ការសិក្សា​ថ្មី​៖ ម្ទេស​អាច​បញ្ឈប់​ការលូតលាស់​នៃជំងឺ​មហារីក​សុដន់​បាន​

​ដោយយោង​ទៅតាម​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ក្នុង​ម្ទេស​មាន​មូ​លេ​គុល​មួយ​ប្រភេទ​ដែល​អាច​បន្ថយឥទ្ធិពល​ជំងឺមហារីក​សុដន់​បាន ដែល​វា​ធ្លាប់តែ​ជា​រឿង​ពិបាក​មួយ​សម្រាប់​ព្យាបាល​។ ការសិក្សា​នេះ​ត្រូវបាន​ធ្វើឡើង​នៅឯ Bochum សាកលវិទ្យាល័យ Ruhr ប្រទេស​អាឡឺម៉ង់ ដែល​ពួកគេ​បានធ្វើ​តេស្ត​ទៅលើ​សារធាតុ​ហិ​រ​ក្នុង​ម្ទេស​។​

​ជំងឺមហារីក​សុដន់​គឺជា​ទម្រង់​ជំងឺមហារីក​ដែល​កើតមាន​ញឹកញាប់​បំផុត​លើ​មនុស្ស​ស្រី​ទូរ​ទាំង​ពិភពលោក ដោយ​មិន​ប្រកាន់ពូជសាសន៍​អ្វី​ទាំងអស់​។​

​អ្នកស្រាវជ្រាវ​បានធ្វើ​តេស្ត​ទៅលើ​ឥទ្ធិពល​នៃ​សារធាតុ​ដ៏​សកម្ម​មួយ​ដែលមាន​ក្នុង​ម្ទេស នោះ​គឺ Capsaicin ហើយ​វា​ពិតជា​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការលូតលាស់​របស់​ជំងឺមហារីក​សុដន់​មែន​។ សារធាតុ​មួយ​នេះដែរ ក៏ត្រូវ​បាន​គេ​អះអាងថា ជួយ​ជំរុញ​ដល់​ការ​ឆាប់​ងាប់ និង​ទប់ស្កាត់​ការលូតលាស់​របស់​កោសិកា​មហារីក​បាន​ច្រើន​ប្រភេទ​ដោយ​រួមទាំង មហារីក​នៅ​លំពែង និង​ពោះវៀនធំ​ផង​៕​
Mzg0zdnjzg
Mjm0njfind