ​មេរោគ ឱសថ​ក្លែងក្លាយ​ដែល​លក់​នៅ​តាម​ឱសថស្ថាន និង​ការ​លេបថ្នាំ​មិន​គ្រប់​ចំ នួន​តាម​វេជ្ជបញ្ជា​របស់​អ្នកជំងឺ ។
​ទោះជា​យ៉ាងណា​ករណី​ជំងឺគ្រុនចាញ់​បាន​ធ្លាក់​ចុះ​ក្នុង​ប្រទេស​កម្ពុជា យោងតាម របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​កំចាត់​ជំងឺគ្រុនចា​ញ់​ក្នុង​រយៈពេល់​៦​ខែ​ ដើមឆ្នាំ​២០០៨​នេះ​បាន បង្ហាញ​ថា​ករណី​ឈឺ​ដោយសារ​ជំងឺ​គ្រុនចាញ់​មាន​ការថយចុះ ប្រមាណ​៥០​ភាគរយ​បើ​ប្រៀបធៀប នឹង​ឆ្នាំ​កន្លងមក​ព្រោះ​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០០៨​នេះ​មាន​ប្រជាជន​ចំនួន​ ២០.៥៣៣​ករណី​បាន​ឈឺ​ដោយសារ​ជំងឺ​នេះ​ក្នុង​នោះ​ស្លាប់​ចំនួន​៦៥​ករណី​។ អត្រា​ឈឺ​ដោយសារ​ជំងឺ​គ្រុនចាញ់​មាន​ម្នាក់ លើ ប្រជាជន​១.០០០​នាក់ និង​ស្លាប់​៦៥​នាក់​លើ​ចំនួន​ប្រជាជន​១០០.០០០​នាក់ ៕

អំពី​កុមារ​

  • ជំងឺគ្រុនចាញ់​ហ្វា​ស៊ីប៉ារ៉ូ​ម​សំលាប់​អ្នកជំងឺ​ច្រើនជាងគេ
  • តើ​មេ​ឡា​មីន​គឺជា​អ្វី ?
  • ខួរក្បាល​កូនអ្នកក្រ​ខុសប្លែកគ្នា​ពី​កូនអ្នកមាន
  • ក្មេង​ពាក់​វ៉ែនតា​មើលទៅ​គេ​ហាក់​ដូចជា​មនុស្ស​កាន់តែឆ្លាត​ឡើង

រក្សាសិទិ្ធគ្រប់យ៉ាងដោយ ខេមបូឌាអេចបេ្រសញូស៍ ២០១២