
បើយោងតាមសេចក្តីប្រកាសមួយ ដែលធ្វើឡើងដោយក្រុមហ៊ុនតៃវ៉ាន់មួយនេះ បានឲ្យដឹងថា ក្រុមហ៊ុននេះមានគម្រោងបញ្ចេញលក់ Tablet ជំនាន់ថ្មីទៀតបន្ទាប់ពី Gigabyte S1080 ដែលបានចេញលក់រួចហើយនោះ ។ Tablet ទាំងពីរនោះ មួយអាចប្រើបានទាំង windows និង Android ឯចំណែកមួយទៀតចេញលក់នៅក្នុងឆ្នាំក្រោយ អាចប្រើបានទាំង Windows 7 និង Window 8 ។
Tablet ចេញក្រោយនេះមានទំហំពីរខុសគ្នា គឺមួយទំហំ 7" និងមួយទៀតទំហំ 10", tablet 10" នឹងត្រូវគេដាក់ឲ្យប្រើ Android 3.0 (Honey comb) ចំណែកមួយទៀត ដែលមាន Screen តូចជាង និងត្រូវគេដាក់ឲ្យប្រើ Android 2.2 ។
ចំណែក tablet មួយបែបផ្សេងទៀត អាចឲ្យអ្នកប្រើប្រាស់ជារបៀប duah boot បានដោយគ្រាន់តែជ្រើសយកការប្រើ Windows ឬ Android នៅពេលគេបើកប្រើវានៅខណៈដំបូង, Tablet ប្រភេទនេះនឹងតម្រូវបានទាំងចំពោះអ្នកប្រើ Windows និងអ្នកប្រើ Android ។ លោក ម៉ា (Ma) ដែលជាអនុប្រធានរបស់ក្រុមហ៊ុន បានឲ្យដឹងដែរថា លោកនៅមិនទាន់ច្បាស់ទេថា តើ Android Version ណាមួយដែលលោកនឹងយកមកប្រើជាមួយ Tablet ប្រភេទ Duah boot នោះ ។
Tablet ចេញថ្មីនោះ និងមិនមាន USB port ទេ មួយទៀតនោះ គឺវាទាំងពីរប្រើ Intel CPU ប្រភេទ A torn ។
មូលហេតុដែល Gigabyte មិនដាក់ឲ្យមាន USB port សម្រាប់ tablet ចេញថ្មីនេះ គឺបណ្តាលមកពី Gigabyte យល់ថា អ្នកប្រើមិនត្រូវការវា ព្រោះ tablet ដែលចេញលក់ពេលមុនម៉ូដែល S1080 មានបំពាក់ USB port រហូតដល់ទៅបី (វានឹងជាប្រការមួយមិនល្អសោះ ព្រោះ USB port អាចឲ្យយើង ប្រើអ្វីផ្សេងៗទៀតបានច្រើន ទាំង USB Modem, TV eard, តភ្ជាប់ទៅគ្រឿងឧបករណ៍ផ្សេងទៀត និងមានច្រើនទៀតរាប់មិនអស់) ។
សម្រាប់អ្នកដែលចង់ប្រើ tablet ឲ្យដូចជាកុំព្យូទ័រធម្មតា សូមទិញ Gigabyte ម៉ូដែល S1080 (tablet) ប្រើចុះ ល្អជាងការប្រើ iPad II ឆ្ងាយណាស់ ព្រោះវាមានលក្ខណៈពិសេសច្រើនជាង អាចប្រើប្រូក្រាម windows បានទាំងអស់ ។
តំណាង Gigabyte បានឲ្យដឹងផងដែរថា Microsoft គួរគិតគូរធ្វើយ៉ាងណាឲ្យ Windows 8 អាចដើរជាមួយ ARM CPU បាន បើមិនដូច្នោះទេ Micosoft អាចបាត់បង់ទីផ្សារមួយនេះព្រោះ ARM CPU ស៊ីភ្លើងតិច មានសមត្ថភាពខ្ពស់ជាង ។
ចំពោះម៉ូដែលប្រុងចេញថ្មី អាចនឹងមិនគាប់ចិត្តចំពោះអ្នកប្រើច្រើនទេ ព្រោះគ្មាន USB port ជាហេតុធ្វើឲ្យការចម្លង file មានការពិបាកខ្លះៗមិនខាន ។ តែវាមាន port សម្រាប់ប្រើ SD card តែតាមពិតទៅ USB port វាសំខាន់ជាងច្រើនណាស់ ។
សូមបញ្ជាក់ថា tablet សឹងតែទាំងអស់ គ្មានដាក់ USB port ខ្នាតពេញ (រន្ធ USB ធម្មតា) ទេ មានតែរន្ធ USB ខ្នាតតូច Mini USB ដល់អីចឹងទៅយើងមានការពិបាកច្រើន ។
ក្នុងចំណោម tablet ទាំងអស់មានតែ Gigabyte S1080 មួយប៉ុណ្ណោះដែលមាន USB2 port និង USB3 port ។
តែនៅប្រទេសកម្ពុជាច្រើនពេលនេះ មិនមានលក់ទេ ទាល់តែកុម្ម៉ង់ទិញ តែ tablet ផ្សេងពីនេះមានលក់ស្ទើរគ្រប់កន្លែង ៕