អាហារ​ដែល​អ្នកជាម្ដាយត្រូវ​ចៀសវាង​អំឡុងពេល​មាន​ផ្ទៃពោះ​

​អ្នកមាន​ផ្ទៃពោះ​ហើយ​!​សូម​អបអរសាទរ​ចំពោះ​ដំណឹង​ល្អ​នេះ​។​ប៉ុន្តែ​ដើម្បីអោយ​គភ៌​របស់​អ្នកមាន​សុវត្ថិភាព​នោះ​ចូរ​អ្នក​ស្វែងយល់​អំពី​អ្វីដែល​អ្នក​គួរ​ធ្វើ​និង​បរិភោគ​នៅក្នុង​ដំណាក់​កាលដែល​ពោរពេញ​ដោយ​ការ​ភ័យ​អរ​នេះ​។​

ជាច្រើន​ឆ្នាំ​មកហើយ​ដែល​មតិ​ទូ​ទៅលើ​ប្រធានបទ អ្វី​ដែលមាន​សុវត្ថិភាព​និង​អ្វីដែល​គ្មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​មានគភ៌​បាន​ប្តូរ​ឥតឈប់ឈរ​។ ឧទាហរណ៍​៖ ថ្មីៗ​នេះ គេ​បាន​បង្ហាញថា ត្រី​មាន​ផ្ទុក​ជាតិ​បារត​ច្រើន​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការវិវត្តន៍​រស់​កុមារ​។ ដូចគ្នា​នឹង​សាច់​ដែល​វេច​ញ្ច​ប់​ចេញពី​រោងចក្រ (deli meats) ដែរ ដែលមាន​ផ្ទុក Listeria ដែលជា​មេរោគ​ធ្វើឱ្យ​រលូត​កូន​ឬ​នាំឱ្យ​ទារក​ដែល​ទើបនឹង​កើតមាន​ជំងឺរលាកស្រោមខួរ​។ ខាងក្រោម​នេះ​ជា​អាហារ​និង​ភេសជ្ជៈ​មួយចំនួន​ដែល​ស្ត្រី​មានគភ៌​គួរ​ចៀស​សវាង​។​

​គ្រឿង​ស្រវឹង​
អ្នក​គួរតែ​ចៀសវាង​ការទទួល​ទាន​ជាតិ​អាល់កុល​គ្រប់​ប្រភេទ ក្នុងអំឡុងពេល​មានគភ៌​និង​រយៈពេល​នៃ​ការចិញ្ចឹម​កូន​ដោយ​ទឹកដោះ​។ ផលប៉ះពាល់​អវិជ្ជមាន​នៃ​ជាតិ​អាល់កុល​ត្រូវបាន​គេ​កត់សម្គាល់​, ជាតិ​អាល់កុល​ត្រូវបាន​គេ​បង្ហាញថា​នឹង​បង្កើន​គ្រោះថ្នាក់​នាំអោយមាន​ប្រជុំ​រោកសញ្ញា​ទារក​បណ្តាលមកពី​ជាតិ​អាល់កុល​(​ភាសា​អង់គ្លេស​ហៅថា fetal alcohol syndrome), បញ្ហា​នៃ​ការលូតលាស់​របស់​ទារ​ក (developmental disorders) ដូចជា​ធ្វើឱ្យ​អន់​ប្រាជ្ញា និង​រលូត​កូន​។ ជាតិ​អាល់កុល​ក៏​នាំអោយ​គ្រោះថ្នាក់​ចំពោះ​ទារក​ក្នុង​រយៈពេល​នៃ​ការចិញ្ចឹម​កូន​ដោយ​ទឹកដោះ ដោយសារ​គេ​ឃើញ​មាន​ជាតិ​អាល់កុល​មួយចំនួន​នៅក្នុង​ទឹកដោះ​។ អ្នក​គួរតែ​ចៀសវាង​ជាតិ​អាល់កុល​រហូត​ទាល់តែ​អ្នក​ឈប់​បំបៅ​ដោះ​កូន​។ ដើម្បីឱ្យ​កាន់តែច្បាស់​នោះ សូមបញ្ជាក់ថា​មិនមាន​ជាតិ​អាល់កុល​ក្នុង​កម្រិត​ណាមួយ​ដែល​គ្មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ទារក ក្នុងអំឡុងពេល​មានគភ៌​និង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​នោះឡើយ​។​

​អាហារ​ឆៅ
​អាហារ​ឆៅ​អាចមាន​មេរោគ​Salmonella​។​មេរោគ​Salmonella អាច​បង្ករ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ច្រើនតែ​កើត​ចំពោះ​មនុស្ស​ចាស់​និង​ក្មេង​ដូចជា​ជំងឺ​គ្រុនពោះវៀន​ជាដើម​។ អ្នក​គួរ​ចៀសវាង​ទទួលទាន​អាហារ​ណា​ដែលមាន​ផ្ទុក Salmonella​។ ស៊ុត​និង​ពពួកសត្វ​មាន​សំបក​ដូចជា ខ្យង ខ្ចៅ ជា​ប្រភេទ​អាហារ​ដែល​ផ្ទុក Salmonella​។ ត្រូវ​ចម្អិន​ឱ្យ​ឆ្អិន​ល្អ និង​ចៀសវាង​ការទទួល​ទាន​អាហារ​មិន​ឆ្អិន​ឬ​ឆៅ​។ ចៀសវាង​ការ​ទទួលទាន​បង្អែម​ដែលមាន​ដាក់​បន្ថែម​ស៊ុត​ឆៅ​។ Salmonella ច្រើនតែ​រកឃើញ​នៅលើ​សំបក​ស៊ុត ដូច្នេះហើយ​ត្រូវ​លាងដៃ​ឱ្យបាន​ស្អាត​បន្ទាប់ពី​ប៉ះ​នឹង​សំបក​ស៊ុត​ឬ​លាង​ស៊ុត​ឱ្យ​ស្អាត​មុននឹង​គោះ​វា​បំបែក​។​

មេរោគ​ Listeria
​លី​ស្តេ​រី​(Listeria) គឺ​ប្រភេទ​មេរោគ​ម្យ៉ាងដែ​លអាច​បំផ្លាញ​ទារក​ដែល​នៅក្នុង​ស្បូន​។ Listeria អាច​ឆ្លងកាត់​សុក​យ៉ាង​ងាយស្រួល​។ មេរោគ​នេះ​អាច​បណ្តាលឱ្យមាន​ជំងឺឆ្លង​, ការ​សម្រាល​ទារក​មិន​គ្រប់​ខែ​ឬ​រលូត​។ តាមរយៈ​មជ្ឈមណ្ឌល CDC របស់​អាមេរិក​បានឱ្យ​ដឹងថា ២២​ភាគរយ នៃ​ករណី​មាន​ជំងឺ​ដែល​បណ្តាលមកពី​មេរោគ​Listeria​លើ​ស្ត្រី​មានគភ៌ នឹងធ្វើ​ឱ្យ​ទារក​ក្នុង​ផ្ទៃ​បាត់បង់​ជីវិត​។  Listeria ច្រើនតែ​រកឃើញ​នៅលើ​សាច់​បង្កក​និង​សាច់​ចេញពី​រោងចក្រ​។ អ្នក​ក៏​គួរតែ​ចៀសវាង​ការ​ទទួលទាន​ទឹកដោះគោ​ដែល​មិនបាន​សម្លាប់​មេរោគ និង​ផលិតផល​ទឹកដោះគោ​ផ្សេងទៀត ព្រោះ​ពួកវា​ច្រើន​តែមាន​ផ្ទុក Listeria​។ ជាទូទៅ ស្ត្រី​មានគភ៌​ឬ​ព្យាយាម​ចង់​មានគភ៌​គួរតែ​ចៀសវាង​ទទួលទាន​អាហារ​ដែល​អាច​នឹងមាន​ផ្ទុក Listeria​។​

ជាតិ​កាហ្វេ​អ៊ី​ន (Caffeine)   
​អំឡុងពេល​មានគភ៌ អ្នក​អាច​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​តិចតួច ប៉ុន្តែ​គ្រូពេទ្យ​ណែនាំ​ថា គួរ​ចៀសវាង​ការ​ទទួលទាន​ភេសជ្ជៈ​ដែលមាន​កាហ្វេ​អ៊ី​ន ជាពិសេស​គឺ​អំឡុងពេល ៣​ខែ​ដំបូង​។ ការទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន អាចធ្វើឱ្យ​រលូត​កូន និង​ប៉ះពាល់​ដល់​ការលូតលាស់​នៃ​ទារក​។​

ជាតិ​បារត និង​ជាតិពុល​ផ្សេងទៀត​
ជាតិ​បារត​និង​ជាតិពុល​ក្នុង​ត្រី​ធំៗ បាន​ក្លាយជា​គ្រោះថ្នាក់​ដល់​សុខ​ភាពមិន​ត្រឹមតែ​ចំពោះ​ស្ត្រី​មានគភ៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​មនុស្សពេញវ័យ​ដូចគ្នា​។​សមាគម​ជំងឺ​បេះដូង​អាមេរិក​( The American Heart Association )​ណែនាំ​ថា ស្ត្រី​មានគភ៌​ឬ​ស្ត្រី​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​និង​កុមារ​អាយុ​ក្រោម ៧​ឆ្នាំ គួរ​ចៀសវាង​ការទទួល​ទាន​ត្រី​ដែលមាន​ជាតិ​បារត​ខ្ពស់​។ ត្រី​ដែលមាន​ផ្ទុក​កំរិត​បារត​ខ្ពស់ និង​ជាតិពុល​ផ្សេងទៀត​ដែល​ស្ត្រី​មានគភ៌​និង​កុមារ​គួរ​ចៀស​សវាង​ការទទួល​ទាន មាន ដូចជា​ជាដើម ត្រី​ឆ្លាម​។​

​ផ្ទុយទៅវិញ ត្រី​តូចៗ មិនមាន​ផ្ទុក​ជាតិ​បារត​ខ្ពស់​ទេ ហើយ​ពួកវា​មាន​ជាតិ​បំប៉ន​សំខាន់ៗ​ច្រើន ដូចជា omega-3 សំរាប់​សុខភាព​បេះដូង​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ត្រី អ្នក​អាច​ទទួលទាន​ជាតិ omega-3 បន្ថែម ដោយសារ​វា​មាន​សារសំខាន់​ក្នុង​ការជួយ​ដល់​ការវិវត្តន៍​នៃ​ខួរក្បាល​ទារក​ក្នុង​ផ្ទៃ​។​

ទឹកឃ្មុំ​
​ទឹកឃ្មុំ​អាច​ទទួលទាន​បាន​ក្នុងពេល​មានគភ៌ ប៉ុន្តែ​មិនគួរ​ឱ្យ​ក្មេង​តូច​ទទួលទាន​ទេ ដោយ​សាវា​ជា​គ្រោះថ្នាក់​នៃ​ការវិវត្តន៍​នូវ​ជំងឺ​ធ្ងន់ធ្ងរ​ដ៏​កម្រ​ដែល​បណ្តាលមកពី​បាក់តេរី Clostridium botulinum ។​
Zmjmmtvizw