
នៅក្នុងការតាំងពិពណ៌គ្រឿងអេឡិចត្រូនិចក្នុងឆ្នាំ ២០១០ នេះ លោក Balmer បានបង្ហាញ Tablet មួយគ្រឿងផលិតដោយ HP ព្រមជាមួយការបញ្ជាក់ថា HP islate Tablet នេះដំណើរការដោយ Window 7 ដែល OS ចុងក្រោយគេរបស់ Microsoft ប៉ុន្តែនៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន HP បានសម្រេចចិត្តផ្អាកការចេញលក់ islate Tablet នេះវិញ ដោយសារមិនពេញចិត្តចំពោះរបៀបដែល Window Tablet 7 មិនអាចដំណើរការបានតាមការចង់បាន ដោយសារវានៅមានបញ្ហាមួយចំនួន, មួយវិញទៀតនោះ គឺនៅក្នុងពេលតែមួយ ក្រុមហ៊ុន HP បានសម្រេចចិត្តទិញយកបច្ចេកវិទ្យារបស់ Palm (Palm OS) ក្នុងតម្លៃ ១២០០ដុល្លារ ដើម្បីយក Palm OS មកអភិវឌ្ឍន៍ឲ្យទៅជា Web OS Plate Form សម្រាប់ Tablet របស់ខ្លួន និងសម្រាប់គ្រឿង Devices ផ្សេងៗទៀត ។
ក្រៅពីក្រុមហ៊ុន HP សម្រេចចិត្តធ្វើដូច្នេះ ក្រុមហ៊ុន Microsoft ដែលផលិត Courier Tablet ដែរនោះ ក៏បានសម្រេចចិត្តផ្អាកការចេញលក់ Courier Tablet របស់ខ្លួនដែរ ចំពោះមូលហេតុវិញនោះគឺអាចដោយសារបញ្ហា OS ដំណើរការមិនល្អ និងអាចថាមានបញ្ហាបច្ចេកទេសផ្សេងៗទៀតផង ។
រហូតមកទល់ពេលនេះ ទាំងក្រុមហ៊ុន HP និង Microsoft មិនបានចេញសេចក្តីប្រកាសណាមួយច្បាស់លាស់នៅឡើយទេ ប៉ុន្តែលោក Balmer ដែលជានាយកប្រតិបត្តិរបស់ Microsoft បានប្រកាសជាថ្មីថា Tablet ដំណើរការដោយ Window OS 7 អាចនឹងមានចេញលក់នៅដំណាច់ឆ្នាំនេះ (២០១០) ។
ទោះបីមានសេចក្តីប្រកាសបែបនេះក៏ដោយក៏គេនៅមិនទាន់ដឹងថា 'តើអាចមាន Tablet ដំណើរការដោយ Window 7 ចេញលក់បានដែរឬទេ ?' នៅដំណាច់ឆ្នាំនេះ ៕