អ្វីដែល​ស្ត្រី គ្រប់រូប​គួរ និង​មិនគួរ​បរិភោគ​នៅ ពេល​មាន​ផ្ទៃពោះ​

តាម​ពាក្យចាស់​និយាយថា ក្នុងអំឡុងពេល​ពរ​ពោះ អ្នកនឹង​ត្រូវ​បរិភោគ​អាហារ​សំរាប់​ចិញ្ចឹម​មនុស្ស​ពីរ​នាក់ គឺ​ម្តាយ​ផ្ទាល់ និង​កូន​នៅក្នុង​ផ្ទៃ ដូច្នេះ​តើ​អ្វី​ទៅ​ដែល​អ្នក​ទាំងពីរ​នាក់​ត្រូវការ​បរិភោគ​?

•    គឺ​អាហារ​ដែលមាន​ជាតិ​វិ​តា​មីន និង ជាតិ​រ៉ែ​សំខាន់ៗ​គ្រប់​ប្រភេទ​ជា​រៀងរាល់ថ្ងៃ មានន័យថា​ការបរិភោគ​អាហារ​ដែលមាន​ជាតិ​វិ​តា​មីន​សំរាប់​កូន​នៅក្នុង​ផ្ទៃ​គឺត្រូវធ្វើ​ចាប់តាំងពី​មុនពេល​មាន​ផ្ទៃពោះ​ម្ល៉េះ ហើយ​ដូចជា​ផ្តល់អោយ​អ្នក​នូវ​អាហារ​ដែល​ប្រកបដោយ​សុខភាព​ផងដែរ ។​

•    ត្រូវ​បន្ថែម​ជាមួយនឹង បន្លែ​ព័​ណ​បៃតង ផ្លែឈើ និង​គ្រប់​ធញ្ញជាតិ​គ្រប់​ប្រភេទ​៖ ការបរិភោគ​អាហារ​ដែល​សំបូរ​ជាតិ​កាលស្យូម​ច្រើន​ដូចជា ផ្កា​ស្ពៃ​ពណ៌​បៃតង ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​តិច និង​ទឹកដោះគោ​ជូរ អាចជួយ​អោយ​ឆ្អឹង និង​ធ្មេញ​របស់​ទារក​លូតលាស់​បានល្អ ។ ការបន្ថែម​ជាតិ​សាច់​តាមរយៈ​សាច់មាន់ ក៏​ជា​ជំរើស​នៃ​ការបរិភោគ​ដែរ ។​

​អាហារ​ដែល​គួរ​ចៀស​សវាង​នៅពេល​មាន​ផ្ទៃពោះ​៖

•    ត្រី​ដែល​សំបូរ​ជាតិ​បារត​( Mercury) ច្រើន កាលណា​កំរិត បារត មាន​ច្រើន អាចធ្វើអោយ​ខួរក្បាល​របស់​ទារក​ខូច​បាន ប៉ុន្តែ​នេះ​មិនមែន​និយាយថា មិនអោយ​បរិភោគ​ត្រី​ទាំងអស់​នោះទេ ព្រោះ​ត្រី​ក៏មាន​អត្ថប្រយោជន៍​ក្នុងការ​ផ្តល់អោយ​អ្នក​នូវ​ជាតិ​ខ្លាញ់​អាស៊ីត អូ​មេ​ហ្គា​៣ ដ៏​សំខាន់​ផងដែរ ។ ចំនែក​ត្រី​ដែល​ត្រូវ​ជៀសវាង​គឺ ត្រី​ដាវ និង​ត្រី​ឆ្លាម ។ ប្រសិនបើ​អ្នកជា​មនុស្ស​ចូលចិត្ត​ទទួលទាន​ត្រី​សមុទ្រ អ្នក​នៅតែ​អាច​បន្ត​ទទួលទាន​បាន ដោយ​គ្រាន់តែ​កាត់បន្ថយ​ការ ទទួលទាន​នោះ​កុំអោយ​លើសពី​មួយដង​ក្នុង​មួយ​សប្តាហ៍ ។ អ្នក​ក៏​អាច​ទទួលទាន​សាច់​ជាច្រើន​ទៀត​ដូចជា​ត្រីសូ​ម៉ុង ត្រី​ឆ្លាំង ត្រី​អណ្តែង ត្រី​ម័​រ​រុយ បង្គារ ក្តាម និង​លៀស​សមុទ្រ​

•    ត្រី​ឆៅ​

•    ហ្វ្រូ​ម៉ា​ទន់ៗ​ដែល​មិនទាន់​សំលាប់​មេរោគ ។​អាហារ​ទាំងនេះ​ច្រើន​មាន​បាក់តេរី​រស់នៅ​ពិសេស​ពពួក Listeria ដែល​អាច​ឆ្លងកាត់​ទងសុក​បាន ហើយ​ធ្វើអោយ​រលូត ឬ​ទៅជា​ជំងឺឆ្លង​មួយ​ដ៏​កាច​សាហាវ​និង​គំរាមកំហែង​ដល់​ជីវិត​ទៀតផង ។​

•    ទឹកដោះគោ​ដែល​មិនទាន់​សំលាប់​មេរោគ ព្រោះ​វា​មាន​វត្តមាន​របស់ Listeria ។​

•    សាច់ក្រក​ហត់​ដក និង សាច់​កំប៉ុង ដែល​អាហារ​ទាំងនេះ​ក៏មាន​បាក់តេរី Listeria ដែរ ។ ប្រសិនបើ​អ្នក​ចង់​បរិភោគ​អាហារ​ទាំងនេះ​ត្រូវតែ​កំដៅ​វា​អោយ​ទាល់តែ​ឆ្អិន​ម្តងទៀត​ទើប​ទទួលទាន​បាន ។​

•    សាច់ និង​ស៊ុត​ដែល​មិនទាន់​ច​ម្អិ​ន

•    ស្រា​ គេ​ពុំទាន់​ដឹងថា​តើ​កំរិត​ស្រា​ប៉ុន្មាន​ទើប​ធ្វើ​ងោ​យ​ប៉ះពាល់​ដល់​ទារក​នោះទេ ។ កាលណា​ដែល​ទារក​នៅក្នុង​ផ្ទៃ​មានការ​ប៉ះពាល់​នឹង​ជាតិ​ស្រា​អាចធ្វើអោយ​រាំងស្ទះ​ដល់​ការលូតលាស់ និង ទៅជា Fetal Alcohol Syndrome ហើយ​អ្វីដែល​ច្រើនតែ​ជួប​នោះ​គឺ ទារក​ដែល​កើតមក នឹង​មានការ​ខ្សត់ខ្សោយ​ខាង​ប្រាជ្ញា ដូច្នេះ​ប្រការ​ទាំងនេះ​យើង​អាច​ការពារ​វា​បាន​ទាំងស្រុង ។​

•    ជាតិ​កាហ្វេ​អ៊ី​ន​: ខណៈពេលដែល​ការសិក្សា​ជាច្រើន​បានបង្ហាញ​ថា ការទទួល​ទាន​ការ​ហ្វេ​អ៊ី​ន​ក្នុង​កំរិត​មធ្យម​ក្នុងពេល​មាន​ផ្ទៃពោះ​គឺ​មិនមាន​បញ្ហា​អ្វី​ទេ ចំណែកឯ​ខ្លះទៀត​រកឃើញថា វា​មានការ​ទាក់ទង​នឹង​ការ​រលូត ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​លុបបំបាត់​នូវ​ការ​ទទួលទាន​ការ​ហ្វេ​អ៊ី​ន​ក្នុងអំឡុងពេល​ត្រីមាស​ទីមួយ ។ កាលណា​ទទួលទាន​កាហ្វេ​អ៊ី​ន​ចំនួន​ច្រើន​វា​នឹង​ធ្វើអោយ​កូន​កើត​មិន​គ្រប់​ខែ និង​មិន​គ្រប់​ទម្ងន់ ដូច្នេះ​ធ្វើយ៉ាងណា​កែប្រែ​ខ្លួនឯង​ដើម្បី​លុបបំបាត់​នូវ​ការ​ទទួលទាន​កាហ្វេ​ក្នុងពេល​មាន​ផ្ទៃពោះ ។ ប្រសិនបើ​អ្នក​មិនអាច​ធ្វើ​បានទេ ចូរ​មិនត្រូវ​ទទួលទាន​វា​អោយ​លើសពី ៣០០​មី​លី​ក្រាម ឬ​អោយ​តិចជាង​នេះ (១-២ ពែ​ក​កាហ្វេ​) ។​
Ytnhnthhzw
Mdk2mdcxmz