កូន​ឈឺពោះ គួរ​ប្រញាប់​នាំ​គេ​ទៅ​ពេទ្យ​រឺទេ?

ជាការ​ពិតណាស់ ការ​ចុកពោះ​តិចតួច គឺជា​រឿង​ធម្មតា និង​ឧស្សាហ៍​កើតឡើង​ញឹកញាប់​ណាស់ ជាពិសេស សម្រាប់​កូន​ដែល​បៅ​ទឹកដោះគោ​។​

​យ៉ាងណាមិញ ប្រសិនបើ​កូន​របស់​អ្នក​យំ​មិន​បាត់ ឬ​មាន​រោគសញ្ញា​ផ្សេងៗ​ទៀត​មកជា​មួយ ដូចជា​គ្រុនក្តៅ ឬ​សន្លឹម​ជាដើម អ្នក​គួរតែ​ប្រញាប់​នាំ​គេ ទៅ​ជួបនឹង​វេជ្ជបណ្ឌិត​ជំនាញ​។​

​សូម​ក្រឡេកមើល​សញ្ញា​ធ្ងន់ធ្ងរ នៃ​ការ​ចុកពោះ​របស់​កូន​អ្នក

-    យំ​ប្លែក​ខុសពី​រាល់ដង​
-    យំ​ជាប់​មិន​បាត់​
-    សន្លឹម មិន​កម្រើក ឬ​មិន​ធ្វើ​ចលនា​
-    ក្អួតចង្អោរ​
-    លាមក​មាន​ឈាម​
-    យំ​កាន់តែខ្លាំង​ពេល​នោម ឬ​ជុះ​៕
Odkyzdvlnd