កូនក្មេង​គួរតែ​ចាប់ផ្តើម​រៀន​ភាសា​នៅ អាយុ​៣​ឆ្នាំ​

១. តើ​កូន​របស់​បងប្អូន មាន​អាយុ​ប៉ុន្មាន​ហើយ​?
២. តើ​បងប្អូន​គិតថា គួរ​ដាក់​គេ​ចូលរៀន នៅ​អាយុ​ប៉ុន្មាន​?
៣. តើ​គួរ​ដាក់​គេ នៅ​សាលា​ភាសា​ខ្មែរ ឬ​ភាសាបរទេស​មុន​?

​វា​ជា​សំណួរ ដែល​ឪពុកម្តាយ​ភាគច្រើន ពិបាក​នឹង​ឆ្លើយ ហើយក៏​ពិបាក​នឹង​សម្រេចចិត្ត​?

​យ៉ាងណាមិញ តាម​ការសិក្សា​របស់​អ្នក​លោក​វេជ្ជបណ្ឌិត Pascual-Leone សាស្ត្រ​ចា​រ្យ​មកពី​សាលា​វេជ្ជសាស្ត្រ​ដ៏​ល្បី Harvard Medical School នៅ​សហរដ្ឋ​អា​មេ​រិច​បាន​ឲ្យ​ដឹងថា កូនក្មេង​គួរតែ​ចាប់ផ្តើម​រៀន​ភាសា​ទី​ពីរ ឬ​ទី​បី នៅពេលដែល​គេ​មាន​អាយុ​បី​ឆ្នាំ​។​

​គាត់​បាន​បញ្ជាក់ថា វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់  ដែល​កូនក្មេង​គួរតែ​ទទួលបាន​ការអប់រំ និង​យល់ដឹង​ពី​ភាសា​ទី​ពីរ ក្នុងអំឡុងពេល​ខួរក្បាល​របស់គេ មាន​សមត្ថភាព​ខ្លាំងក្លា​។​

​កូន​កាន់តែ​ឆាប់​រៀន ការធ្វើ​ត្រាប់​តាម ឬ​ការបញ្ចេញ​សំឡេង​របស់គេ​កាន់តែ​ល្អប្រសើរ និង​ច្បាស់​ដូច​សំឡេង​ជនជាតិដើម​។ ក្នុង​អាយុកាល​នេះ កុមារ​អាច​រៀនសូត្រ និង​បញ្ចេញ​សកម្មភាព​បាន​ច្រើន ទៅតាម​កម្មវិធីសិក្សារ​បស់​សាលា​។​

​ការដាក់​កូន​ឲ្យ​ចូលក្នុង​ថ្នាក់​ចូលរៀន (pre-school) អាចជួយ​ឲ្យ​កូន​បាត់បង់​ការភ័យខ្លាច ឬ​ស៊ាំ​ទៅនឹង​សាលា នៅពេលដែល​គេ​មាន​អាយុ​គ្រប់​ចូលរៀន​ពិតប្រាកដ​។ ពួកគេ​ក៏​អាច​រៀន​ពី​វប្បធម៌ និង​របៀប​រស់នៅ​រប​ស់ជន​ជាតិ​ដទៃ​ផងដែរ​៕​
Nte0otexmm