ឆ្អឹងរបស់អ្នកខ្សោយ? គួរ​ញ៉ាំ​ផ្លែឈើ​មួយប្រភេទ​នេះ​

វា​ប្រហែលជា​ផ្លែឈើ ដែល​មនុស្ស​មួយចំនួន​ចូលចិត្ត ប៉ុន្តែ ពួកគេ​មិនបាន​ដឹងថា វា​មាន​ប្រយោជន៍​ដ៏​អស្ចារ្យ ចំពោះ​សុខភាព​នោះទេ​។ ម្នាស់ អាចជួយ​ពង្រឹង និង​ជួយ​ឲ្យ​ឆ្អឹង​មាន​សុខ​ភាពល្អ ជាពិសេស ចំពោះ​ស្ត្រី​អស់​រដូវ និង​មនុស្ស​ចាស់​។​

​ដូច​លោកអ្នក​បានដឹងហើយថា ឆ្អឹង​មាន​បញ្ហា​ពុក ផុយ ឬ​ខ្សោយ វា​នឹង​បង្ក​ជា​បញ្ហា​យ៉ាងច្រើន ហើយ​វា​ក៏​អាច​កើត​លើ​កូនក្មេង និង​មនុ​ស្សវ័យ​ជំទង់​ផងដែរ​។ ដូច្នេះ ដើម្បី​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ អ្នក​គួរ​មាន​ទម្លាប់ ៖

១. ញ៉ាំ​អាហារ​មាន​សារធាតុចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់​
២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
៣. ហាត់ប្រាណ​
៤. តម​ស្រា និង​បារី​។​


សារធាតុ​ដែលមាន​សារៈប្រយោជន៍​នៅក្នុង​ផ្លែ​ម្នាស់​

១. វីតាមីន C ជួយ​ចិញ្ចឹម និង​ពង្រឹង​សុខភាព​ឆ្អឹង​
២. ម៉​ង់​ហ្កា​ណែ​ស ជួយ​សំយោគ​កោសិកា​ឆ្អឹង​
៣. វីតាមីន B ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​
៤. ទង់ដែង លើកកម្ពស់​តួនាទី​ឆ្អឹង និង​សន្លាក់​
៥. Bromelain ជួយ​ឲ្យ​ឆ្អឹង​មាន​សុខភាព​ល្អ​៕

Mzdlyjq5od
Yjixndizzt